សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 23, 2011

ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​មួយ​​គ្រឿង​នៅ​​ម៉ិច​ស៊ិក​​ស្លាប់​​2នាក់​


 យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​២​នាក់​ទៀត​ត្រូវ​របួស​​កាល​ពី​ថ្ងៃ​ទី​២១ តុលា កន្លង​មក​នេះ​​​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ម៉ិច​ស៊ី​កូ។


 រដ្ឋ​មន្ត្រី​​អភិវឌ្ឍ​ន៍ក្រុង​របស់​​​រដ្ឋ​ម៉ិច​ស៊ី​កូ លោក​ហ្វ័រ​ណាន​ដូ អាល់​ប័រ​តូ​ ហ្គា​ស៊ី​យ៉ា និង​អ្នក​បើក​ម្នាក់​ត្រូវ​របួស​ធ្ងន់ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​។ អ្នក​បើក​ម្នាក់​​ទៀត​ និង​ជំនួយ​ការ​របស់​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ត្រូវ​ស្លាប់​។ ឧទ្ធម្ភាគ​ចក្រ​នោះ​ជា​របស់ អាជ្ញា​ធរ​មូល​ដ្ឋាន​។


 អភិ​បាល​រដ្ឋ​ម៉ិច​ស៊ី​កូ លោក​អឺរូវី​អែល​ អា​វី​ឡា គូស​បញ្ជាក់​ថា រដ្ឋា​ភិ​បាល​របស់​លោក​នឹង​ចេញ​សង​ការ​ខូច​ខាត​ទាំង​ឡាយ​ដោយ​សារ​ការ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​នោះ​លើ​ផ្ទះ​របស់​ប្រជា​ជន​។ លោក​អាវី​ឡា​ឱ្យ​ដឹង​ថា រដ្ឋ​ម៉ិចស៊ីកូ នឹង​រួម​សហ​ការ​ជាមួយ​រដ្ឋា​ភិ​បាល​សហ​ព័ន្ធ និង​អាជ្ញា​ធរ​ក្រុង​ម៉ិច​ស៊ី​កូ ដើម្បី​កំណត់​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​គ្រោះ​ថ្នាក់​នោះ​៕

No comments:

Post a Comment

yes