សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

ស្ថាបនិក Apple ស្លាប់​នៅ​អាយុ​៥៦​ឆ្នាំ


 សាន់ហ្វ្រាន់ស៊ីស្កូៈ ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក លោក Steve Jobs បាន​ទទួល​មរណភាព​ហើយ​កាល​ពី​យប់​មិញ នៅ​ក្នុង​អាយុ ៥៦​ឆ្នាំ​ ក្រោយ​ពី​លោក​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​មហារីក​លំពែង ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ការ​ចេញ​លក់​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី iPhone 4S។
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​បាន​ចូល​រួម​​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក Steve Jobs អតីត​អគ្គ​នាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Apple បាន​​ថ្លែង​ថា​៖ «លោក Steve គឺ​ជា​អ្នក​ច្នៃ​ប្រឌិត​ជន​ជាតិ​អាមេរិក​ដ៏​អស្ចារ្យ​ម្នាក់ ដែល​មាន​សេចក្តី​ក្លាហាន​ក្នុង​គិត​គូរ​ដាច់​ដោយ​ឡែក​ពី​គេ គ្មាន​ភាព​តក់​ស្លុត​​ក្នុង​ការ​ជឿ​ជាក់​ថា​ លោក​អាច​ផ្លាស់​ប្ដូរ​ពិភព​លោក និង​មាន​ទេពកោសល្យ​គ្រប់​គ្រាន់​ក្នុង​បំពេញ​កិច្ច​នេះ»។



ពីគេហទំព័រ៖ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes