សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

ពលរដ្ឋ​នៅ​មណ្ឌលគិរី​ចោទ​អាជ្ញាធរ​ថា​ប្រើ​កម្លាំង​រុះរើ​លំនៅឋាន​ដោយ​បង្ខំ


ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ដោះ​ក្រមុំ ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​សែនមនោរម្យ ថា​បាន​ប្រើប្រាស់​កង​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​បង្ខំ និង​មិន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ។ ចំណែក​អាជ្ញាធរ​បាន​ចោទ​ថា ផ្ទះ​ទាំង​នោះ​សង់​លើ​ដី​មជ្ឈមណ្ឌល​វប្បធម៌​របស់​ខេត្ត។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ដោះក្រមុំ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា លំនៅឋាន​ប្រជាពលរដ្ឋ ៣​ខ្នង ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រុះរើ​ចោល និង​ផ្ទះ​ជាង ២០​ខ្នង ត្រូវ​ប្រឈម​មុខ​នឹង​ការ​រុះរើ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។
ប្រជាពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​មួយ​រូប​ឈ្មោះ លោក ង៉ែត ផាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លង​ទៅ ហើយ​ការ​រុះរើ​នឹង​បន្ត​ទៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។
លោក​បន្ត​ថា ការ​រុះរើ​នេះ​គឺ​អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​ស្មើ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​នៅ​មាន​ការ​រើសអើង និង​ប្រកាន់​បក្ខពួក​រវាង​អ្នក​ក្រ និង​អ្នក​មាន​ប្រាក់​មាន​អំណាច៖ «និយាយ​រួម​អ្នក​ណា​អត់​មាន អ្នក​ក្រីក្រ គឺ​ដេញ​ចេញ។ អ្នក​មាន​គឺ​គេ​ធ្វើ​បាន ដូច​ផ្ទះ នួន ស្រី គេ​ធ្វើ​ផ្ទះ​ប៉ុណ្ណា​ណី​អស់​ហើយ»

ចំណែក​ប្រជាពលរដ្ឋ​ភូមិ​ដោះ​ក្រមុំ ម្នាក់​ទៀត គឺ​លោក សេង លី បាន​កត់​សំគាល់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​មក​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ​ច្រើន​ឆ្នាំ​ហើយ ក្រុម​អាជ្ញាធរ​សម្រេច​រុះរើ​លំនៅឋាន​ពួកគាត់​ដោយ​មិន​បាន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជា​គោលនយោបាយ​សម្រាប់​ប្រជាពលរដ្ឋ​តាំង​ទី​លំនៅ​ថ្មី៖ «ថា​ចែក​ដី​ឲ្យ​ពួក​ខ្ញុំ​ម្នាក់​មួយ​ប្លង់ៗ អត់​ឃើញ​ចែក។ គេ​មាន​លុយ​មាន​កាក់​គេ​ធ្វើ​ប្លង់​បាន គេ​សាងសង់​ផ្ទះ​ថ្ម​រួច​អត់​មាន​ការងារ​រអាក់រអួល​ទេ ធ្វើ​អ៊ីចឹង​អយុត្តិធម៌​ពេក គេ​អត់​និយាយ​សំណង​គេ​រុះ​ទទេៗ​អ៊ីចឹង​តែម្ដង»
អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចេញ​តំបន់​ភ្នំ​ដោះក្រមុំ ដើម្បី​រក្សា​តំបន់​នោះ​ទុក​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច។
ចៅ​សង្កាត់​សុខដុម លោក អ៊ិន អ៊ីវ បាន​ចាត់​ទុក​ការ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ថា ជា​ប្រការ​មិន​ត្រឹមត្រូវ ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។
លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ត្រី​មូលដ្ឋាន លោក​មិន​គាំទ្រ​ផែន​ការ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​នោះ​ទេ៖«ទៅ​រុះ​របស់​ប្រជាពលរដ្ឋ​វា​ប៉ះ​ហើយ​ផ្ទះ​សំបែង​របស់​គេ...។ អត់​បាន​ទៅ​ចូល​រួម​នឹង​គេ​ទេ ខ្ញុំ​អត់​ទៅ ព្រោះ​ខ្ញុំ​កាល​បោះ​ឆ្នោត​ប្រជាពលរដ្ឋ​អ្នក​បោះ»
អភិបាល​ក្រុង​សែនមនោរម្យ លោក តេង សម្បត្តិ មិន​ធ្វើ​អធិប្បាយ​ពិស្ដារ​ស្ដីពី​មូលហេតុ​នៃ​ការ​រុះរើ​លំនៅឋាន​ពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ដី​ដែល​ពលរដ្ឋ​តាំង​ទី​លំនៅ​ជា​ដី​មជ្ឈមណ្ឌល​វប្បធម៌​របស់​អាជ្ញាធរ​ខេត្ត។
ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក ស្រ៊ុន ផល្លីម មាន​ប្រសាសន៍​បញ្ជាក់​ថា ផ្ទះ​ប្រជាពលរដ្ឋ ១១​ផ្ទះ ឋិត​ក្នុង​គម្រោង​បង្ខំ​ឲ្យ​រុះរើ​ចេញ​ពី​តំបន់​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ ដើម្បី​យក​ដី​ទុក​ជា​សម្បត្តិ​រដ្ឋ។
លោក​បដិសេធ​ថា ការ​រុះរើ​នេះ​មិន​មាន​រើសអើង​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​អ្នក​មាន​ឡើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ផ្លូវ​តុលាការ​ចំពោះ​ផ្ទះ​ចំនួន​បី​ខ្នង​ផ្សេង​ទៀត ដែល​បាន​សាងសង់​មាន​លក្ខណៈ​យុទ្ធសាស្ត្រ៖ «ខាង​ក្រុង​គាត់​ក៏​ចេញ​ដីកា​មួយ​ឲ្យ​គាត់​រុះរើ​យ៉ាង​បន្ទាន់​រយៈពេល​មួយ​អាទិត្យ ឥឡូវ​វា​លើស​ហើយ អាជ្ញាធរ​សម្រេច​រុះរើ​ចេញ បើ​មិន​រុះ​ទេ​ដី​មជ្ឈមណ្ឌល​របស់​យើង​គាត់​យក​អស់​ហើយ»
របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្តមណ្ឌលគិរីឲ្យដឹងថានៅតំបន់តំណាក់ស្តេចក្នុង សង្កាត់​សុខដុម ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មក​តាំង​ទី​លំនៅ​លើ​ដី​រដ្ឋ​ដូច​គ្នា។
អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​មួយ​ចំនួន​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​លោក​ឲ្យ​ជួយ​គាំពារ​សិទ្ធិ​រស់​នៅ​តាំង​ទី​លំនៅ​របស់​ពលរដ្ឋ។ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​ជា​ថ្នូរ​សម្រាប់​ប្រជាពលរដ្ឋ​បាន​សង់​លំនៅឋាន​ឡើង​វិញ៕

No comments:

Post a Comment

yes