លោក ណាន់ ស៊ី អតីតឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំ ប្រទេសប្រ៊ុយណេបដិសេធជំពាក់លុយ ក្រុមហ៊ុនសំណង់ដែលសាងសង់អគារ ស្ថានទូតកម្ពុជានៅទីក្រុង Bandar Seri Begawan។ មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច រូបនេះបានអះអាងតាមប្រព័ន្ធផ្សព្វផ្សាយ បរទេសមួយផ្សាយកាលពីយប់ថ្ងៃអាទិត្យ បានឱ្យដឹងថា លោកបានទូទាត់ប្រាក់ទាំង ៥ដំណាក់កាលឱ្យទៅក្រុមហ៊ុនចិនដែល បានសាងសង់អគារស្ថានទូតកម្ពុជាអស់ រួចទៅហើយ។
លោក គី តិច មេធាវីក្រសួងការ បរទេសបានអះអាងថា ក្រុមហ៊ុនដែល សាងសង់អគារស្ថានទូតកម្ពុជានៅ ប្រទេសប្រ៊ុយណេបានប្តឹងមកក្រសួងការ បរទេសអំពីការដែលលោកណាន់ ស៊ី មិនបានសងប្រាក់ថ្លៃសាងសង់។ លោក បានបន្តថា ក្រសួងការបរទេសបានប្តឹង លោកណាន់ ស៊ី បន្ទាប់ពីមានការធ្វើ អធិការកិច្ចរកឃើញថា លោកណាន់ ស៊ី មិនបានបង់ប្រាក់ឱ្យទៅក្រុមហ៊ុនសាង សង់នោះមែន។
សម្រាប់លោក ណាន់ ស៊ី អះអាងថា លោកមានឯកសារស្តីពីការបង់ប្រាក់ នោះឱ្យទៅក្រុមហ៊ុនសាងសង់ទាំង៥ ដំណាក់កាល។ ប៉ុន្តែអ្វីដែលនាំឱ្យមាន បណ្តឹងនោះ លោកណាន់ ស៊ី អធិប្បាយ ថា ដោយសារតែកំហឹងរបស់មន្ត្រីមួយ រូបនៅក្រសួងការបរទេស ។ លោកបាន អះអាងថា លោកមិនទាន់ទាំងធ្វើដំណើរ មកដល់មាតុប្រទេសផង ស្រាប់តែ ក្រសួងការបរទេសជូនដំណឹងអំពីបញ្ហា ប្តឹងផ្តល់នេះទៅហើយ។
លោកណាន់ ស៊ី ឈ្មោះដើម សុះណាស៊ី ជនជាតិខ្មែរអ៊ីស្លាម អតីតមន្ត្រីគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងជាអ្នកតំណាងរាស្ត្រផង ដែរ។ លោកណាន់ ស៊ី ខ្ពស់មុខខ្ពស់មាត់ តាមរយៈសពលោក តុលឡោះ អតីត អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច។ មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចជាច្រើន និយាយថា លោកណាន់ ស៊ី មិនមែនជា អ្នកជ្រោមជ្រែងជួយយិតយោងគណបក្ស ហ្វ៊ុនស៊ិនប៉ិចឱ្យទទួលបានជោគជ័យនោះ ទេ។ លោកណាន់ ស៊ី ធ្លាប់ហៅគ្រូបង្រៀន របស់ខ្លួននៅសាកលវិទ្យាល័យភ្នំពេញថា ជា “ប្អូនៗ” ពេលដែលលោកសាស្ត្រា ចារ្យម្នាក់នោះបម្រើការឱ្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
មាននិស្សិតមិនតិចទេដែលស្គាល់ សុះណាស៊ី និយាយថា គាត់គ្រាន់ជាអ្នក កាន់កាតាបឱ្យគេតែប៉ុណ្ណោះ។ សូម្បីតែ ម៉ោងរៀនសូត្រឱ្យដិតដល់កាលនៅ សាកលវិទ្យាល័យភ្នំពេញ ក៏លោកសុះ ណាស៊ី គ្មានពេលវេលាគ្រប់គ្រាន់ផង។ មិត្តភក្តិរបស់សុះណាស៊ីម្នាក់និយាយថា លោកសុះណាស៊ីធ្លាប់ហៅលោកសាស្ត្រា ចារ្យបង្រៀនមុខវិជ្ជាវប្បធម៌ទូទៅថា “ប្អូន” ខំធ្វើការបម្រើគណបក្សហ្វ៊ុនស៊ិន ប៉ិចមិនខុសទេ។ ពាក្យសំដីរបស់លោក សុះណាស៊ីត្រូវបានលោកសាស្ត្រាចារ្យ ម្នាក់នោះសម្តែងការហួសចិត្ត ហើយ លើកយកពាក្យនោះមកប្រាប់អតីតសិស្ស របស់ខ្លួនបន្តទៀត។ ពាក្យពេចន៍ទាំងនោះ ធ្វើឱ្យក្លាយជាកំហឹង មិនមែនជាការសង សឹកសម្រាប់លោកណាន់ស៊ី ប៉ុន្តែ វាបែរ ជាជួយទាញសន្លឹកឆ្នោតគណបក្សហ្វ៊ុន ស៊ិនប៉ិចឱ្យខាតបង់ទៅវិញ។
នេះគ្រាន់តែជាមេរៀនប្រវត្តិមួយ ដែលបញ្ជាក់ឱ្យឃើញថា ការជូរចត់ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងការបាត់ បង់ប្រជាប្រិយភាពដោយសារតែមាន មន្ត្រីធុនបែបនេះនោះឯង...៕
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes