សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

តេជោ សែន៖ កិច្ចព្រមព្រៀង​ ក្រុងប៉ារីស មិនបានលុបបំបាត់​ អង្គការចាត់តាំង ខាងនយោបាយ និងយោធាខ្មែរក្រហមទេ


លោក ហ៊ុន សែន បានថ្លែងនៅក្នុង អង្គមីទ្ទីញ គោរពខួប៨៩ យាងចូល៩០ព្រះវស្សា របស់​សម្តេច​ឪ
នៅព្រឹកថ្ងៃទី២៩ ខែតុលា ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនបានលុបបំបាត់អង្គការ ចាត់តាំងខាង​នយោបាយ និងយោធាខ្មែរក្រហមនោះទេ។ ប៉ុន្តែផ្ទុយទៅវិញមានការរិះគន់ពីមជ្ឈដ្ឋានខ្លះថា រាជរដ្ឋា​ភិបាលកម្ពុជា មិនបានធ្វើស្របតាម កិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅវិញ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏មានឥទ្ធិពល នៃកម្ពុជា នៅចំពោះព្រះភក្រ្តព្រះ​មហាវីរ​ក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្តេចព្រះវរៈរាជមាតាជាតិ ខ្មែរសម្តេច ព្រះនរោត្តម មុនិនាថ សីហនុ និងព្រះករុណាសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា​ផងដែរថា ទន្ទឹមការស្តាប់ និងកសាងនូវអ្វីជាការខ្ទេចខ្ទាំ ការការពារ និងទប់ស្កាត់​ការវិលត្រឡប់​របស់ខ្មែរ​ក្រហម គឺជាកិច្ចការ​ចម្បងទីពីររបស់​គណបក្សប្រជាជានកម្ពុជា។

លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានកំណត់ឲ្យរំលាយ អង្គការ​ចាត់តាំងខាង នយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យ ដែលជាប្រភព នៃរបបប្រល័យ​ពូជសាសន៍ និងសង្គ្រាមនោះឡើយ ផ្ទុយទៅវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវ​ឲ្យភាគីខ្មែរ​ក្រហម ជាភាគីស្របច្បាប់នៅកម្ពុជាទៀតផង»។

លោក ហ៊ុន សែន បានបន្តរទៀតថា ប្រសិនការធ្វើបែបនេះ ពិតជាមានកំហុសឆ្គងមែន នោះលោក​ក៏ដូចជារដ្ឋា​ភិបាលហ៊ានទទួលខុសត្រូវ។ “ខ្ញុំព្រះករុណានេះ ហើយជាអ្នកចេញ និងដឹកនាំដោយ​ផ្ទាល់ នូវគោល​នយោបាយឈ្នះ ឈ្នះ ដើម្បីរំលាយអង្គការចាត់តាំងខាងនយោបាយ និងយោធាខ្មែរក្រហម”។ “ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងនេះ ហត្ថលេខីនៃភាគីខ្មែរក្រហម បានដក​ខ្លួនចេញមិនព្រមអនុវត្តន៍ ហើយរកគ្រប់វិធី ដើម្បីបំផ្លាញដំណើរការអនុវត្តន៍ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាល នៃរដ្ឋកម្ពុជា បានខិតខំថែរក្សានូវអាយុជីវិត នៃកិច្ច​ព្រម​ព្រៀង​នេះ ដោយបាន​អនុវត្តន៍​យ៉ាងម៉ឹងម៉ាត់ ក្នុងប្រការទាំងឡាយក្នុងកិច្ចព្រមព្រៀង»។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ផងដែរថា មីទ្ទិញ​មហាជនអបអរខួប២០ឆ្នាំ នៃការយាងនិវត្តន៍របស់សម្តេចឪ និងសម្តេចម៉ែ និងព្រះ​រាជពិធី​បុណ្យ ចម្រើនព្រះជន្មសម្តេចឪ គម្រប់ខួប៨៩ យាងចូល៩០ព្រះវស្សានាពេលនេះ ជាការបង្ហាញនូវទឹកចិត្ត សោមនស្សរីករាយថ្វាយ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ។ តាមព្រះរាជពង្សាតាខ្មែរ គ្មាន​ក្សត្រអង្គណា​មានព្រះ​ជន្មវែង​ ដូចព្រះករុណា សម្តេចព្រះនរោត្តមសីហនុ នោះទេ៕

No comments:

Post a Comment

yes