សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 13, 2011

ប្រទះ​ឃើញ​រថយន្ដ​វី​ហ្គោ​ដែល​ចោរប្លន់​ខេត្ដកំពង់ចាម​ ប្លុង​ចោល​នៅ​ខណ្ឌដង្កោ​


 រថយន្ដ​វី​ហ្គោ​មួយ​គ្រឿង​ត្រូវ​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចត​ទុក​ចោល​ តាំងពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​មុខ​ផ្ទះ​លេខ​២៤​ ផ្លូវ​លេខ​២០០៤​ ភូមិ​ ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌដង្កោ​ រាជ​ធានី​ភ្នំពេញ​ ។​

 រថយន្ដ​នេះ​សមត្ថកិច្ច​ខេត្ដ​ កំពង់ចាម​បាន​និង​កំពុង​តាម​ប្រមាញ់​រក​  ក្នុង​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​ដែល​កើត​ ឡើង​កាលពី​យប់​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១១​មក​នោះ​។​ ​បន្ទាប់​ពី​សេចក្ដីរាយការណ៍​របស់​ប្រ​ ជា​ពលរដ្ឋ​ថា​មាន​គេ​បើករថយន្ដ​មក​ប្លុង​ ចោល​ សមត្ថកិច្ច​ខណ្ឌដង្កោ​កាលពី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​បាន​ចុះ​ដល់​ ផ្ទះ​លេខ​២៤​ ផ្លូវ​២០០៤​ ភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌដង្កោ​ដើម្បី​ពិនិត្យ​ មើល​ស្ថានភាព​ជាក់ស្ដែង​ ។​

 ក្រោយ​ពី​ បាន​សាកសួរ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ ទើប​សមត្ថកិច្ច​ខណ្ឌដង្កោ​កំណត់​បាន​ថា​ រថយន្ដ​ម៉ា​កវី​ហ្គោ​ ពណ៌​ខ្មៅ​  ពាក់​ស្លាក​លេខ​ ភំ​ពេញ​ 2J-2232​ នេះ​ សមត្ថកិច្ច​ខេត្ដកំពង់ចាម​បាន​និង​កំពុង​ តាម​ប្រមាញ់​រក​ក្នុង​ហេតុការណ៍​ដែល​ ក្រុម​ប្រដាប់​អាវុធ​មាន​គ្នា​៥​នាក់​បាន​ ប្លន់​ពី​ភូមិ​ឈូក​ ឃុំ​គោករ​វៀង​ ស្រុក​ជើង​ ព្រៃ​ ខេត្ដ​កំ​ពង​ចាម​ កាលពី​ម៉ោង​ ៨​យប់​ ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​

 លោក​វរសេនីយ៍ត្រី​ ហេង​ វុ​ទ្ធី​ អធិការ​ នគរបាល​ស្រុក​ជើងព្រៃ​បានឱ្យ​ដឹង​ថា​ កសិដ្ឋាន​ចិញ្ចឹមសត្វ​ និង​លក់​គ្រឿង​ សំណង់​របស់​ឈ្មោះ​ចក់​ សុ​ផេង​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ មាន​គ្នា​៥​នាក់​ចូល​ប្លន់​ ។​

