Friday, October 21, 2011
នាវាចំបាំងសហរដ្ឋអាមេរិក2គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ
លោកមេបញ្ជាការនាវាអាមេរិកវរសេនីយ៍ឯក JOHN GILMAN បាន ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅកំពង់ផែក្រុងព្រះសីហនុក្រោយការចូលចតរបស់នាវាចំបាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ ថា រយៈពេលស្នាក់នៅមួយសប្តាហ៍ក្នុងប្រទេសកម្ពុជា បុគ្គលិកនាវាទាំង២គ្រឿងគឺនាវាឈ្មោះ USS KIDD និងនាវាឈ្មោះ USNS SAFEGVARD នឹងបំពេញបេសកកម្មក្នុងបំណងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា និងអាមេរិក ។
ប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរមានការធ្វើសមយុទ្ធរួមគ្នាមានឈ្មោះថា សមយុទ្ធ CARAT ដែលនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងកម្ពុជា ។ សមយុទ្ធនោះក៏ជាសកម្មភាពជួយលើកកំពស់សន្តិសុខដែនសមុទ្រក្នុងតំបន់ ដោយផ្តល់ឱកាសឱ្យកងកម្លាំងអាមេរិក និងកងកម្លាំងកម្ពុជារៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ និងការសម្របសម្រួលផ្នែកកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ។
ប្រភពដដែលឱ្យដឹងថា ក្រៅពីគម្រោងធ្វើសមយុទ្ធរួមគ្នា បុគ្គលិកនាវាចំបាំងសហរដ្ឋអាមេរិកក៏នឹងធ្វើសកម្មភាពផ្សេងៗមួយចំនួនទៀតដែរមានដូចជាសកម្មភាពជួយផ្នែកវិស្វកម្មសុខាភិបាល អប់រំ សិក្សាធិការ និងការប្រគំតន្ត្រីដោយក្រុមតន្ត្រីកងនាវាទី៧របស់សហរដ្ឋអាមេរិក ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes