កម្មករកម្មការិនីរោងចក្រមួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ឈ្មោះរោងចក្រ អាន់ហ្វោលហ្គាម៉ែន (AN FUL GARMENTS)ស្ថិតនៅត្រង់ចំណុចភូមិក្ដាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានពុលថ្នាំសត្វល្អិតដួលសន្លប់ជាង៨០០នាក់កំពុងសង្គ្រោះបន្ទាន់នៅតាមន្ទីរពេទ្យនានា។
តាមប្រភពព័ត៌មាបពីកម្មករកម្មាការិនីដែលធ្វើការនៅក្នុងរោងចក្រមានកម្មករជាង១ពាន់នាក់ដែលធ្វើការនៅទីនោះ។ប្រភព័ត៌មានដដែលបានបន្តទៀតថាកម្មករបានចូលមកធ្វើការនៅព្រឹកថ្ងៃច័ន្ទទី២៤តុលានេះបានប្រហែលមួយម៉ោងក៏ស្រាប់តែមានកម្មករចាប់ផ្ដើមដួលសន្លប់ម្នាក់២នាក់ជាបន្តបន្ទាប់ រហូតដល់ម៉ោងប្រហែល២រសៀលស្រាប់តែកម្មករបានសន្លប់រដូករណែលរហូតដល់ជាង៨០០នាក់។
កម្មករមួយរូបបានអោយដឹងថាមូលហេតុដែលនាំអោយកម្មករពុលសន្លប់រាប់រយនាក់បែបនេះដោយសារខាងរោងចក្របានបាញ់ថ្នាំសម្លាប់សត្វល្អិតកាលពីរសៀលថ្ងៃអាទិត្យហើយចំហាយថ្នាំនៅបន្សល់ទុករហូតដល់ថ្ងៃច័ន្ទទើបកើតហេតុការណ៍តែម្ដង។
ក្រុមជួយសង្គ្រោះបានដឹកជញ្ជូនកម្មករទៅកាន់មន្ទីរពេទ្យនានាមានខ្លះក៏ដឹកមករាជធានីភ្នំពេញទៅតាមស្ថានភាពពុលធ្ងន់ឬស្រាល៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes