Friday, October 21, 2011
អាយុទើបតែ១០ឆ្នាំ ចេះ១០ភាសា
នាង Sonia Yang អាយុ១០ឆ្នាំ អាចនិយាយភាសាបរទេសបានយ៉ាងល្អរហូតដល់ទៅ១០ភាសាឯណោះ។
Sonia Yang ជាសិស្សសាលារូបនេះមកពីសាលារៀនCheadle Hulme នៅទីក្រុងStockport ប្រទេសអង់គ្លេស ប៉ុន្តែ នាងបានកើតនៅតៃវ៉ាន់ ហើយមករស់នៅប្រទេសអង់គ្លេសជាមួយក្រុមគ្រួសាររបស់នាង។
នៅពេលនាងSonia Yang មកដល់ប្រទេសអង់គ្លេសនោះ នាងបានចេះនិយាយយ៉ាងស្ទាត់ជំនាញរួចហើយភាសា ជប៉ុន ចិន និង អង់គ្លេស ព្រមទាំងភាសាចិនតៃវ៉ាន់ដែលជាភាសាដើមរបស់នាង។
ឥឡូវនេះ នាងក៏អាចនិយាយបានផងដែរភាសាអាល្លឺម៉ង់ បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ កាហ្សាក់ស្ថាន និង ភាសាអ៊ូហ្គង់ដា។
លោក ហ៊ីឌឺ ប៊ីនែត នាយករងនៃសលារៀនរបស់នាង បាននិយាយថា “ នាង Sonia Yang ជាសិស្សដ៏ពូកែនិងឆ្លាត ហើយក៏ជាសិស្សឧស្សាហ៍ព្យាយាមរៀនសូត្រផងដែរ”។
Sonia Yang បាននិយាយថា “ ភាសាអង់គ្លេសជាភាសាដែលនាងចូលចិត្តបំផុត ពីព្រោះមនុស្សភាគច្រើនអាចយល់ចំពោះអ្វីដែលអ្នកចង់និយាយនោះ”៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes