សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

ខ្មែរកម្ពុជាក្រោម​ រំឭកខួបទី ៣៥ នៃទិវា ១៦ វិច្ឆិកា ១៩៧៦


 ខ្មែរកម្ពុជាក្រោម ពីសម័យណា ក៏ដូចជាសម័យណា ដែរ តែងរងទុក្ខខ្លោចផ្សា អំពីសម្នាក់ជនជាតិ និង រដ្ឋការវៀត ណាម។ ដោយឡែក ព្រឹត្តិការណ៍ ថ្ងៃ១៦ វិច្ឆិកា ១៩៧៦ ជាថ្ងៃ ដែលប្រជាជន ខ្មែរ កម្ពុជាក្រោម ក្រោកឡើងដើម្បី ទាមទារសិទ្ធិសេរីភាពក្នុងនាមជា ម្ចាស់ទឹកដី តែត្រូវ អាជ្ញាធរ វៀតណាម បង្ក្រាបយ៉ាង ព្រៃផ្សៃ ជាទីបំផុត។ ថ្ងៃទី១៦ វិច្ឆិកា ២០១១ វេលាម៉ោង ៨:០០-១១:៣០នាទី អង្គការសមាគម ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រ កម្ពុជា បានប្រារព្ធ “ ពិធីបុណ្យខួបគម្រប់ ៣៥ឆ្នាំនៃទិវា តស៊ូរបស់ខ្មែរ នៅកម្ពុជាក្រោម ” នៅភោជនីយដ្ឋាន ថ្ងៃនេះ ថ្ងៃជ័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរំឭក ដល់ថ្ងៃ ដែលប្រជាជន ខ្មែរកម្ពុជាក្រោម ដែល ត្រូវ អាជ្ញាធរវៀតណាម បានរំលោភ សិទ្ធិយ៉ាងធ្ងន់ធ្ងរធ្វើឲ្យស្លាប់ និងជាប់គុកយ៉ាងច្រើន ព្រឹត្តិការណ៍ នេះ បានកើតឡើង នៅថ្ងៃ ១៦ វិច្ឆិកា ១៩៧៦។


 អង្គពិធីនេះ មានការចូលរួមរំលែកទុក្ខយ៉ាងកុះកររបស់ខ្មែរកម្ពុជាក្រោមដែលរស់នៅព្រះរា ជាណា ចក្រ កម្ពុជា ខ្លះជាជនរងគ្រោះដែលមានជីវិតរស់នៅផង ខ្លះត្រូវជាសាច់ញាតិនៃ ជនរងគ្រោះផង តំណាងគណបក្ស នយោបាយ មានគណបក្សហ្វុនស៊ិនប៉ិច គណបក្ស សមរង្ស៊ី គណបក្ស សិទ្ធិមនុស្ស ភ្ញៀវជាតិ អន្តរជាតិ និងអ្នកកាសែតជាច្រើនផង។


 ជនរងគ្រោះមួយចំនួនដែលអង្គពិធីបានអនុញ្ញាតឲ្យឡើងថ្លែងការណ៍ក្នុងឱកាសនោះ លោកទាំង អស់ថ្លែង ពីព្រឹត្តិការណ៍ ថ្ងៃ ១៦ វិច្ឆិកា យ៉ាងឈឺចាប់បំផុត។ លោក គឹម បុកកែវ ជាជនរង គ្រោះដែល មានជីវិតរស់នៅ ហើយក៏ជាអ្នកដឹកនាំក្នុងចលនានោះដែរមានប្រ សាសន៍ថា ក្រោយពីបាន ឯករាជ្យ ថ្ងៃ៣០មេសា ១៩៧៥ រដ្ឋការយួនកុម្មុយនីស្ត បានបំបិទសិទ្ធិសេរីភាពយ៉ាងខ្លាំង គឺមិនឲ្យខ្មែរ រៀន អក្សរសាស្ត្ររបស់ខ្លួន មិនឲ្យគោរព ប្រពៃណីខ្លួន ការរឹតត្បិតនេះហើយធ្វើឲ្យខ្មែរ កម្ពុជាក្រោមមាន ការឈឺចាប់យ៉ាងខ្លាំង បណ្តាលឲ្យក្រោកឡើង ទាមទារសិទ្ធិសេរី ភាពគ្រប់ទីកន្លែង រហូតមកដល់ ថ្ងៃ១៦វិច្ឆិកា មានការក្រោកឡើង ទាមទារកក្រើក គ្រប់ទីកន្លែង ជាពិសេសនៅខេត្តព្រះត្រពាំង រដ្ឋការ វៀតណាមបង្ក្រាប យ៉ាងចាស់ដៃ ហើយត្រូវបានជាប់គុកចំនួន ៨.០០០ នាក់ ត្រូវស្លាប់ចំនួន
១០០នាក់ និងកាត់ទោសប្រហារជីវិត៣នាក់។ ក្រៅពីនេះ ជិត ៨.០០០នាក់ ត្រូវកាត់ ទោសកំបាំង មុខ។

