សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 4, 2011

លោក​ហ៊ុនសែន​ទៅសិង្ហ​. បុរី​ស្ងាត់ៗ​មើល​ឪពុកឈឺ


 លោក ខៀវ កាញារីទ្ធ ​អ្នកនាំ​ពាក្យ​របស់​រាជរដ្ឋាភិបាល បាន​ថ្លែង​ កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ស្ងប់ស្ងាត់​ ឆ្ពោះទៅ​កាន់​ប្រទេស​សិង្ហបុរី ជា​កន្លែង​ ដែល​ឪពុក​របស់​លោក គឺលោក​ព្រឹទ្ធាចារ្យ​មហាឧបាសក ហ៊ុន នាង ស្នាក់​ទទួល​ការ​ព្យាបាល​សុខភាព។
លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន គ្រោង​នឹង​ចូលរួម​បើក​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុកាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ឯវិមាន​សន្តិភាព ប៉ុន្តែ​បាន​អវត្តមាន​វិញ​ព្រោះ​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបូរី ​ហើយ​លោក​ ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ដំណើរ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​ទៅ​មើល​ឪពុក​លោក ដែល​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ។
ពុំ​មាន​ព័ត៌​មាន​លម្អិត​ពី​ដំណើរ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី និង​ស្ថានភាព​សុខភាព​របស់​ឪពុក​លោក​នោះឡើយ​ទេ​។
កន្លងទៅ​ថ្មីៗ​នេះ ​លោក​ព្រឹទ្ធាចារ្យ​មហាឧបាសក ហ៊ុន នាង អាយុ ៩០ ឆ្នាំ ​ត្រូវ​ព្រះ​មហា​ក្សត្រ ព្រះបរមនាថ​ នរោត្តម សីហមុនី​ ប្រោស​ព្រះរាជទាន​គោរមងារ​ជា​អ្នក​ឧកញ៉ា​មហា​ភក្ដី​សប្បុរិស​ភោគា​ធិបតី​ ​កាល​ពី​ថ្ងៃ​ទី ៧ ខែ កញ្ញា ឆ្នាំ ២០១១ នេះ៕​ TK



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes