សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

ក្រុមចោរប្រដាប់ដោយព្រនង់ចូលប្លន់ចៅអធិការវត្តប្រាសាទយកបច្ច័យកឋិន ទូរស័ព្ទនិងម៉ូតូ

 កាលពីរាត្រី​ថ្ងៃទី​​១៦ វិច្ឆិកា  វេលា​​ម៉ោង​​​៧​និង​៣៥​នាទី​​​​ ចោរ​​មួយក្រុម​​មាន​គ្នា​​​៣នាក់​​ ស្លៀក​ខោ​ខ្លី​ ប្រដាប់​​ដោយ​​​​ព្រនង់​​ម្នាក់​​​​មួយ​​បាន​​ចូល​​ទៅ​​​ប្លន់​​​​ដល់ក្នុង​​​កុដិ​​​ចៅអធិការ​​​វត្ត​​ប្រាសាទ​​ ស្ថិត​​​ក្នុង​ភូមិ​​ប្រាសាទ​​ ឃុំ​​ប្រាសាទ​​ ស្រុក​​​​កំពង់​​ត្របែក​ ​យក​បាន​ប្រាក់​​កឋិន​​ទាន​ដែល​​ទើបតែ​​ដង្ហែ​ចូល​​កាលពី​ថ្ងៃទី​​១៥ វិច្ឆិកា ​​ចំនួន​ជាង​​១០​លាន​រៀល ​ទូរស័ព្ទ​​ចំនួន​៣គ្រឿង​ ​និង​ម៉ូតូ​​ឌ្រីម​​ស៊េរី​​ឆ្នាំ២០១១ ​មួយគ្រឿង​ទៀត​​។


 ចៅអធិការ​​​វត្ត​ព្រះ​​នាម ស៊ូ​ សុវណ្ណ ព្រះ​​​ជន្ម​​​២៧​​ឆ្នាំ​ ដែល​រងគ្រោះ​​ មាន​ថេរ​ដីកា​​ឱ្យ​ដឹងថា  នៅយប់​​​នោះ​​ក្នុងវត្ត​​មាន​​សង្ឃ​គង់​​នៅតែ​​​៣​​អង្គ​​ប៉ុណ្ណោះ​​ ក្រៅពី​​នេះ​​​លោក​និមន្ត​​​ចេញ​ទៅ​ក្រៅ​​​អស់​​​ ​។ នៅ​ពេល​ម៉ោង​​៧​និង​៣៥​​នាទី​ព្រះ​​អង្គ​​ក៏​និមន្ត​​​​ចូល​ទៅ​ក្នុង​កុដិ​​​ដើម្បី​​អុចជធូប​ទៀន​ សូត្រ​ធម៌​ ថ្វាយ​​​បង្គំ​ព្រះ​​ដូច​សព្វ​ដង ។ ​កំពុង​​តែ​​ធ្មេចភ្នែក​​​ស្មិង​ស្មាធ​ិ៍​សូត្រ​ធម៌​​​ស្រាប់​តែ​​​ពួក​​​​ចោរ​​​មាន​គ្នា​​៣​នាក់​​ស្ទុះ​​​ចូលមក​​ពីក្រោយ​​​វ៉ៃ២​ទៅ៣​ព្រនង់​​​ចំ​កញ្ចឹង.ក​​​ ស្មា​ និង​​ខ្លួន​​​ ហើយ​ពួក​ចោរ​ក៏​បាន​បញ្ជា​ឱ្យ​ក្រាប​​ចុះ ។ ​ព្រះ​ចៅអធិការ​​​មាន​ថេរ​ដីកា​​​បន្ត​ថា ​ព្រះ​​អង្គ​​​ភ័យ​​និង​ភ្ញាក់​​​​ផង​និង​​នឹក​​ស្មាន​​​​​មិន​ដល់​ថា​មាន​​ហេតុភេទ​បែបនេះ​​​កើត​ឡើង​ទេ ក៏ធ្វើ​តាមបញ្ជា​ ។ ​ពេល​នោះ​ក្រុមចោរ​ក៏​ស្រាយ​វត្ថពន្ធ​​ចង្កេះ​​​​យក​មក​ចង​ដៃ​​ទៅក្រោយ​​ រួច​​ឱ្យ​​​សឹង​ផ្កាប់​​មុខ​​ដើម្បី​​​ឱ្យ​បក្សពួក​២​នាក់​​ទៀត​​រុករើ​​កកាយ​​រក​ប្រាក់​​​ដែល​ព្រះអង្គ​​​​ទុក​ដាក់​​​ក្នុងហឹប​​ចាក់សោ​​ជាប់នោះ​​ ។ ពួកចោរ​បាន​​លូក​យក​សោ​​​ពីក្នុង​​​​ថង់​​យាម​​​ដែល​​​​ដាក់លើ​​​គ្រែ​​ ។ លុះ​​ចាក់សោ​​​រួចក៏​បើក​​ហឹប​​យក​ប្រាក់​​ទៅ​​ទាំងអស់​ ហើយ​​ក្រឡេក​​ឃើញ​ទូរស័ព្ទ​​​របស់​​​ព្រះអង្គ​​និង​​​របស់​កូន​សិស្ស​​​ដែល​ខ្លះ​​ផ្ញើ​​​​សាកថ្ម​ ខ្លះ​មិន​បាន​យកទៅតាម​​ខ្លួន​​ដោយ​រវល់ចុះ​ទៅ​រៀន​​នៅ​ឯ​ក្នុង​ភូមិ​ ត្រូវក្រុម​ចោរ​​ប្រមូល​យក​ហ្មត់​ ។