 លោក ថាច់ គឹមឆេន ជាជនរងម្នាក់ទៀត ក៏បានឡើងចាប់អារម្មណ៍ ក្នុងឱកាសនោះដែរ កាលណោះ លោកជាព្រះសង្ឃមួយអង្គ បានចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃ១៦ វិច្ឆិកានោះដែរ ត្រូវអាជ្ញាធរវៀតណាម ផ្សឹកហើយចាប់ដាក់គុក ដោយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ មិន អាចពណ៌នាបាន។ លោករំឭកសុភា សិតមួយថា “អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំ ឲ្យល្អក់ទឹក” តែវៀតណាមគេប្រែត្រឡប់ សុភាសិត នេះថា “កកូរទឹកឲ្យល្អក់ ចាំចាប់ត្រី” ដោយអនុវត្តតាមសុភាសិតនេះ ធ្វើឲ្យខ្មែរយើងវង្វេងវង្វាន់ ម្ខាងតាមយួនសេរី ម្ខាងតាម យួនកុម្មុយនីស្ត ទីបំផុតត្រូវអាជ្ញាធរបំបិទសិទ្ធិទាំងអស់គ្នា។ លោកតា ថាច់ ស៊ីន ក៏ជា ជនរងគ្រោះក្នុង ព្រឹត្តិការណ៍នោះដែរ លោកនិយាយពីការ ធ្វើទុក្ខបុកម្នេញនៅ ក្នុង គុកថា ការធ្វើទារុណកម្មរបស់ឆ្មាំគុកវៀតណាម មានច្រើនរបៀបណាស់ តែលោកលើកទារុណ កម្មមួយក្នុងទារុណកម្ម ទាំងអស់មកថ្លែងប្រាប់ឲ្យអង្គពិធីជ្រាបថា លោកត្រូវបានឆ្មាំគុក ចង ស្លាប សេក ភ្ជាប់នឹងបង្គោលមួយនៅក្នុងព្រៃ ហើយយកឫស្សីមកបោះភ្ជាប់ជុំវិញខ្លួន ចងរឹតយ៉ាងតឹង ពី ខាងលើមានធុងទឹកមួយចោះទឹកឲ្យស្រក់យូរៗ មួយតំណក់ចំលើក្បាលណាមួយមូសខាំ យ៉ាងដំណំ តំណក់ទឹកធ្លាក់លើក្បាលកាន់តែឈឺឡើងៗ ធ្វើឲ្យលោកស្រែកលាន់ឮពេញទាំងអាកាស ពេលនោះ ឆ្មាំគុកមកធ្វើបាបលោកកាន់តែខ្លាំង ឡើងថែមទៀត។

 ឯកឧត្តម ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា លោកបាន រៀបរាប់ ពីព្រឹត្តការណ៍ថ្ងៃ១៦ វិច្ឆិកា យ៉ាងក្បោះក្បាយ ហើយលោកបញ្ជាក់ថា “មតិខ្លះ ថាព្រឹត្តិការណ៍ កើតឡើង ដោយចាញ់ ឧបាយកលគេ មតិខ្លះថាខ្មែរទាមទារសិទ្ធិ ដោយខ្លួនឯង តែតាមការពិត ខ្មែរមិនដែល បោះបង់ទឹកដីរបស់ខ្លួន មិនដែលឲ្យសិទ្ធិ របស់ខ្លួនបាត់បង់ឡើយ”៕




ពីគេហទំព័រ៖ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម

No comments:

Post a Comment

yes