សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

បារាំង ៖​​​ ស្លាប់​​​3នាក់ ​និងរបួស​​​​ម្នាក់​ក្នុង​​ការ​​​ធ្លាក់​​យន្តហោះ​​​​ទេសចរណ៍​​មួយ​គ្រឿង​

 យោងតាម​ម៉ាស៊ីន​​ឃោសនា​ក្នុង​​ស្រុក​ថា ​​យន្តហោះ​​​​​ទេសចរណ៍​មួយគ្រឿងហោះ​​មក​ពី​អាល្លឺម៉ង់​​​បានធ្លាក់ កាលពីយប់ថ្ងៃទី​​​​២៨ ​តុលា ​​​​​ជិត​ផ្លូវ​​​​យន្តហោះ​​​នៃព្រលានយន្តហោះ ​TOULOUSE-BLANNAC ប្រទេស​បារាំង ​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​​​៣នាក់ និង​​របួសធ្ងន់​​​​​ម្នាក់​។​


 យន្តហោះ​​​ម៉ាស៊ីន២ PIPER-CHEYENNE មានកៅអី​​ពី​៨ទៅ​១០​កន្លែង​បាន​​ធ្លាក់​តែ​ប៉ុន្មាន​​​​រយម៉ែត្រ​​ប៉ុណ្ណោះ ​​​​ខាង​មុខផ្លូវ​​​ព្រលាន​ ហើយ​ឆេះ​​​​​ពេលធ្លាក់​​​​ដល់ដី ។ លើ​​យន្ត​ហោះ​​​នេះមានមនុស្ស​​​ជិះ​​៤នាក់​​ស្ថិតក្នុង​​​​គ្រួសារ​​​តែមួយ។​ ​ក្នុងចំណោម​​​មនុស្ស​​ទាំង​​​៤​​នាក់ ២​នាក់ជា​​​មនុស្ស​ពេញវ័យ ហើយ​​២នាក់ទៀត​​ជា​កុមារ​​​ ម្នាក់​អាយុ​​​​​៩​ឆ្នាំ និង​​ម្នាក់ទៀត​អាយុ​​១៣​ឆ្នាំ​។ ​ឪពុកម្តាយ​​ពួកគេ​​​​​ស្លាប់​នៅនឹង​​កន្លែង ​​​ហើយ​កូនស្រី​ពួកគេ​​​អាយុ​​​១៣​ឆ្នាំ ​​ស្លាប់​​ក្រោយ​មក​នា​ព្រឹក​​ថ្ងៃទី​​​២៩ តុលា តែ​កូនប្រុស​​​អាយុ​៩​ឆ្នាំ​ ​​របួស​​ធ្ងន់ត្រង់​​ជើង ​​ហាក់​ដូចជា​​រួចផុត​ពីកា​រស្លាប់​។ ​​​មូលហេតុ​នៃគ្រោះថ្នាក់​​​នេះនៅពុំទាន់​​​ដឹង​នៅ​ឡើយ ៕​

No comments:

Post a Comment

yes