សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 13, 2011

នាង​ក្រមុំ​បាត់​ខ្លួន​៣​ថ្ងៃ​មក​ផ្ទះ​វិញ​ បាត់​ម៉ូតូ​១​គ្រឿង​ប្រាប់​គេ​ថា​ខ្មោច​នាំ​ចូល​ព្រៃ​


 ប្រជាពលរដ្ឋ​នៅ​ក្នុង​ ភូមិ​វាល​ត្រែង​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ បាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ពេល​ឃើញ​នារី​ ម្នាក់​ដែល​បាត់​ខ្លួន​ពី​ផ្ទះ​៣​ថ្ងៃ​ បាន​ត្រឡប់​ មក​វិញ​ តែ​បាត់​ម៉ូតូ​១​គ្រឿង​ ក្រោយ​ពី​ នាង​ជិះ​ចេញពីផ្ទះ​ដើម្បី​ទៅ​ឱ្យ​ជាង​ធ្វើ​ ទូរស័ព្ទ​នៅ​ផ្សារ​ព្រែក​ឃ្លោក​ ស្ថិត​ក្នុង​ ភូមិ​ថ្កុ​ល​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ កាល​ ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​


 នារី​ដែល​បាត់​ខ្លួន​៣​ថ្ងៃ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​បាត់​ម៉ូតូ​១​គ្រឿង​នោះ​ ឈ្មោះ​ គឹ​ង​ វ៉ាង​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ជា​កម្មការិនី​ រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ក្នុងភូមិ​ វាល​ត្រែង​ ឃុំ​តា​លន់​ ។​ នាង​ត្រូវ​បាន​ក្រុម​ គ្រួសារ​អះអាង​ថា​ បាន​ទៅ​សំងំ​ក្នុង​ព្រៃ​ភ្នំ​ ស្ងាត់​ដើម្បី​តាំងសីល​សមាធិ​ស្នង​រូប​ ពី​ ព្រោះ​ចាប់តាំងពី​បាត់​នាង​យូរ​ អ្នក​ជិត​ ខាង​ក៏​ដូច​ជា​ក្រុម​គ្រួ​សារបាន​ទូរស័ព្ទ​ទៅ​ នាង​ ហើយ​នាង​ប្រាប់​ថា​ “​ខ្ញុំ​មក​សមាធិ​ នៅ​ក្នុង​ព្រៃ​ភ្នំ​ស្ងាត់​ ហើយ​មាន​មនុស្ស​ ស្លៀក​ស​ពាក់​ស​កំពុង​តាំងសីល​នៅ​ក្នុង​ ព្រៃ​ភ្នំ​ជា​ច្រើន​នាក់​ជាមួយ​ខ្ញុំ​”​ ។​


 ពេល​បាន​ ឮដំណឹង​នេះ​ ទើប​ក្រុម​គ្រួសារ​មិន​ដាក់​ ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​នោះ​ ។​ ​នារី​ឈ្មោះ​គឹ​ង​ វ៉ាង​ ដែល​ក្រុម​គ្រួសារ​ អះអាង​ថា​នាង​ជា​កូនពៅ​នៅ​ក្រមុំ​បាន​ រៀបរាប់​ប្រាប់​អ្នក​ភូមិ​ ក៏​ដូច​ជា​ក្រុម​ គ្រួសារ​ថា​ កាលពី​ថ្ងៃ​ដែល​នាង​ចេញពី​ ផ្ទះ​ទៅ​ធ្វើ​ទូរស័ព្ទ​នៅ​ផ្សារ​ព្រែក​ឃ្លោក​ នោះ​ ពេល​នាង​ទៅ​ដល់​ក៏​បាន​លក់​ខ្សែ​ក​ មាស​បាន​៥៦​ម៉ឺន​រៀល​ ។​


 ក្រោយ​ពី​លក់​ ខ្សែ​ក​មាស​រួច​ នាង​ក៏​មាន​អាការ​វិលមុខ​  រួច​នាង​ទាញ​ម៉ូតូ​ជិះ​ ក៏​ស្រាប់តែ​មាន​ បុរស​២​នាក់​ មាឌធំៗ​(​ខ្មោច​)​មក​ជិះ​ពី​ ក្រោយ​ជាមួយ​នាង​រហូត​ទៅ​ដល់​ទូកដ​ ក្បាលកោះ​ នាង​ក៏​បាន​ឆ្លង​ទូក​ជាមួយ​ បុរស​មាឌធំ​ទាំង​២​នាក់​នោះ​ទៅ​ត្រើយ​ ម្ខាង​ ។​ ពេល​ទៅ​ដល់ត្រើយ​ខាងលិច​បុរស​ មាឌធំ​ក៏​បាន​បើក​ម៉ូតូ​ដោយ​ឱ្យ​នាង​ជិះ​ កណ្ដាល​ ដើម្បី​សំដៅ​ទៅ​ក្រុង​តា​ខ្មៅ​ ។​ នៅ​គ្រា​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​នោះ​បុរស​ មាឌធំ​បាន​បើក​បំ​បុក​ឡាន​ធ្វើ​ឱ្យ​ម៉ូតូ​ ហោះ​ឡើង​ទៅ​លើ​កាត់​ព្រៃ​ព្រឹក្សា​ទៅ​ដល់​ ភ្នំ​សុខ​ច័ន្ទ​ ក្នុង​ភព​ផ្សេង​ ឃើញ​សុទ្ធតែ​ ខ្មោច​ដែល​បាន​ស្លាប់​កន្លង​មក​ និង​ឃើញ​ មនុស្ស​ស្លៀក​ស​ពាក់​ស​ជា​ច្រើន​ ហើយ​ បាន​ប្រាប់​ឱ្យ​នាង​រៀន​តាំងសីល​ ដើម្បី​ ស្នង​រូប​ ។​


