សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 4, 2011

អ្នកទោស​រត់​ចេញពី​ឡាន​ដឹក​ទៅ​តុលាការ​ទាំង​ដៃ​ជាប់​ខ្នោះ​

  នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​ទី​៤​ ខែតុលា​ ឆ្នាំ​២០១១​ អ្នកទោស​ម្នាក់​ដែល​នគរបាល​ខណ្ឌឫស្សីកែវ​បញ្ជូន​ទៅ​ តុលាការ​ហើយ​រង់ចាំ​ដីកា​បញ្ជូន​បន្ដ​ទៅ​ពន្ធនាគារ​ព្រៃ​.​សបាន​រត់​ទាំង​ដៃ​ជាប់​ខ្នោះ​ឡើង​ជិះ​ម៉ូតូ​មិត្ដភក្ដិ​របស់​ខ្លួន​រត់គេច​ បាត់​ទៅ​ ។​ ប្រភព​បានឱ្យ​ដឹង​ថា​ ជនជាប់សង្ស័យ​គឺជា​ចោរ​ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ ។​ នៅ​វេលា​ រសៀល​ថ្ងៃ​ទី​៤​ ខែតុលា​ សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បញ្ជូន​ជនសង្ស័យ​ឱ្យ​តុលាការ​ ។​ នៅ​គ្រា​ដែល​មន្ដ្រី​នគរ​ បាល​ម្នាក់​រវល់​ឡើង​ទៅ​យក​ដីកា​ ក៏​ស្រប​ពេល​ដែល​មិត្ដភក្ដិ​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្វែល​ចុះ​ ឆ្វែល​ឡើង​ក្បែរ​រថយន្ដ​ដឹក​ជន​ សង្ស័យ​ ពេល​នោះ​ ជនសង្ស័យ​ក៏​លោត​ចេញពី​រថយន្ដ​ឡើង​លើ​ម៉ូតូ​មិត្ដភក្ដិ​របស់​ខ្លួន​ជិះ​ចេញ​បាត់​ទៅ​ ។​ ករណី​នេះ​មិន​ ដឹង​ថា​នរណា​ទទួលខុសត្រូវ​ទេ​ ៕



No comments:

Post a Comment

yes