ពិធីការិនីស្រស់សោភា អឿន ដាលីស បានធ្វើដំណើរចាកចេញ ពីមាតុភូមិ និងការងារសិល្បៈទាំងសោក ស្ដាយ បន្ទាប់ពីនាងត្រូវបន្ដការសិក្សាជំនាញបន្ថែមនៅប្រទេសអូស្ដ្រាលី ។ នាងបានឡើងឆាកតន្ដ្រីចុងក្រោយ ដើម្បីលា ទស្សនិកជនទាំងទឹកភ្នែក ។
ព័ត៌មាននៃការផ្អាកការងារសិល្បៈ បណ្ដោះអាសន្នរបស់ អឿន ដាលីសត្រូវ បាននាងបង្ហើបជាយូរមកហើយ បន្ទាប់ ពីការជជីកសួរនាំពីអ្នកសារព័ត៌មានអំពីការចាកចេញប្រទេសកម្ពុជាហើយធ្វើ ដំណើរទៅកាន់ប្រទេសអូស្ដ្រាលីជាញឹកញាប់ ។ ការចាកចេញទៅប្រទេសអូស្ដ្រាលី ជាញឹកញាប់ត្រូវបានគេដាក់ការសង្ស័យថា នាងបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជា មួយបុរសនៅទីនោះ ប៉ុន្ដែត្រូវបានពិធី ការិនីរូបនេះបដិសេធ ។
ថ្ងៃទី ៦ ខែ វិច្ឆិកានេះ អឿន ដាលីស បានបង្ហាញវត្ដមានគួរឱ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រគំតន្ដ្រីចុងសបា្ដហ៍“top teen” របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។ អ្វី ដែលធ្វើឱ្យអ្នកគាំទ្ររូបនាងរំជួលចិត្ដ ដែរនោះ គឺក្រោយពេល អឿន ដាលីស ប្រាប់ទស្សនិកជនថា នេះជាការបង្ហាញវត្ដ មានលើកចុងក្រោយ ព្រោះនាងនឹង ចាកចេញទៅសិក្សាបន្ដនៅប្រទេសអូស្ដ្រាលី រយៈពេល២ឆ្នាំ បន្ទាប់ពីរៀនចប់នាងនឹង វិលមកកម្ពុជាវិញ ដើម្បីយកជំនាញនេះ មកប្រកបការងារនៅស្រុកខ្មែរវិញ ។ អឿន ដាលីស អួលដើមកនិងស្រស់ទឹក ភ្នែក ក្រោយពីក្រុមតន្ដ្រីប្រគំភ្លេងបទ “Good by my Love” ជាការអបអរ សាទរជូនដំណើរចេញពីកម្ពុជា ។ អឿន ដាលីស ពោលថា “នាងនឹងទៅរស់នៅ ទីក្រុងមែលប៊ន ជាមួយបងស្រីរយៈពេល ២ឆ្នាំ ហើយនាងអាចនឹងវិលមកប្រឡូក ក្នុងវិស័យសិល្បៈវិញ ប្រសិនបើឱកាស អំណោយផលសម្រាប់នាង” ។
គួរបញ្ជាក់ដែរថា អឿន ដាលីស បាន ចូលប្រឡូកក្នុងពិភពសិល្បៈដែលប្រមូល ផ្ដុំដោយការប្រកួតប្រជែង កាលពីអំឡុង ឆ្នាំ២០០៥ ដោយនាងបង្ហាញវត្ដមាន នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ហើយនាងបានបន្ដការងារជាពិធីការិនីនៅទូរ ទស្សន៍ប៉ុស្ដិ៍លេខ៥បន្ដក្នុងកម្មវិធី“Top Teen” និង“សម្រស់ស្រី” ។ក្រៅពីការងារពិធីការិនីនាងក៏បានចូលរួមសម្ដែងបទចម្រៀងខារ៉ាអូខេមួយឱ្យផលិតកម្ម រស្មីហង្សមាសដែរ ។ អឿន ដាលីស ត្រូវបានជំនួសតំណែងដោយតារាទឹកភ្នែក នី មុនីនាថ វិញម្ដង ៕
នគរវត្ត
No comments:
Post a Comment
yes