 ចំពោះ​ចំណីអាហារ​វិញ​ ពេល​ នាង​ចង់​ហូប​អី​ គឺ​គ្រាន់តែ​នឹក​ដល់​នោះ​  គឺ​ចំណីអាហារ​មក​ដល់​ភ្លាម​ ។​ នាង​បាន​ អះអាង​ថា​ ម៉ូតូ​ដែល​នាង​ជិះ​ទៅ​ភ្នំ​សុខ​ច័ន្ទ​ នោះ​ត្រូវ​បុរស​មាឌធំ​បាន​ដក​ទុក​ ព្រោះ​ គេ​អនុញ្ញាត​ឱ្យ​នាង​ត្រឡប់​មក​ផ្ទះ​បាន​តែ​ ២​ថ្ងៃ​ទេ​ ទើប​គេ​ដក​ម៉ូតូ​ទុក​ខ្លាច​នាង​មិន​ ត្រឡប់​ទៅ​វិញ​ ។​


 សូម​បញ្ជាក់​ថា​ ពេល​នាង​គឹ​ង​ វ៉ាង​ ត្រឡប់​មក​ដល់​ផ្ទះ​ នាង​សល់​លុយ​នៅ​នឹង​ ខ្លួន​តែ​៣៨​ម៉ឺន​រៀល​ទេ​ ។​ នាង​បាន​បញ្ជាក់​ ថា​ នាង​អាច​ចាក​ចេញពី​ភ្នំ​សុខ​ច័ន្ទ​នោះ​ បាន​ គឺ​ដោយសារ​បុរស​មាឌធំ​បានឱ្យ​ ស្លឹកឈើ​២​សន្លឹក​ហូប​ រួច​នាង​បាន​ហោះ​ ហើរ​កាត់​ព្រៃ​មក​ដល់​ក្រុង​តា​ខ្មៅ​ នាង​ ក៏​បាន​ជិះ​ម៉ូតូឌុប​មក​ដល់​ផ្ទះ​តែ​ម្ដង​ ។​


 ជុំវិញ​ករណី​ដែល​នាង​គឹ​ង​ វ៉ាង​ អះ​ អាង​នោះ​ មជ្ឈដ្ឋាន​ទូទៅ​គេ​សង្ស័យ​ថា​ នាង​ចាញ់បោក​គេ​ ឬ​ក៏​នាង​ត្រូវ​គេ​ដាក់​ ថ្នាំ​អ្វី​ម្យ៉ាង​ ដើម្បី​យក​ម៉ូតូ​ទើប​នាង​និយាយ​ រវើរវាយ​បែប​នេះ​ ។​ តែ​ទោះជា​យ៉ាងណា​ ក៏​ដោយ​ក៏​ក្រុម​គ្រួសារ​នាង​បាន​សំណូមពរ​ ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មេត្ដា​ជួយ​ ស្រាវជ្រាវ​ រក​ម៉ូតូ​របស់​គាត់​ម៉ាក​ហុង​ ដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​កណ្ដាល​ ១​ឡ​-៨៦០០​ ដែល​ បាន​បាត់​នោះ​ផង​ ។​


​ទោះ​យ៉ាងណា​ នេះ​ជា​អព្ភូតហេតុ​មួយ​ ប៉ុណ្ណោះ​ដែល​នាង​ក្រមុំ​មក​អះអាង​ប្រាប់​ គ្រួសារ​បញ្ចៀស​ការ​ស្ដីបន្ទោស​ពី​ឪពុក​ ម្ដាយ​ ខណៈ​ដែល​នាង​ចាក​ចេញពីផ្ទះ​ បណ្ដាល​ឱ្យ​បាត់បង់​ម៉ូតូ​អស់​១​គ្រឿង​។​
​អ្នក​ភូមិ​នាំ​គ្នា​និយាយ​ថា​ នេះ​សំណាង​ ហើយ​ដែល​នាង​សល់​លុយកាក់​ខ្លះមក​ផ្ទះ​ វិញ​ ខណៈ​ដែល​បាត់បង់​ម៉ូតូ​អស់​១​គ្រឿង នោះ​៕





ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes