សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 11, 2011

     លោក សម រង្ស៊ី ត្រូវបានសមាជសម្រេច
អោយធ្វើប្រធានបក្សបន្តទៀត អំពាវនាវ
អោយកំលាំងស្នេហាជាតិទាំងអស់រួបរួមគ្នា
ដើម្បីបញ្ឆៀសកម្ពុជាពីមហន្តរាយ



 គណបក្ស សម រង្ស៊ី បានធ្វើសមាជសាមញ្ញលើកទី៥របស់ខ្លួននៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០១១  នៅ
អតីតស្នាក់ការចាស់របស់ខ្លួនដោយមានការចូលរួមពីសមាជិក សមាជិកា គណបក្ស ទូទាំងប្រទេស
ប្រមាណជិត៤០០០នាក់។

នៅក្នុងសមាជបានធ្វើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន អគ្គលេខា ធិការ អគ្គហិរញ្ញឹក ស្នងការគណនេយ្យ និងប្រធានប្រតិបត្តិយុវជនទូទាំងប្រទេស។

 ការបោះឆ្នោតជ្រើសរើសប្រធានសម្រាប់ការដឹកនាំគណបក្សនាអាណត្តិថ្មីក្នុងរយៈពេល៣ឆ្នាំត្រូវ
អង្គសមាជបោះឆ្នោតអោយលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សបន្តទៀត ដោយគ្មានអ្នកឈរ
ឈ្មោះប្រជែងនោះទេ។

សម្រាប់តំណែងអនុប្រធានគណបក្សបានទៅលើលោក គង់ គាំ (ប្រធានស្តីទី)អគ្គលេខាធិការបាន
ទៅលើលោកស្រី កែ សុវណ្ណរតន៍ អគ្គហិរញ្ញឹកលោក ហុង សុខហួរ ស្នងការគណនេយ្យ
លោក ហូរ វ៉ាន់ ប្រធានចលនាស្ត្រីលោក ស្រី មូរ សុខហួរ ប្រធានគណៈកម្មាការប្រតិបត្តិយុវជន
ទូទាំងប្រទេសលោក សួង សោភ័ណ្ឌ ថ្លែងក្នុងពិធីសមាជមកពីក្រៅប្រទេសតាមវីដេអូខុនហ្វ្រើរិន
ពីប្រទេស អូទ្រីសលោក សម រង្ស៊ី បានលើកឡើងថា បានប្តេជ្ញាចិត្តបំរើប្រជាពលរដ្ឋខ្មែរ ប្រទេស 
មាតុភូមិ ស្ម័គ្របូជាជីវិតដើម្បីអោយជាតិបានរស់ ប្រជាពលរដ្ឋមានអនាគតភ្លឺស្វាងទៅថ្ងៃអនាគត។
ដោយលោកបានបញ្ឆាក់ថា មានកណបក្ស សម រង្ស៊ី យួនមិនអាចលេបត្របាក់ទឹកដីកម្ពុជាបានទេ ប្រឆាំងជាមួយយួនឈ្លានពានអត់ប្រឈរមុខជាមួយខ្មែរគ្នាឯងទេ ប្រឈរជាមួយបរទេសឈ្លាន
ពាន រួមគ្នាដើម្បីបញ្ចៀសប្រទេសកម្ពុជាកុំអោយធ្លាក់ក្នុងគ្រោះមហន្តរាយ អ្នក្រកាន់តែក្រទៅ គេ
សម្លាប់ជាតិខ្មែរតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍គឺអភិវឌ្ឍន៍ធ្វើបាបរាស្ត្រ កាត់ទឹកដី
កម្ពុជាជាដុំៗទៅអោយបរទេស ត្រូវរួមគ្នាដើម្បីស្រោចស្រង់ប្រទេសកម្ពុជា ប្រមូលទ្រព្យ សម្បត្តិ
រដ្ឋ ប្រជារាស្ត្រពីឈ្មួញប្រគល់អោយប្រជារាស្ត្រវិញ គណបក្ស សម រង្ស៊ី ត្រូវរៀបចំប្រទេសជាតិ
ឡើងវិញលោក សម រង្ស៊ី បានបន្តថា យួននៅពីក្រោយគណបក្ស ប្រជាជន គេថាត្រូវតែធ្វើម៉េច
ត្រូវកំចាត់ សម រង្ស៊ី សម្លាប់មិនបានទេ ធ្វើម៉េចកំចាត់វត្តមានកុំឲ្យប្រជារាស្ត្រឃើញមុខ 
សម រង្ស៊ី ទៀត

 ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងក្នុងពិធិសមាជនោះដែរ
ថា គូបដិបក្ខទិញផង គំរាមគំហែងផង លួចបន្លំសន្លឹកឆ្នោតផង អាលួចសន្លឹកឆ្នោតនេះបាត់បង់
ទឹកដី ទ្រព្យសម្បត្តិជាតិ ជំហររបស់យើងគឺការពារទឹកដី ខាងលិច៤.៦គីឡូម៉ែត្រក្រឡា ខាងកើត
ច្រើនណាស់៣៧៥បង្គោល យកតែមួយបង្គោល៥០០ម៉ែត្របងប្អូនគិតមើលអស់ប៉ុន្មាន កុំបណ្តែ
អោយកូនចៅជំនាន់ក្រោយដាក់ទោសយើងដោយសារតែយើងមិនបានធ្វើអី ធ្វើអោយបាត់បង់ទឹក
ដីដូចជាកម្ពុជាក្រោម ជំហររបស់យើងអត់ប្លន់ដីរាស្ត្រទេ អត់លក់ទ្រព្យសម្បត្តិជាតិទេ អត់ប្រគល់
រ៉េធនធានធម្មជាតិ ដីអោយក្រុមហ៊ុនបរទេសទេ សាំងឡើងថ្លៃ ទំនិញឡើងថ្លៃដោះស្រាយមិនចេញ
 អំពើពុករលួយដែលក្លាយជាវប្បធម៌ដ៍អាក្រក់នៅក្នុងសង្គមខ្មែរ

 លោក យឹម សុវណ្ណ បានបន្តថា ប្រជាពលរដ្ឋជិត១លាននាក់អត់មានដីធ្លី និង៦លាននាក់រស់នៅ
ក្រោមបន្ទាត់ភាពក្រីក្រ ៕

No comments:

Post a Comment

yes