សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

ប្រទេស​ចិន​ប្ដេជ្ញា​ចំពោះ​ចំណង​ទាក់ទង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាង​ជើង​

 ការ​ប្ដេជ្ញា​នោះ​ធ្វើឡើង​បន្ទាប់ពី​ទស្សនកិច្ច​បី​ថ្ងៃ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​របស់​ស្នងការ​នយោបាយ​ជាន់ខ្ពស់​របស់​យោធា​ចិន​លោក​លី​ធី​ណែ​នៅក្នុង​អំឡុង​ពេល​នោះ​លោក​បាន​និយាយប្រាប់​មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម​ជុងអ៊ីល​ ថា​កងទ័ព​របស់​ប្រទេស​ចិន​ចង់​បង្កើន​ការ​យោគយល់​គ្នា​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញទៅមក​ហើយ​នឹង​ពង្រឹង​ការ​ប្ដេជ្ញា​ប្ដូរ​ជាក់ស្ដែង​ជាមួយ​យោធា​កូរ៉េ​ខាង​ជើង។​
ទីភ្នាក់ងារ​ស​ឆរ​ព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ប្រការ​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​កូរ៉េខាងជើង​ដែល​ជា​អ្នកជិតខាង​និង​ស្និទ្ធស្នាល​នោះ។
គេ​មិនបាន​ផ្ដល់​ភាព​លំអិត​ណាមួយ​ស្ដីពី​វិធានការ​ជាក់ស្ដែង​អ្វី​ដែល​ភាគី​ទាំងពីរ​ចង់​ប្រកាន់យក​នោះ​ទេ​ហើយ​ការ​ប្ដេជ្ញា​នោះ​ហាក់ដូចជា​និមិត្តសញ្ញា​នយោបាយ​បង្ហាញ​ឲ្យ​ឃើញ​ថែមទៀត​នូវ​ការ​​បន្ត​គាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​របប​នេះ​ច្រើន​ជាង​គំរោង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពិត​នោះ៕

No comments:

Post a Comment

yes