សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 4, 2011

អាជីវករ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា​លើកគ្នា​មក​តវ៉ា​សុំ​បង់ថ្លៃ​តូប​តែ​២០​ភាគរយ ខណៈ​ដែល​ម្ចាស់​ផ្សារ​មិន​ធ្វើ​តាម​សន្យា


 នៅ​វេលា​ព្រឹក​ថ្ងៃទី​៣ ខែ តុលា ឆ្នាំ​២០១១ ម្សិលមិញ​នេះ ក្រុម​អាជីវ ករ​នៅក្នុង​ផ្សារ​បឹងត្របែក​ផ្លា​ហ្សាប្រមាណ ជាង​៣០០​តូប​បាន​លើកគ្នា​មក​តវ៉ា​នៅ មុខ​ផ្សារ​ដើម្បី​សុំ​បង់ថ្លៃ​តូប​តែ​២០​ភាគ រយ​នៃ​តម្លៃ​តូប​នី​មួយៗ ខណៈ​ដែល​ផ្សារ មួយ​នេះ​ពុំ​មាន​ដំណើរការ​ល្អ​ក្នុង​ការលក់ ដូរ ហើយ​ម្ចាស់​ផ្សារ​ពុំ​គោរព​ទៅ​តាម​អ្វី ដែល​ខ្លួន​បាន​សន្យា​ជាមួយ​នឹង​អាជីវករ ។​

​អាជីវករ​លោក នូ ស៊ុ​ន្ទណា អាយុ​៥០​ឆ្នាំ បានឱ្យដឹងថា ការ​ដែល​គាត់​លើកគ្នា​មក តវ៉ា​នេះ​គឺ​គោលបំណង​ចង់​ឱ្យ​ម្ចាស់​ផ្សារ គោរព​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​សន្យា​ជាមួយ អាជីវករ និង​សុំ​បង់ថ្លៃ​តូប​ត្រឹមតែ​២០ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​តូប​នី​មួយៗ ។ ការសុំ​បង់ថ្លៃ​តូប​២០​ភាគរយ​នេះ​គឺ​សុំ បង់​ចាប់ពី​តុលា រហូតដល់​ខែ​ធ្នូ​។ នេះ​បើ សិន​ជា​ម្ចាស់​ផ្សារ​គោរព​ទៅតាម​ពាក្យ សន្យា​កន្លងមក​ដែលថា ផ្សារ​នេះ​មាន បេនឡាន មាន​អាហា​រដ្ឋា​ន KFC និង មាន​កម្មវិធី​ប្រគំ​តន្ត្រី​ប្រចាំ​សប្តាហ៍​ដើម្បី ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ចូលមក​ក្នុង​ផ្សារ ។ តែ​បើ​ម្ចាស់​ផ្សារ​ពុំ​បាន​ធ្វើ​តាម​ការសន្យា របស់ខ្លួន​នោះ​ទេ​ក្រុម​អាជីវករ​ទាំងអស់ នៅតែ​តវ៉ា​រហូត​មាន​ការសម្របសម្រួល ត្រូវរ៉ូវ​គ្នា ។​

​គួរ​បញ្ជាក់ដែរថា តម្លៃ​តូប​នៅក្នុង ផ្សារ​ខាងលើនេះ​មាន​តម្លៃ​ថ្លៃ គឺ​ចាប់ពី ១.០០០​ដុល្លារ រហូត​ទៅ​ដល់​ជាង​៧០.០០ ដុល្លារ​ទៅតាម​ប្រភេទ​តូប​នី​មួយៗ​ហើយ ត្រូវ​បង់​ប្រចាំ​ខែ​រហូត​ដល់​ជាង​១.០០០ ដុល្លារ​ក្នុង​មួយ​ខែ​បើ​សិន​តូប​ធំ ចំណែកឯ តូប​តូច​វិញ​គឺ​គិត​ជា​ការ៉េ ក្នុង​មួយ​ម៉ែត្រ ការ៉េ​តម្លៃ​២២​ដុល្លារ​ក្នុង​មួយខែ ។ ផ្សារ មួយ​នេះ​គឺ​ពុំ​ទាន់​មាន​លក្ខណៈ​ស្តង់ដារ គ្រប់គ្រាន់​នៅឡើយ​ទេ​ចាប់តាំងពី​បើក សម្ភោ​ធ​ដាក់ឱ្យ​លក់ដូរ​រហូតមកដល់ បច្ចុប្បន្ន​ផ្សារ​នេះ​ហាក់បីដូចជា​មាន សភាព​ស្ងាត់ ពុំ​សូវ​មាន​អតិថិជន​ចេញ ចូល​ក្នុង​ការទិញ​ទំនិញ​ដែល​អាជីវករ​លក់ ក្នុង​ផ្សារ​នេះ​ទេ​រហូត​ដល់​អាជីវករ​ខ្លះ​រក លុយ​បង់​ថ្លៃ​តូប​មិន​ចង់​បាន​ផង ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ទាមទារ​របស់ អាជីវករ​ផ្សារ​ផ្លា​ហ្សា​នេះ បុរស​ម្នាក់ ដែល​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​ដែល​អះអាង ថា​ខ្លួន​ជា​តំណាង​ផ្សារ​បាន​ឱ្យដឹងថា កន្លង មក​ខាង​ផ្សារ​គឺ​មាន​ការយោគយល់ និង អនុគ្រោះ​ចំពោះ​អាជីវករ​ជា​ច្រើន​ដោយបាន បញ្ចុះ​តម្លៃ​រហូត​ដល់​៥០​ភាគរយ ។ បុរស រូបនោះ​បាន​បញ្ជាក់ទៀតថា បើទោះបីជា ផ្សារ​មិន​ទាន់​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹម ត្រូវ​ក៏ពិតមែន តែ​សូម​ឱ្យ​អាជីវករ​មាន ការអត់ធ្មត់​យោគយល់​ដល់​ម្ចាស់​ផ្សារ​ផង ព្រោះថា ផ្សារ​របស់​យើង​ទើប​នឹង​ចាប់ ផ្តើម​បើក​ថ្មី មិនទាន់​ដំណើរការ​បាន​ល្អ នោះទេ ។​

​ចំពោះ​ការទាមទារ​របស់​ក្រុម​អាជីវករ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ឬ ការយល់ព្រម​ពី​សំណាក់​ម្ចាស់​ផ្សារ​នៅ ឡើយ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម អាជីវករ​ទាំងអស់​នៅតែ​ពង្រឹង​ជំហរ​របស់ ខ្លួន​នូវ​អ្វី​ដែល​ខ្លួន​បានទាមទារ ហើយ សង្ឃឹមថា ភាគី​ម្ចាស់​ផ្សារ​នឹងមាន​ដំ​ណោះ ស្រាយ និង​គោរព​តាម​ការសន្យា​របស់ ខ្លួន​ជាមិនខាន៕






ពីគេហទំព័រ៖ នគវត្ត

No comments:

Post a Comment

yes