សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

សុគន្ធ​នីសា​ចេញមុខ​ទម្លាយ​រឿង​បែកបាក់​ស្នេហ៍


 បន្ទាប់​ពី​ផ្ទុះ​រឿង​បែកបាក់​ជាមួយ​លោក​សុខ ជំនោ​រ ដែល​ជា​គូ​ដណ្តឹង​មិនទាន់​រៀបការ​ដែលពី មុន មាន​ត្រឹម​ម៉ូតូ​, ជួល​ផ្ទះ​គេ​នៅ រហូត​មាន​រថយន្ត​និង​ផ្ទះ​ផ្ទាល់ខ្លួន​នោះ សុគន្ធ នីសា ត្រូវមហាជន​រិះគន់ថា​នាង​ភ្លេច​កំណើត ឬ​ត្រកួន​ភ្លេច​បឹង បាន​ល្បី​ភ្លេច​អ្នក​ជួយ ។​

​    ​សុគន្ធ នីសា បាន​ចេញ​មុខ​បកស្រាយ​តាម​ទំព័រ Facebook ថា “​ខ្ញុំ​បាន​បែក​គ្នា​ជាមួយ​លោក ជំនោ​រ យូរ​មក​ហើយ មិនមែន​ទើបតែ​ថ្មីៗ​នេះ​ទេ ។ ពួក​យើង​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​ចប់សព្វគ្រប់ ដោយ​មិន​មាន​ឈ្លោះគ្នា ឬ​ឡើង​តុលាការ​ទេ ព្រោះតែ​ពួក យើង​ជា​គូ​ដណ្តឹង​នឹង​គ្នា​មិនទាន់​ឈាន ដល់​រៀប​អាពាហ៍ពិពាហ៍​” ។​
​    ​សុគន្ធ នីសា បានបញ្ជាក់​ថា ការបែកបាក់​នេះគឺ​នាង​ជា​អ្នក​សុំ​គាត់​បែក ព្រោះ​ខ្ញុំ​មាន​ហេតុផល​ដែល​មិន​អាចឈាន​ទៅ​រៀបការ​បាន ។ ខ្ញុំ​ដឹង​ថា ទស្សនិកជន​យល់ច្រឡំ​យ៉ាង​ធ្ងន់​លើ​នាង​ខ្ញុំ ខ្លះ​ថា​ខ្ញុំបោះបង់​គេ​ចោល ហក់​រក​ទ្រនំ​ថ្មី ប៉ុន្តែ​មិន​គួរ​ដាក់​ឈ្មោះ​ខ្ញុំ​យ៉ាងនេះ​ទេ ។​
​    
 ​ចំពោះ​រឿង​ទស្សនិកជន​ប្រដូច​សុគន្ធ នីសា ទៅ​នឹង​ត្រកួន​ភ្លេច​បឹង នាង​បកស្រាយ​ថា សូម​ឱ្យ​ពួកគាត់​ជួយ​ពិចារណា​ផង នាង​ខ្ញុំ​និង​លោក​សុខ ជំនោ​រ មាន​សមត្ថភាព​ផ្សេងៗ​គ្នា​ដែល​ត្រូវ​ពឹងពាក់​គ្នា​ទៅវិញទៅមក ទើប​ទទួលបាន​ជោគជ័យ ។ មិនមែន​គ្រាន់តែ​បែក​គ្នា ចោទថានាង​ខ្ញុំ​ថា​ជា​ត្រកួន​ភ្លេច​បឹង​នោះ​ទេ ។ 
​     
 ជុំវិញ​ការសង្ស័យថា​មាន​អ្នក​ទី​៣​ចូល​ជ្រៀតជ្រែក​នោះ សុគន្ធ នីសា និយាយថា ព័ត៌មាន​នោះ​ហាក់ដូចជា​ថា​នាង​ខ្ញុំ​ធ្វើបាប​លោក​សុខ ជំនោ​រណាស់ តើ​គេ​មាន​គិត​ថា​ខ្ញុំ​មាន​ការពិបាក​ដែរ​ឬ​អត់ ? ខ្ញុំ​មិន​ចង់​រស់​រង​គំនាប​ឬ​សម្ពាធ​ផ្លូវចិត្ត​ទេ នាង​ខ្ញុំ​ចង់បាន​ភាពសុខសាន្ដ​និង​សេចក្ដីសុខ​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ ។​
​   
  ​គួររំលឹកថា ចំណង​ស្នេហ៍​សុគន្ធ នីសា និង​លោក​សុខ ជំនោ​រ បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៤​ម្ល៉េះ គឺ​នៅ​ពេល​ពួកគេ​ធ្វើការ​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ជាមួយគ្នា ៕

No comments:

Post a Comment

yes