កូនភ្លោះ៣នាក់បានចាប់កំណើតមកជាថ្មីម្ដងទៀតហើយ នៅក្នុងគ្រួសារក្រីក្រមួយនៅភូមិ ដើមព្រៃ ឃុំ ខុនរ៉ង ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ស្ត្រីជាម្ដាយកូនភ្លោះ ៣នាក់នោះឈ្មោះ មាស ស្រីពេជ្រ អាយុ ១៩ ឆ្នាំ មានប្ដីឈ្មោះ ប៊ុន ឈឿន អាយុ ២៩ឆ្នាំ ជាកសិករក្រីក្រនៅភូមិខាងលើ។
បើតាមការរៀបរាប់របស់ស្ត្រីជាម្ដាយកូនភ្លោះទាំងបីនាក់នោះបានឲ្យដឹងថា ដោយសារជីវភាពក្រីក្រ នាងពុំដែលបានទៅពិនិត្យផ្ទៃពោះមុនពេលឆ្លងទន្លេ នៅមណ្ឌលសុខភាពម្ដងណានៅឡើយទេ ទើបមកដល់ថ្ងៃសម្រាលកូន ទើបដឹកយកទៅមន្ទីរពេទ្យបង្អែក ស្រុក បរិបូណ៌ ហើយនេះជាកូនលើដំបូងរបស់នាង។
លោក សែម សំបូ ប្រធានមន្ទីរពេទ្យបង្អែកស្រុក បរិបូណ៌ បានប្រាប់ថា កូនភ្លោះ៣នាក់ខាងលើ កើតនៅវេលាម៉ោង ៣រសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១១ នៅមន្ទីរពេទ្យបង្អែកស្រុក។ កូនទី១ មានទម្ងន់ ១,៧គីឡូក្រាម ទី២ និងទី ៣ មានទម្ងន់ ត្រឹមតែ ១,៥០គីឡូក្រាម។ លោក ប្រធានមន្ទីរពេទ្យស្រុក ប្រាប់ទៀតថា កូនភ្លោះប្រុសៗ ទាំងបីនាក់នេះ កើតមកមិនគ្រប់គីឡូក្រាម គឺសុខភាពមិនល្អទេ ចំណែកម្ដាយមានសុខភាពធម្មតា៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes