សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 23, 2011

ចាប់​ថ្នាំ​ញៀន​ទ្រង់​ទ្រាយ​ធំ​ឃាត់​​ខ្លួន​ជន​សង្ស័យ​បាន​០២​នាក់​


 កម្លាំង​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​បាន​ចុះ​បង្ក្រាប​ថ្នាំ​ញៀន​ត្រង់​ចំណុច​អូរ​ព្រំ​ដែន​កម្ពុជា-ថៃ​ក្បែរ​កាស៊ី​ណូ​ Star Vegas ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​និងក្រុង​ប៉ោយ​ប៉ែត​ ខេត្ដ​បន្ទាយ​មានជ័យ​ ។ កាលពី​វេលាម៉ោង​ ១១.០០ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​កម្លាំង​ដឹក​នាំ​ដោយ​លោក​ ហេម​ មុត​ មេបញ្ជាការ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ ក្នុងនោះ​ឈាន​ដល់​ការឃាត់​ខ្លួន​មុខ​សញ្ញា​ជួញ​ដូរ​ និង​ជន​សង្ស័យ​បាន​ចំនួន​ពី​រនាក់​ ម្នាក់​មាន​ឈ្មោះ​ ហង្ស ចំរើន ភេទ​ប្រុស​ អាយុ៣៥ឆ្នាំ និងម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្ដ​សញ្ញាណ​នៅ​ឡើយ​ទេ ក្នុង​ប្រតិ​បត្ដិ​ការណ៍​បង្ក្រាប​ថ្នាំញៀន​នោះគឺ​បាន​ដក​ហូត​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​មួយ​ចំនួន​ធំ​មកដល់​ពេល​នេះ​លោក ហម មុត​ បាន​ឲ្យដឹងថា កំពុងតែ​សាក​សួរ​ជន​សង្ស័យ​នឹង​បន្ដ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជាបន្ដ​ទៀត​ ដោយ​វត្ថុ​តាង​ និង​ជន​សង្ស័យ​លោក​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យតុលាកាដាក់​ទោស​ទៅ​តាម​នីតិវិធី​នៃច្បាប់ ៕




វរជនខ្មែរ

No comments:

Post a Comment

yes