 ប្រភព​បាន​បន្ដ​ថា​អ្នកស្រី​ទី​ សុផល​ អាយុ​៤៦​ឆ្នាំ​ ជា​ចុងភៅ​របស់​ម្ចាស់ផ្ទះ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១១​វេលា​ម៉ោង​៨​យប់​មាន​មនុស្ស​ ប្រុស​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​មាន​ គ្នា​៥​នាក់​ស្លៀកពាក់​ប៉ា​រ៉ា​កាន់​កាំភ្លើង​ ២​ដើម​ និង​កាំភ្លើង​កាត់​ស្វាយ​មួយ​ដើម​ ដើរមក​ពី​ខាងក្រោយ​ផ្ទះ​ចាប់ចង​អ្នកស្រី​ និង​កម្មករ​ម្នាក់​ទៀត​ ឈ្មោះ​ថា​ សុខ​នី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ។​ បន្ដិច​ក្រោយ​ មក​ម្ចាស់ផ្ទះ​ឈ្មោះ​ចក់​ សុខ​ផេង​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ ជិះរ​ថយ​ន្ដ្វី​អឿ​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៩​ មក​ដល់​ក៏​ត្រូវ​ពួក​ គេ​ចាប់ចង​និង​វាយ​មួយ​ស្វាយ​កាំភ្លើង​ ចំ​ចិញ្ចើម​ខាងឆ្វេង​ ហើយ​ក៏​ចង​ផ្អោប​ អ្នក​ទាំង​៣​ជាប់​គ្នា​ ទើប​ពួក​វា​ចូល​ក្នុងផ្ទះ​ រើ​កកាយ​យក​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​ ដូច​ជា​ក្រវិល​របស់​អ្នកស្រី​១​គូ​ ចិញ្ចៀន​ ១​វង់​របស់​កម្មករ​ឈ្មោះ​ថា​ សុខ​នី​ ។​

 លោក​ចក់​ សុ​ផេង​ ជា​ម្ចាស់ផ្ទះ​បាន​ ឱ្យ​ដឹង​ថា​ ពួក​ចោរប្លន់​បាន​រើ​កកាយ​យក​ ចិញ្ចៀន​ដាំ​ត្បូង​១​វង់​,​ នាឡិកាដៃ​ដាំ​ត្បូង​ ១​គ្រឿង​,​ ទូរស័ព្ទ​ម៉ាក​ ី​-​ផ​ហៀ​នេ​ ១​គ្រឿង​,​ ទូរស័ព្ទ​ម៉ាក​ ណៀ​កិ​ា​ ស៊ី​ម​២​មួយ​គ្រឿង​,​ ប្រាក់​រៀល​ចំនួន​ជាង​២​លាន​រៀល​ និង​លុយ​ ដុល្លារ​មួយ​ចំនួន​ ្រ​ពម​ទាំង​រថយន្ដ​ ្វី​អឿ​ របស់​លោក​ ហើយ​ជិះ​ចេញ​ទៅ​ទិស​ខាង​ លិច​បាត់​ស្រមោល​ ។​

 សាក្សី​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​ មិន​បញ្ចេញ​ឈ្មោះ​ថា​ កាលពី​វេលា​ម៉ោង​ ១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ខណៈ​ដែល​ កំពុង​រៀបចំ​បិទ​ហាង​ គាត់​បានឃើញ​ រថយន្ដ​ម៉ា​កវី​ហ្គោ​នេះ​ចត​នៅ​មុខ​ផ្ទះ​លេខ​ ២៤​ ផ្លូវ​២០០៤​ ។​ ចំណែកឯ​ម្ចាស់ផ្ទះ​ លេខ​២៤​វិញ​បានឱ្យ​ដឹង​ថា​ គាត់​បាន​ ឃើញ​រថយន្ដ​នេះ​នៅ​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ខណៈ​ដែល​ បើករបង​ចេញ​ទៅ​ផ្សារ​ ។​

 ​នៅ​ក្នុង​រថយន្ដ​ដែល​គេ​ចត​ចោល​ខាង​ លើ​ ក្រោយ​ពី​ត្រួតពិនិត្យ​ សមត្ថកិច្ច​បាន​ រក​ឃើញ​ពិល​ពណ៌​ខ្មៅ​មួយ​ដើម​ និង​ខោ​ មនុស្ស​ប្រុស​ជើងវែង​ ពណ៌​ខៀវ​ផង​ដែរ​។​ សមត្ថកិច្ច​បាន​បើករថយន្ដ​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​រង់ចាំ​កម្លាំង​ សមត្ថកិច្ច​ខេត្ដកំពង់ចាម​ និង​ជន​រង​ គ្រោះ​ម្ចាស់​រថយន្ដ​មក​ទទួលយក​ទៅ​វិញ​ ៕





ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes