សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា​ ​សម្លាប់​មនុស្ស​ ​១៦៧​ ​នាក់​ ​គិត​ត្រឹម​ថ្ងៃ​ទី​០៥​ ​ខែ​តុលា​


 លោក​ ​កែវ​ ​វី​ ​នា​យក​ខុទ្ទ​កាល័យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហ​ន្តរាយ​ បាន​ឲ្យ​ដឹង​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​ ​បាន​កើន​ឡើង​ដល់​ចំនួន​ ​១៦៧​នាក់ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី០៥​ ​ខែតុលា​ ​ឆ្នាំ២០១១​។ ​ក្នុង​នោះ ​ខេត្ត​កំពង់​ចាម ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ ​រហូត​ដល់​ ​៤២​នាក់​ និង​បន្ទាប់​មក​នៅខេត្ត​ព្រៃ​វែង​ ​មាន​អ្នក​ស្លាប់​ចំនួន​ ​៣៩នាក់​។


 លោក​ ​កែវ​ ​វី បាន​មាន​ប្រសាស​ន៍​ថា អ្នក​ស្លាប់​ដោយ​សារ​គ្រោះទឹ​កជំនន់​នៅពេល​នេះ ​ភាគ​ច្រើន​បណ្តាល​មក​ពី​លង់​ទឹក​ ​និង​ខ្លះ​លិច​ទូក​នៅពេល​ទៅ​មើល​ស្រូវ​ស្រែ ​ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ត្រូវ​ពស់​ចឹក​ជា​ដើម​។​ ​អំពី​របាយកា​រណ៍ ​ដែល​គណៈ​កម្មា​ធិកា​រជាតិ​គ្រប់​គ្រ​ង​គ្រោះ​ម​ហន្ត​រាយ​ ​ទទួល​បាន​ពី​ការ​លិច​លង់​ដោយ​គ្រោះ​ទឹក​ជំនន់​នៅ ​១៧​ ​ខេត្ត​-​រាជ​ធានី ​គិត​ត្រឹម​ថ្ងៃ​ទី​០៥​ ខែ​តុលា​ ឆ្នាំ​២០១១​ ​ត្រូវ​បាន​ ​លោក​ កែវ​ ​វី​ លើក​ឡើង​ថា ​ទឹក​ជំនន់​ ​ទាំង​ជំនន់​ទឹក​ភ្លៀង ​និង​ជំនន់​ទឹក​ទន្លេ ​បាន​លិច​សន្ទូងចំ​នួន​ ២៩៤,២៥០​ហិក​តា ​ក្នុង​នោះ ​សន្ទូង​អាចខូច​ខាត​ជាង​ ​៨០,០០០​ហិកតា​។​


 សំណាប​លិច​ទឹក​ប្រមាណ​ ៣៨០​ហិក​តា​។​ ដំណាំ​ផ្សេង​ៗ ​លិច​ទឹក​មាន ​១០,៤៤៥​ហិក​តា​។ ​ផ្លូវជាតិ​ ​និង​ផ្លូវ​ខេត្ត​ ​លិច​ទឹក​មាន​ប្រវែង​ ​១៨​០ ​គីឡូ​ម៉ែត្រ។​ ផ្លូវ​លំ​លិច​ទឹក​មាន​ប្រវែង​ ​២៩១​គីឡូ​ម៉ែត្រ​។ ​ស្ពាន​លិច​ទឹក​មាន ​១៦១​កន្លែង​ ​និង​បាក់​ច្រាំង​ទន្លេ​ប្រវែង​ ​១១.៧៨៩​ម៉ែត្រ។​ លោក​ ​កែវ​ ​វី​ ​បាន​បន្ត​ថា ​ទឹក​ជំនន់​បាន​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋសរុប​ចំនួន​ ​២២៨,៨៥៥​ គ្រួសារ​។ ​ក្នុង​នោះ ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​ ​២៣,០៧៤​គ្រួសារ ​ត្រូវ​បាន​ជម្លៀ​សចេញ​ពី​ផ្ទះ​លិច​ទឹក​ ​ទៅកាន់​ទី​ទួល​សុវត្ថិ​ភាព​។ ​រី​ឯ​ផ្ទះ​លិច​ទឹក​មាន​ចំនួន​ ​១៦៤​,៩៥៨​ខ្នង​ ​និង​ផ្ទះ​ខូច​ខាត​មាន​ចំនួន​ ​៤៥៦​ខ្នង។​








ពីគេហទំព័រ៖ ព័ត៌មានសង្គម

No comments:

Post a Comment

yes