សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 21, 2011

កម្មការិនី​រោង​ចក្រ​ក្រ​សាំង​វ៉ូ​ដួល​សន្លប់​ដោយ​សារ​សារធាតុ​គីមី​ក្រណាត់​


 កម្មការិនី​រោងចក្រ​សាង​វ៉ូ​ប្រមាណ​៣៦​នាក់​បាន​ដួល​សន្លប់​តៗ​គ្នា​ជា​បន្ត​បន្ទាប់​ដោយ​គ្មា​មូល​ហេតុ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។ ​បើតាម​ការ​បង្ហើប​អោយ​ដឹងពី​ក្រុម​គ្រូពេទ្យ​ថា​មូល​ហេតុ​ដែល​កម្មការិនី​ដួល​សន្លប់​នេះ​អាច​បណ្ដាល​មកពី​កត្ដា​អាកាសធាតុ​អាប់អួរ​គួបផ្សំ​មក​ពី​សុខភាព​របស់​កម្មករ​កម្មការិនី​មាន​សភាព​ទន់​ខ្សោយ​។​


 ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី២០ខែតុលា​ឆ្នាំ២០១១នៅក្នុង​អាគារ​លេខ១នៃ​រោងចក្រ​សាំង​វ៉ូ​ស្ថិតនៅ​ក្នុងភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។


 តាម​ការរៀប​រាប់រប​ស់កម្ម​ការិនី​មួយ​ចំ​នួ​បានអោយដឹងថា​ពួកគាត់​បាន​ចូលទៅ​បំពេញការងារ​ដូច​ធម្មតា​ហើយ​បាន​អង្គុយ​ធ្វើបាន​មួយសន្ទុះ​ក៏មាន​អាកា​រៈ​វិលមុខ​រួចហើយ​បាន​ដួលសន្លប់​មួយចំនួន​រហូត​លែង​ដឹងខ្លួន​ក៏ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ៕​








ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes