សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 20, 2011

យីងឡាក់​ថា បាងកក​គេច​មិន​ផុត​ពី​ទឹក​ជំនន់​នោះ​ឡើយ


 លោក​ស្រី​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​និយាយ​ថា គេ​មិន​អាច​ការពារ​ទីក្រុង​បាងកក​ឲ្យ​គេច​ផុត​ពី​ទឹក​ជំនន់​ដ៏​អាក្រក់​របស់​ប្រទេស​នេះ​នៅ​ប៉ុន្មាន​ទសវត្សរ៍​នោះ​ឡើយ ដោយ​លោក​ស្រី​ចាត់​ទុក​ស្ថានការណ៍​នេះ​ជា​«វិបត្តិ​ជាតិ»​មួយ។


លោក​ស្រី យីងឡាក់ បាន​ថ្លែង​ថា​៖ «យើង​មិន​បាន​ទប់​ទឹក​បាន​រហូត​នោះ​ឡើយ»។ លោក​ស្រី​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ជ្រើស​រើស​តំបន់​ខ្លះ​នៃ​ទីក្រុង​នេះ សម្រាប់​ឲ្យ​ទឹក​ហូរ​កាត់ ដើម្បី​បន្ថយ​ឥទ្ធិពល​ខូច​ខាត​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត។


លោក​ស្រី​ថ្លែង​បន្ត​ថា​៖ «កាល​ណា​យើង​ទប់​ទឹក​កាន់​តែ​យូរ ទឹក​កាន់​តែ​ឡើង​ខ្ពស់។ យើង​ត្រូវការ​តំបន់ខ្លះ​ដែល​ទឹក​អាច​ហូរ​កាត់​បាន ដើម្បី​ឲ្យ​ទឹក​អាច​ហូរ​ចេញ​ទៅ​សមុទ្រ»។


រដ្ឋាភិបាល​ប្រទេស​នេះ បាន​បង្កើន​កម្លាំង​លើក​ទំនប់​ទប់​ទឹក​ការពារ​ទីក្រុង​នេះ ឲ្យ​គេច​ផុត​ពី​ទឹក​ជំនន់​ដែល​ហូរ​ធ្លាក់​មក​ពី​តំបន់​ខ្ពង់​រាប​ភាគ​កណ្ដាល​នៃ​ប្រទេស​នេះ ដែល​នៅ​កន្លែង​មួយ​ចំនួន ទឹក​ជំនន់​មាន​កម្ពស់​ជា​ច្រើន​ម៉ែត្រ។
នៅ​ភាគ​ខាង​ក្នុង​ទីក្រុង​បាងកក បាន​គេច​ផុត​ពី​ទឹក​ជំនន់​ធំ​ហើយ​រហូត​មក​ដល់​ពេល​នេះ ដោយសារ​អាជ្ញាធរ​បាន​បង្វែរ​ទឹក​ទៅ​កាន់​តំបន់​នានា​នៅ​ខាង​ក្រៅ​ទីក្រុង​ដ៏​សំខាន់​នេះ ដើម្បី​ការពារ​ទឹក​ទន្លេ​ចៅប្រាយ៉ា​បាក់​ធ្លាយ​ច្រាំង​របស់​វា និង​ជន់​លិច​មណ្ឌល​សេដ្ឋកិច្ច និង​នយោបាយ​មួយ​នេះ។
ប៉ុន្តែ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា​ដើម្បី​រក្សា​ការពារ​ទីក្រុង​មាន​ប្រជាជន ១២​លាន​នាក់​មួយ​នេះ ឲ្យ​គេច​ចេញ​ពី​ទឹក​ជំនន់ មាន​លក្ខណៈ​ស្មុគ​ស្មាញ​ណាស់​ដោយ​សារ​កម្រិត​ទឹក​ដ៏​ខ្ពស់​នៅ​ក្នុង​រដូវ​វស្សា​នេះ​។
លោក​ស្រី យីងឡាក់ ដែល​ជា​មនុស្ស​ថ្មី​នៅ​ក្នុង​វិស័យ​នយោបាយ មុន​នឹង​ឡើង​កាន់​អំណាច​កាល​ពី​ ២​ខែ​មុន​នោះ បាន​ថ្លែង​ថា៖ «ទឹក​ជំនន់ កំពុង​តែ​បុក​មក​ពី​គ្រប់​ទិស ហើយ​យើង​មិន​អាច​គ្រប់​គ្រង​បាន​ទេ ពីព្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ ធំ​ធេង​ណាស់។ យើង​នឹង​ព្យាយាម​ព្រមាន​ដល់​ប្រជាជន»។
លោក​ស្រី យីងឡាក់ ដែល​ជា​ប្អូន​ស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​​ត្រូវ​គេ​ទម្លាក់​ពី​អំណាច​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​នោះ បាន​ថ្លែង​បន្ត​ថា​៖ «បញ្ហា​នេះ ពិបាក​យក​ឈ្នះ​ខ្លាំង​ណាស់។ វា​គឺ​ជា​វិបត្តិ​ជាតិ ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ទទួល​បាន​កិច្ច​សហ​ប្រតិបត្តិការ​ពី​មនុស្ស​គ្រប់​រូប»។
ភ្លៀង​រដូវ​វស្សា​មូសុង​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​មក​នេះ បាន​សម្លាប់​មនុស្ស​ចំនួន ៣២០​នាក់ បង្ក​ការ​ខូច​ខាត​ផ្ទះ​សម្បែង និង​ជីវភាព​រស់​នៅ​របស់​មនុស្ស​រាប់​លាន​នាក់ ភាគ​ច្រើន​នៅ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​ប្រទេស​ថៃ និង​បង្ខំ​ឲ្យ​មនុស្ស​ ១០​ពាន់​នាក់ ស្វះ​ស្វែង​រក​ជម្រក​សុវត្ថិភាព។ ថ្មីៗ​នេះ ប្រហែល​មួយ​ភាគ​បី​នៃ​ខេត្ត​ថៃ បាន​ទទួល​រង​ផល​ប៉ះ​ពាល់៕

No comments:

Post a Comment

yes