សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

អ្នក​ពុល​ស្រា​ស ស្លាប់​​កើន​ឡើង​ដល់​​៦​នាក់​​ កំពុង​សង្រ្គោះ​៥៨​នាក់


 ប្រជាជន​ដែល​ពុល​ស្រាស​ស្លាប់​​បាន​កើន​ឡើង​​​ដល់​ចំនួន​​​៦​​នាក់ ក្នុង​នោះ​​​​២​នាក់​​ជា​ស្រ្តី​ និង​៥៨​នាក់​ទៀត​កំពុង​ជួយ​សង្រ្គោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​​ជាតិ​ស្រា​ស​ ដែល​មាន​​លាយ​មេ​​នោះ​បាន​ជ្រាបចូល​​ពេញ​ខ្លួន​ទៅ​ហើយ។
សេចក្ដី​រាយការណ៍​ពី​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ដែល​​ផឹក​ស្រា​ស​នោះ បាន​​​ពុល​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១១ នៅ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ សមត្ថកិច្ច​បាន​នាំ​ជន​រងគ្រោះ​ទាំង​នោះ​មក​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ដាក់​អុកស៊ី​ហ្សែន និង​ព្យួរ​សេរ៉ូម​សង្រ្គោះ​ជីវិត ប៉ុន្តែ​ជា​អកុសល​មនុស្ស​៦​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ជា​បន្ត​បន្ទាប់ និង​៥២​នាក់​ផ្សេង​ទៀត​​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្រ្គោះ​អាយុជីវិត។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ជាង​៦០​នាក់​ពុល​​ ជា​បន្ត​បន្ទាប់​នោះ​ដោយ​សារ​តែ​ឈ្មោះ​​មាន សាវី ​មាន​ទីលំនៅ​ភូមិ​មាត់​ព្រៃ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់​បាន​ពុល​ស្រា​ស​ស្លាប់ ប៉ុន្តែ​អ្នក​ភូមិ​មិន​ដឹង​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ ក៏​មាន​ការ​ធ្វើ​បុណ្យ​សព​នៅ​​ផ្ទះ ហើយ​អ្នក​ភូមិ​បាន​ចូល​រួម​ជា​ច្រើន​នាក់។ លុះ​ដល់​ថ្ងៃទី​៤ ខែ​តុលា អ្នក​ទៅ​កំដរ​សព​បាន ទិញ​ស្រា​ស​សម្រាប់​ទទួល​ភ្ញៀវ​ ហើយ​នាំ​គ្នា​ផឹក​​ស្រវឹង​ពេញ​ភូមិ​។ រហូត​ដល់​ថ្ងៃទី​៥ ខែ​តុលា ជាតិ​ស្រា​ស​បាន​ចូល​ជ្រាប​ពេញ​ខ្លួន​ក៏​បណ្ដាល​ឲ្យ​មនុស្ស​​៣​នាក់​ទៀត​ស្លាប់​នៅ​នឹង​ភូមិ​ ហើយ​ជាង​៦០​នាក់​ទៀត​ត្រូវ​ដឹក​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​។
រហូត​​មក​ដល់​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​៦ តុលា​នេះ អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​៦​នាក់ និង​៥៨​នាក់​ទៀត​កំពុង​ជួយ​សង្រ្គោះ​នៅ​ឡើយ៕​


ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes