សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 24, 2011

បារាំង​គាំ​ទ្រ​​អាល្លឺម៉ង់​ដើម្បី​កែ​ប្រែ​សន្ធិសញ្ញា​អឺរ៉ុប

 ប្រធានា​ធិបតី​បារាំង នីកូឡាស សាកូហ្ស៊ី បាន​គាំ​ទ្រ​យុទ្ធនាការ​របស់​អាល្លឺម៉ង់ដើម្បីធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា ដែល​អាច​ផ្តល់​អំណាច​​យ៉ាង​ច្រើន​ដល់​អាជ្ញាធរ​អឺរ៉ុប​ឲ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​ថវិកា​ជាតិ​របស់​ប្រទេស​នានា​ដែល​ប្រើ​ប្រាស់​រូបិយប័ណ្ណ​អឺរ៉ូ។
លោក សាកូហ្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ៍​​ម្សិលមិញថា​ បារាំង និង​អាល្លឺម៉ង់ នឹង​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខនេះ ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​បំណុល​រដ្ឋា​ភិបាល​របស់​សហគមន៍​អឺរ៉ុបនេះ។
លោក​បាន​​ថ្លែង​នៅ​វេទិកា​អាស៊ី​នៅ​ទីក្រុង​ប៉ារីស​ថា​៖ ​«​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់ អែនជឺឡា មឺកែល យើង​នឹងស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា​នេះ​នៅ​ក្នុង​​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ដើម្បី​ការ​ពារ​ប្រទេស​​ជា​សមាជិក​ឲ្យ​គេច​ផុត​​ពី​តំបន់​​​វិបត្តិ​ថវិកា សេដ្ឋកិច្ច និង​សារពើពន្ធ​»។
លោក​បាន​បន្ត​ថា​៖ ​«​យើង​នឹង​ធ្វើ​កិច្ច​ការ​គ្រប់​យ៉ាង ដោយ​មិន​ត្រឹម​តែ​ការ​ពារ​សហគមន៍​អឺរ៉ុប​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពង្រឹង​សហគមន៍​នេះ​ទៀត​ផង​»។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes