សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 21, 2011

ប្រទេស​បារាំង​ផ្តល់​ជំនួយ8ម៉ឺន​ដុល្លារអាេមរិក​ជួយពលរដ្ឋ​រងគ្រោះនៅ​ខេត្តកំពង់ធំ

 នៅ​ចំពោះ​មុខ​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ប្រទេស​បារាំងបាន​សម្រេច​ផ្ដល់​ជំនួយ​៨០.០០០​ដុល្លារ​ដល់​កាកបាទក្រហម​បារាំង ដើម្បី​​ទិញ​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ ចាំបាច់​នានា​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ខេត្ដកំពង់ធំ ដែល​ជា​ខេត្ដ​មួយ​ទទួល​រង​ផល​ប៉ះពាល់​ដ៏​ខ្លាំង ។ តាម​រយៈ​គម្រោង​នេះ ប្រជា​ពលរដ្ឋ​ប្រមាណ ១.៨០០គ្រួសារ​នឹង​ទទួល​បាន​ជំនួយ​ជា​ស្បៀងអាហារ​ក្នុង​រយៈពេលមួយ​ខែ ព្រមទាំង​សម្ភារ ប្រើ ប្រាស់​ជា​ច្រើន​មុខ​ទៀត​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ទៅ​នឹង​ស្ថានភាព​ដ៏​អាក្រក់​នេះ​។


 គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ តុលា ២០១១ លោក​ទេស​រដ្ឋមន្ដ្រីអា​ឡាំង ហ្ស៊ូប៉េ (Alain JUPPÉ) រដ្ឋមន្ដ្រីការ​បរទេស និង​កិច្ចការ​អឺរ៉ុប​នៃ​ប្រទេស​បារាំងបាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ចំពោះ លោកឧប នាយករដ្ឋមន្ដ្រីហោ ណាំ​ហុង រដ្ឋមន្ដ្រី​ការ​បរទេស និង​សហប្រតិ​បត្ដិ​ការ​អន្ដរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្ដែង​នូវ​អារម្មណ៍ក្ដុកក្ដួល ​និង​​អាណិត​អាសូរ​បំផុត​ចំពោះ​មុខ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​គ្រោះ​​ទឹក​ជំនន់​នៅ​កម្ពុជាដែល​បណ្ដាល​ឱ្យ​មានអ្នក​ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្ដិ​យ៉ាងច្រើន ។ ​ក្នុង​នាម​​លោក​ផ្ទាល់ និង​ក្នុង​នាម​ប្រទេស​បារាំង​លោក​បាន​សម្ដែង​នូវ​សមា​ន​ទុក្ខ និង​ការ​អាណិត​​​​ស្រលាញ់ដ៏​ជ្រាលជ្រៅជូន​ចំពោះ​ក្រុម​គ្រួសារ និង​​សាច់ញាតិ​នៃ​ជន​រង​គ្រោះ​ទាំងអស់​៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes