យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ចំនួនពីរនាក់ដែលក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចររវាងរថយន្តក្រុងបុកជាមួយម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នកជិះស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មដោយពុំអាចសង្គ្រោះបានឡើយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១១នៅលើផ្លូវលេខ៦ទល់មុខវត្តស្រះឈូកភ្នំលៀបស្ថិតនៅក្នុង ភូមិភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តន្ទាយមានជ័យ។
លោក កែវ ប៊ុន យឿន អធិការស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីដឹងថាជនរងគ្រោះទី១មានឈ្មោះ លី គរភេទប្រុស អាយុ១៦ឆ្នាំរបួសធ្ងន់ ទី២ ឈ្មោះ ណាំ ស្រីនុត ភេទស្រីអាយុ១៨ឆ្នាំ ទី៣ឈ្មោះ ប៊ុន ស្រីនាង ភេទស្រីអាយុ១៨ឆ្នាំជាអ្នកជិះពីក្រោយអ្នកទាំងពីរបានស្លាប់នៅកន្លែងកើតហេតុ។ជនរងគ្រោះទាំងបីមានលំនៅដ្ឋាននៅ ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ជិះម៉ូតូC125ស៊េរី២០១១ពាក់ស្លាកលេខបន្ទាយមានជ័យ1G-1873ចំណែករថយន្តក្រុងពាក់ស្លាកលេខសៀមរាប3A-0494។លោក កែវ ប៊ុនយឿន បានបន្តថាមុនពេលកើតហេតុគេបានឃើញរថយន្តក្រុងមួយគ្រឿងបើកចេញពីខេត្តសៀមរាបឆ្ពោះមកខេត្តបន្ទាយមានជ័យពីកើតទៅលិចពេលនោះដែលក៏បានឃើញម៉ូតូ១គ្រឿងបើកចេញពីភ្នំស្រុកឆ្ពោះចូលមកខេត្តបន្ទាយមានជ័យស្របទិសគ្នាដោយរថយន្តក្រុងបើកល្បឿនលឿនពេកពុំមានការប្រុងប្រយ័ត្នក៏បុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកបើកប្រកាច់ពេញថ្នល់ចំណែកអ្នករងរបួសបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯអ្នកជិះពីក្រោយបានស្លាប់ទាំងពីរភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរស្រុកព្រះនេត្រព្រះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលឯអ្នកបើករថយន្តសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes