ដោយយោងតាមរបាយការណ៍ និងការស្រាវជ្រាវថ្មីមួយជុំវិញបញ្ហា និងស្ថានភាពរបស់មណុ្ឌលកុមារកំព្រានៅកម្ពុជា ដែលស្របតាមខិតប័ណ្ណគន្លឹះសុវត្ថិភាពកុមារសប្រាប់អ្នកទេសចរណ៍(គន្លឹះទី៤)របស់គម្រោងបណ្តាញសុវត្ថិភាពកុមារ នៃអង្គការហ្រេន្សអ៊ីនធឺណាសិនណល ។ យុទ្ធនាការនេះ នឹងអាចលើកកម្ពស់ការយល់ដឹងរបស់ភ្ញៀវទេសចរណ៍អន្តរជាតិមកប្រទេសកម្ពុជារាប់ម៉ឺននាក់ ដែលកន្លងមកពួកគេមិនបានដឹងអំពីបញ្ហា ហើយពួកគេចូលបាន បំផ្លាញជីវិតរបស់កុមារនៅកម្ពុជា។
លោក សេបាស្យៀង ម៉ារូត នាយកប្រត្តិបត្តរបស់អង្គការហ្វ្រេន្សអ៊ីនធឺណាសិនណល ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នេះគឺជាយុទ្ធនាការដ៏សំខាន់មួយ យើងត្រូវតែការពារកុមារ និងអត្ថប្រយោជន៍សំខាន់បំផុតរបស់ពួកគេ។ ហើយអត្ថប្រយោជន៍សំខាន់បំផុតនោះ គឺការរស់នៅជួបជុំគ្រួសាររបស់ពួកគេ។ មិនមែនការបំបែកពួកគេឲ្យមករស់នៅក្នុងមណ្ឌលកុមារកំព្រានោះឡើយ។”
របាយការណ៍ថ្មីៗបានបង្ហាញថា
· ចំនួនមណ្ឌលកុមារកំព្រាបានកើនឡើងដល់ទៅ ៦៥ភាគរយចាប់តាំពីឆ្នាំ២០០៥មក។
· ៧៥ភាគរយ នៃកុមារដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាទាំងអស់នោះតាមពិតទៅពួកគេនៅមានឳពុក ឬម្តាយ។ ពួកគេមិនមែនជាកុមារកំព្រាទេ។
· ការទៅធ្វើទស្សនកិច្ចរយៈពេលខ្លីនៅមណ្ឌលកុមារកំព្រាអាចជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍអារម្មណ៍របស់កុមារ។
យុទ្ធនាការនេះបានទទួលការគំទ្រយ៉ាងពេញលេញពីអង្គារ UNICEF ប្រចាំកម្ពុជា។
លោក Richard Bridle អ្នកតំណាងរបស់ UNICEF នៅកម្ពុជា បានមានប្រសាសន៍ថា អ្នកគាំពារ និងថែរក្សាកុមារដំបូងគេ និងប្រសើរជាគេបង្អស់គឺគ្រួសាររបស់គេ។ លោក Richard Bridle បានបន្ថែមទៀតថា៖ “អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាបានកើនឡើង ដែលនេះគួរតែអាចបញ្ជាក់ថាចំនួនកុមារកំព្រានៅកម្ពុជាគួរតែថយចុះ”។“ប្រសិនបើការថែទាំ របស់ឳពុកម្តាយ មិនមែនជាជម្រើស ឬមិនស្ថិតក្នុងចំណាប់អារម្មណ៍ ដ៏ល្អបំផុតមួយសំរាប់កុមារ UNICEF ជឿជាក់ថា ការដាក់កុមារទៅក្នុងមណ្ឌលអប់រំ គួរតែជាមធ្យោបាយចុងក្រោមបំផុត” ។
លោក ម៉ារ៉ូត (Marot) បានមានប្រសាសន៍ថា ហ្វេ្រនអ៊ីនធឺណាស់សិនណា ចង់ឱ្យភ្ញៀវទេសចរណ៍បានចូលរួមក្នុងយុទ្ធនាកានេះ ដោយផ្សព្វផ្សាយទៅកាន់ ពិភពលោកតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ។
“យើងចង់ឱ្យភ្ញៀវទេសចរណ៍ទាំងអស់ចូលទៅកាន់គេហទំព័រ (www.thinkchidsafe.org) នៃយុទ្ធនាការរបស់យើងដើម្បីស្វែងយល់ពីការពិតនេះ។ បន្ទាប់ចូលរួមយុទ្ធនាការដោយបង្ហោះរូបទាំង និងព័ត៌មាននៅលើ Twitter និង Facebook ដោយភ្ជាប់ជាមួយគេហទំព័ររបស់យុទ្ធនាការដ៏មានសារសំខាន់នេះ ដើម្បីចែករំលែកព័ត៌មានទាំងនេះជាមួយមិត្តភក្រ្ត និងអ្នកដំណើរដទៃទៀត។”
“ ការទស្សនា ឬធ្វើទេសចរណ៍នៅមណ្ឌលកុមារកំព្រា គឺគ្រាន់តែបណ្តាលឱ្យកើតមានស្ថានភាពមួយដែលគ្មាន ភាពសំខាន់ ឬក៏អាចមានគ្រោះថ្នាក់ទៅលើកុមារក្នុងមណ្ឌលកុមារកំព្រាទាំងនោះ។ កុមារមិនមែនជាការទាក់ទាញទេសចរណ៍ទេ។ ”
No comments:
Post a Comment
yes