 ព្រះ​​​តេជគុណ​​បន្ត​ទៀត​ថា  ​ក្រោយពី​​​​ក្រុម​ចោរ​​​​​ប្រមូល​យក​បាន​​​ទាំង​ប្រាក់​​ហើយ​ ក៏រក​​ឃើញ​​​​សោម៉ូតូ​ក្នុង​​ថង់​​យាម​​​ក៏​​យកទៅ​ចាក់សោ​.ករួច​​​​នាំគ្នា​​​ជិះចេញ​​វឹង​បាត់​ស្រមោល​។​


 ក្រោយ​ពីក្រុម​​​ចោរ​​ចេញ​​អស់​​ទៅព្រះ​ចៅ​អធិការ​​​​បាន​​ខិតខំ​​​​រើបំរះ​​ទាល់​តែ​​របូត​ចំណង​​ដៃ​ទើប​ស្រែក​​ហៅកូន​សិស្ស​​​លោកឱ្យ​​ដឹងឮ ។ ​ក្រោយពី​សិស្ស​​សាលានិង​​ភិក្ខុ​​សង្ឃ​៣អង្គ​​ទៀត​​​​ បាន​ដឹង​ហើយ ​ខ្លះ​​ក៏រត់​​ទៅប្តឹង​​​​មេភូមិ​ មេឃុំ និង​ប៉ូលិស​​​​​​ប៉ុស្តិ៍​រដ្ឋបាល​​​ប្រចាំ​​​ឃុំ​​ប្រាសាទ​​​ភ្លាម​ៗក្រែង​អាចធ្វើ​​អន្តរាគមន៍​​​​ចាប់ក្រុម​ចោរបាន​ ។ ​​មន្ត្រី​​​​ប៉ូលិស​ ​មាន​អធិការ​នគរបាល​ស្រុក​កំពង់​ត្របែក​​​ លោក​អ៊ុំំ​ ​ចំរើន ​បាន​ខិតខំ​ស្វែង​រក​​មុខ​សញ្ញា​​​ក្រុម​ចោរ​ជា​​បន្ទាន់​ដែរ​តែ​​ដាន​ចោរ​នោះ​​នៅ​មិន​ទាន់រក​ឃើញ​​ឬមានការ​​​សន្និដ្ឋាន​​​ពី​​មុខ​សញ្ញា​​​នៅឡើយទេ។


 អំពើ​​​ប្លន់​​គួរ​​ឱ្យ​ថ្កោល​ទោស​​នេះ​ត្រូវ​បាន​​​មជ្ឈ​​ដ្ឋាន​​​នានា​​វាយ​​តម្លៃថា​ បើ​គ្មាន​រនុក​ក្នុង​ទេ ខ្មោច​​​ក្រៅ​មិន​ហ៊ាន​​​​​ប្រថុយ​​ស្បែក​បែបនេះ​ឡើយ ៕










កោះសន្តិភាព

No comments:

Post a Comment

yes