សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 13, 2012

ឪពុក​ស្រវឹង​ឡូឡា​រករឿង​ប្រពន្ធ ​កូន​ប្រុស​​ខឹង​​​កាប់ប្រហារ៣កាំបិត​ខ្វែវ


ខេត្តកំពង់ចាម ៖ ​ បុរស​ម្នាក់​ត្រូវ​បាន​កូន​ប្រុស​​បង្កើត​​ទាញកាំបិត​ខ្វែវ​​មកកាប់​​ប្រហារ​ដោយ​​មិនញញើតដៃ ត្រូវ​៣កាំបិត​​​ បណ្តាល​ឱ្យ​​រង​របួស​​ជាទម្ងន់​ បន្ទាប់​ពី​បុរស​រូបនេះ​​ផឹក​ស្រវឹង​​​រករឿង​ប្រពន្ធ​កូនមិន​លស់​ថ្ងៃ​នោះ ។​​​ ហេតុការណ៍​ហិង្សា​​ក្នុង គ្រួសារ​នេះ ​​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​​​៥ ​និង៤០​នាទីល្ងាច​​ថ្ងៃទី១២ កក្កដា ​២០១២ ​ស្ថិត​ក្នុង​ភូមិ​ឡូត៍​ ឃុំ​កំពាន់ ស្រុក​មេមត់ ហើយ​កូនប្រុស​ដៃ​ដល់ បាន​រត់គេច​ខ្លួន​​បាត់​ស្រមោល ។
​តាមលោកវរ​​សេនីយ៍​ត្រីឯម កុសល ​​អធិការ​នគរ​បាល​ស្រុកមេមត់​បានឱ្យ​ដឹង​ថា ​បុរស​រង​គ្រោះ​​​ជាឪពុក​ឈ្មោះខឿន​​ ខា អាយុ៤៨​ឆ្នាំ ​ត្រូវ​​​បានកូនប្រុស​ដែលជាជន​ដៃ​ដល់​ឈ្មោះខឿន កក្កដា ​អាយុ១៩ឆ្នាំ កាប់ប្រហារ​៣កាំបិតខ្វែវ​រង​របួស​ធ្ងន់ ។ មុន​ពេល​​កើត ហេតុ​បុរសរងគ្រោះ​​​ និង​ប្រពន្ធ​បាននាំគ្នា​ទៅចូលរួម​ពិធីជប់លៀង​​​​ក្នុង​ភូមិ​​រហូត​ផឹកស្រវឹង​​ទាំងពីរ​នាក់ ។ លោកអធិការ​​នគរបាល​ប្រាប់​បន្តថា ​​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់នេះ ​​បែរ​ជាមានការ​ឈ្លោះ​ប្រកែក​​គ្នាទៅវិញទៅមក ​​តឹង​សរសៃ​កដាក់គ្នារៀងៗខ្លួន ។ ពេលនោះកូនប្រុស​ឈ្មោះ​​​កក្កដា​​មានការ​ខឹង​សម្បារ​ចំពោះ​​ឪពុក​យ៉ាង​ខ្លាំង ក៏ស្ទុះ​ទៅ​​យកកាំបិត​ខ្វែវ​កាប់មកលើ​ឪពុក​​​ត្រូវ​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​ឈាម​ហូរ​ស្រោច​​ពេញ​ខ្លួន​រងរបួស​ជាទម្ងន់  ត្រូវ​បាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្ក្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

No comments:

Post a Comment

yes