សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 23, 2011

យុវជន​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​ផឹកស្រា​ចាយ​សៀង​អ៊ី​បណ្ដាល​ឱ្យ​ពុល​


  ហេតុការណ៍​ពុល​ស្រាថ្នាំ​ចាយ​សៀង​អ៊ី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១១​នៅផ្ទះ​ជួល​ភូមិ​ចុង​ថ្នល់​ខាងកើត​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ ភ្នំពេញ​ ។​

 ក្រុម​គ្រួសារ​សព​បានឱ្យ​នគរវត្ដ​ដឹង​ ថា​ យុវជន​រង​គ្រោះ​ពុល​ស្រាថ្នាំ​ចាយ​ សៀង​អ៊ី​បណ្ដាល​ឱ្យ​ស្លាប់​នេះ​ឈ្មោះ​ ស៊ុន​ រស្មី​ អាយុ​២៣​ឆ្នាំ​ ដែល​ជា​សិស្ស​រៀន​ ភាសា​កូរ៉េ​បំណង​ទៅ​បម្រើ​ការងារ​នៅ​ ប្រទេស​កូរ៉េ​ មានស្រុក​កំណើត​នៅ​ស្រុក​ គិរីវង់​ ខេត្ដតាកែវ​ ។​ មុន​ពេល​កើត​ ហេតុ​ ជន​រង​គ្រោះ​ និង​ក្រុម​គ្រួ​សារបាន​ ជួបជុំ​គ្នា​បង្កើត​ជា​កម្មវិធី​ផឹកស៊ី​ដែល​ ចំណាយ​ប្រាក់​ទិញ​ស្រា​ចាយ​សៀង​អ៊ី​មក​ ផឹក​អស់​ប្រមាណ​ពី​៣-៤​ដប​ ។​

 ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បន្ដ​ ទៀត​ថា​ បន្ទាប់​ពី​ការ​ផឹកស៊ី​នេះ​មិន​ទាន់​ ទាំង​ចប់​កម្មវិធី​ជួបជុំ​គ្រួសារ​ស្រួលបួល​ផង​ ស្រាប់តែ​ឈ្មោះ​ ស៊ុន​ រស្មី​មាន​ អាការ​ត្រដរខ្យល់​ ប្រកាច់​បែក​ពពុះ​ មាត់​ ។​ ឃើញ​ដូច្នេះ​ ក្រុម​គ្រួសារ​ក៏​បាន​ ព្យាយាម​ដឹក​ជន​រង​គ្រោះ​តាម​រ៉ឺ​ម៉ក​ កង់​៣​ក្នុង​គោលបំណង​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរ​ព្រះ​កុសុមៈ​។​ ប៉ុន្ដែ​ជា​ អកុសល​ ជន​រង​គ្រោះ​ត្រូវ​បាន​ស្លាប់​តាំងពី​ពាក់​ កណ្ដាលផ្លូវ​ទៅ​ហើយ​ នេះ​បើ​តាម​ការ​ អះអាង​របស់​ក្រុម​គ្រូពេទ្យ​ប្រាប់​ក្រុម​ គ្រួសារ​នៅ​ពេល​ដែល​ដឹក​ដល់​មន្ទីរពេទ្យ​នោះ​ ។​


 ក្រុម​គ្រួសារ​របស់​សព​បាន​សម្ដែង​ នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ពី​ការ​បាត់បង់​សមាជិក​១​រូប​ក្នុង​គ្រួសារ​ មិន​តែ​ ប៉ុណ្ណោះ​ ជន​រង​គ្រោះ​ស៊ុន​ រស្មី​ ដែល​បាន​ មក​សិក្សា​ភាសា​កូរ៉េ​កំពុង​រៀបចំ​ខ្លួន​ ដើម្បី​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ កូរ៉េ​។​ ប៉ុន្ដែ​ពេល​នេះ​ក្រុម​គ្រួ​សារបាន​ ត្រឹមតែ​អាឡោះ​អាល័យតែ​ប៉ុណ្ណោះ​ ហើយ​បាន​ដឹក​យក​សាកសព​ទៅ​ធ្វើ​ បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​ កំណើត​ ។​


 ពាក់ព័ន្ធ​នឹង​យុវជន​ផឹកស្រា​ចាយ​សៀង​អ៊ី​បណ្ដាល​ឱ្យ​ពុល​ស្លាប់​នេះ​មិន​ទាន់​មាន​ ការ​ចុះ​ធ្វើ​កោសល្យវិច័យ​ណាមួយ​ដោយ​សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​នៅឡើយ​ទេ​។​ កន្លង​ទៅ​ប្រជាពលរដ្ឋ​ធ្លាប់​រង​គ្រោះ​ពុល​ ស្រា​និង​អំពី​អាហារ​មាន​ជាតិពុល​បណ្ដាល​ឱ្យ​ស្លាប់​ដូច្នេះ​ ប្រសិនបើ​យុវជន​ឈ្មោះ​ ស៊ុន​ រស្មី​ ស្លាប់​ដោយសារ​ការ​ផឹកស្រា​ ចាយ​សៀង​អ៊ី​ពុល​គួរ​ណាស់​តែ​មាន​ សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​ធ្វើ​កោសល្យ​ វិច័យ​ពី​ការ​ពុល​នេះ​ ព្រោះ​បច្ចុប្បន្ន​នេះ​ មាន​ករណី​ផលិត​ស្រា​ក្លែងក្លាយ​ ឬ​ចាក់​ ទឹក​ដាក់​ថ្នាំ​លក់​ពាស​វាល​ពាស​កាល​ សុទ្ធតែ​ជា​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ ដូច​ជា​យុវជន​ស៊ុន​ រស្មី​ ស្លាប់​ ក៏​ក្រុម​គ្រួសារ​អះអាង​ថា​ ស្លាប់​ ដោយសារ​ការ​ផឹកស្រា​ចាយ​សៀង​អ៊ី​នេះ​ជាដើម​ ៕








នគរវត្ត

No comments:

Post a Comment

yes