Friday, October 21, 2011
សហគមន៍ក្រីក្រនៅប្លុកបុរីកីឡាតវ៉ានៅមុខសាលាខណ្ឌ៧មករា
ប្រជាពលរដ្ឋនៅប្លុកបុរីកីឡាប្រមាណ៣០-៤០នាក់ ដែលអះអាងថា តំណាងជាង៣០០គ្រួសារ ដែលរស់នៅក្រៅ៨អគារ ដែលសាងសង់រួច បាននាំគ្នាទៅតវ៉ានៅមុខសាលាខណ្ឌ៧មករា នាព្រឹកថ្ងៃទី២១ ខែតុលានេះ ដើម្បីស្នើសុំឲ្យសាលាខណ្ឌ ជួយដោះស្រាយក្នុងករណីដែលក្រុមហ៊ុនផានអ៊ីមិច បង្ខំរុះរើផ្ទះចេញ និងពុំមានសំណងមកវិញ។
ប្រជាពលរដ្ឋម្នាក់និយាយថា កន្លងមកក្រុមហ៊ុននេះបានសន្យាសង់អគារ១០ឲ្យប្រជាពលរដ្ឋរស់នៅ តែក្រោយមកសាងសង់បានតែ៨អគារ ធ្វើឲ្យពួកគាត់ជាង៣០០គ្រួសារដែលសង្ឃឹមថា បានរស់នៅអគារថ្មី២ទៀត ។ ផ្ទុយទៅវិញក្រុមហ៊ុនមិនព្រមសាងសង់អគារថ្មី២ទៀតទេ រួមថែមទាំងបង្ខំឲ្យប្រជាពលរដ្ឋរុះរើផ្ទះចេញដោយមិនបានផ្តល់សំណងអ្វីឡើយ៕
ពីគេហទំព័រ៖ នគរវត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes