សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​គ្រោង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ


លោក​ Ban​ Ki-​moon ​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ ​គ្រោងនឹង​ទៅដល់​ប្រទេស​ថៃ ​នៅថ្ងៃ​ពុធ​ ទី១៦​ ខែវិច្ឆិកា ​ខាងមុខ​នេះ ​ស្តីពី​ដំណើរ​ទស្សន​កិច្ច​ ៣​ប្រទេស ​របស់​លោក​មក​កាន់​តំបន់​អាស៊ី-​អាគ្នេយ៍។​ លោក​ Ban​ Ki-​moon​ គ្រោង​ទៅកាន់​វិមាន​រដ្ឋាភិបាល ​និង​ទៅកាន់​មជ្ឈ​មណ្ឌល​សន្និ​សីទ​អង្គការ​សហប្រជាជាតិ​ UNCC​ នៅក្នុង​ទីក្រុង​បាងកក​ ហើយ​លោក​ក៏នឹង​គ្រោង​ធ្វើទស្សន​កិច្ច​ទៅកាន់​បណ្តា​តំបន់​ ដែល​រងការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅក្នុង​ទីក្រុង​បាងកក ​ផងដែរ។


នាយក​រដ្ឋមន្ត្រីថៃ​ នឹង​ទទួល​ស្វាគមន៍​លោក​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ នៅឯ​វិមាន​រដ្ឋាភិបាល ​ជា​កន្លែង​ដែលពួក​គេ ​នឹងធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា ​និងធ្វើ​ការ​សាកសួរ​គ្នានៅ​ម៉ោង​ ១:៥០​នាទី​រសៀល។ ​ខណៈ​ពេល​ដែល​នៅ​រាជធានី​បាងកក ​លោក ​Ban ​នឹង​ថ្លែង​សុន្ទរកថា​តុមូល ​ស្តីពី​សុខ​ភាព​សកល​នៅ ​UNCC។​ ការ​បិទ​អង្គ​ប្រជុំ​ត្រូវ​គេរំពឹង​ថា​ នឹង​ធ្វើឡើង​ដោយ​មាន​ការ​ចូល​រួម​ពីក្រសួង​សុខាភិបាល ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិ​បាល​ សង្គម​ស៊ីវិល​ ក្រុមអ្នក​ការទូត ​និងអ្នក​ចូលរួម​ផ្សេងទៀត​របស់​ប្រទេស​ថៃ។ ​


ដំណើរ​បន្ទាប់​របស់​លោក ​គឺលោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ​ហើយទើប​វិល​ត្រឡប់​ទៅកាន់​ទីក្រុង​ញ៉ូវយ៉ក​ វិញ​នៅថ្ងៃទី​២០ ​ខែវិច្ឆិកា។ 

No comments:

Post a Comment

yes