សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 25, 2011

តារា​សម្ដែង​ស្រី​ ទឹម រដ្ឋា ​បើក​លុច​ស៊ីស ​បុក​គេ​ហើយ​ត្រូវ​​រំដោះ​​គេច​ខ្លួន​បាត់​​


 តារា​សម្ដែង​ស្រី​ស្រស់​ក្មេង​ខ្ចី ឈ្មោះ ទឹម រដ្ឋា បាន​បើក​រថយន្ត​លុចស៊ីស​បុក​​រថយន្ត​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​បណ្ដាល​ឲ្យ​ខូច​ខាត​រថយន្ត​ទាំង​២​ទាំង​សងខាង​យ៉ាង​ដំណាំ ហើយ​អ្នក​បើក​រថយន្ត​បង្ក​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ស្រី​ស្រស់​ស្អាត ឈ្មោះ ទឹម រដ្ឋា ត្រូវ​បាន​គេ​រំដោះ​ខ្លួន​គេច​ទៅ​បាត់​ដោយ​មិន​នៅ​ដោះ​ស្រាយ​នោះទេ។


 ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ពេល​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០១១​នេះ​នៅ ចំណុច​ផ្លូវ​បំបែក​ទល់​មុខ​អគារ​BS ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ព្រះមុនីវង្ស ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ​៧មករា។


 ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​នោះ​​​បង្ក​ឡើង​ដោយ​រថយន្ដ​ឡិច​ស៊ី​ស​ RX-330​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-8703​ បើកបរ​ដោយ​តារា​សម្ដែង​ស្រី​ម្នាក់​ ដែល​ប្រភព​គេ​អះអាង​ថា​ ឈ្មោះ​ទឹម​ រ​ដ្ឋា​ បាន​បើក​រថយន្ដ​របស់​ខ្លួន​ទាំង​ស្រវឹង​ នៅ​​តាម​បណ្ដោយ​មហាវិថី​ កម្ពុជា​ក្រោម​(​ផ្លូវ​លេខ​១២៨)​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌ​ដូនពេញ​ យ៉ាង​លឿន​។​ លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ទល់មុខ​អគារ​ BS​ ស្ថិត​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​(​ផ្លូវ​លេខ​៩៣)​ ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ បាន​​​បុក​រថយន្ដ​១​គ្រឿង​​ទៀត​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2C-7406​ បណ្ដាល​ឱ្យ​ខូចខាត​រថយន្ដ​ទាំង​សងខាង​យ៉ាង​ដំណំ​ ហើយ​រថយន្ត​បង្ក​ម៉ាក​លុច​ស៊ីស ​បាន​ខ្ទាត​​កាង​មុខ​​ទៅ​ត្រូវ​ទូ​ ATM​ របស់​ធនាគារ​ ANZ​ Royal​ បណ្ដាល​ឱ្យ​​បែក​កញ្ចក់​ផ្នែក​ខាង​មុខ​ខ្ទេច​។


 ប្រភព​ព័ត៌មាន​បន្តថា តារា​សម្ដែង​ស្រី​រូប​នោះ​នៅ​ពេល​បុក​រថយន្ដ​របស់​គេ​បណ្ដាល​ឱ្យ​វិល​៣-៤​ ត្រឡប់​​ហើយ​ ​មិន​ព្រម​​ចុះ​ពី​រថយន្ដ​​ទេ​ ហើយ​មួយ​សន្ទុះ​ក្រោយ​មក​ក៏​ហៅ​បក្ខ​ពួក​ឲ្យ​រំដោះ​នាង គេច​ចេញ​ពី​កន្លែង​ហេតុ​ការណ៍​ទៀត​ផង​។


 ក្រោយ​បង្ក​ហេតុ​រួច​រថយន្ត​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់៕






ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes