Friday, October 21, 2011
កូនទៅធ្វើការបាត់ដំណឹងរយៈពេលពីរឆ្នាំទើបរកអន្ដរាគមន៍
ស្រ្ដីម្នាក់ឈ្មោះ ស៊ូ សុខម៉ា រស់នៅភូមិរោងពីរ ឃុំឃ្យា ស្រុកសន្ទុក ខេត្ដកំពង់ធំ និយាយឱ្យដឹងថា កូនរបស់លោកស្រីមានឈ្មោះ អ៊ុច ម៉េងថៃ អាយុ២០ឆ្នាំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី អស់រយៈពេលពីរឆ្នាំមកហើយ គឺចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩ ដែលកាលនោះ កូនរបស់គាត់មានអាយុត្រឹមតែ ១៨ឆ្នាំ ប៉ុណ្ណោះ រហូតមកដល់ពេលនេះ គឺមានរយៈពេលពីរឆ្នាំហើយ ដោយគាត់មិនដែលបានទាក់ទង ឬមានដំណឹងណាមួយអំពីកូនរបស់គាត់ឡើយ។
លោកស្រីនិយាយថា លោកស្រីបានមកជួបជាមួយភាគីក្រុមហ៊ុន ដើម្បីសុំការទាក់ទងជាមួយកូនរបស់គាត់ ប៉ុន្ដែត្រូវបានខាងភាគីក្រុមហ៊ុនប្រាប់ថា ក្រមហ៊ុនមានការវល់ចាំពេលក្រោយ ប៉ុន្ដែលោកស្រីបានមកជួបក្រុមហ៊ុនជាបន្ដបន្ដាប់ ប៉ុន្ដែក្រុមហ៊ុនចេះតែរកលេសនេះ លេសនោះ ដើម្បីដោះសារជាបន្ដបន្ទាប់។ លោកស្រីបានអោយដឹងទៀតថា ក្រុមហ៊ុននោះ មានឈ្មោះ មីយ៉ន Service ដែលនៅទល់មុខវត្ដស្រះចក ដោយសារតែកូនរបស់គាត់ដល់កិច្ចសន្យាត្រូវត្រឡប់មកផ្ទះវិញ ហើយអ្នកដែលទៅជាមួយគ្នាគេបានត្រឡប់មកផ្ទះវិញអស់ តែមិនឃើញកូនរបស់គាត់ ទើបរហូតមកដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ នេះ គាត់បានសុំអោយ លោកស្រី មូ សុខហួរ តំណាងរាស្រ្ដគណបក្សសមរង្ស៊ី ជួយអន្ដរាគមន៍លើរឿងកូនស្រីរបស់គាត់នេះផង។ លោកស្រី មូ សុខហួរ បានមានប្រសាសន៍បន្ទាប់ពីទទួលដំណឹងនេះថា លោកស្រីនឹងបើកការស៊ើបអង្គេតធ្វើអន្ដរាគមន៍លើរឿងនេះជាបន្ទាន់។
ពីគេហទំព័រ៖ សារព័ត៌មានសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes