ជាងប្រទេសផ្សេងៗទៀត។ ហើយប្រជាពលរដ្ឋ និងរដ្ឋាភិបាលម៉ាឡេស៊ី មិនយកចិត្តទុកដាក់ចំពោះ ពលករខ្មែ រ។ ការថ្លែងបែបនេះរបស់អ្នកតំណាងរាស្ត្រគណបក្សប្ រឆាំងបានធ្វើឡើងនៅក្នុងសន្និសី ទ
កាសែតនៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ក្នុងបន្ទប់របស់លោកស្រី ជូឡុង ស៊ូមូរ៉ា ក្នុងវិមានរដ្ឋសភា។
លោក នុត រំដួល បានលើកឡើងថា ពលករខ្មែរម្នាក់ទៀតហើយបានស្លាប់ នៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១១ មានឈ្មោះ អោម គួន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅ
ភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយការស្លាប់របស់ពលកររូបនោះមិ នត្រូវ
បានរដ្ឋាភិបាល នៃប្រទេស ម៉ាឡេស៊ី អនុញ្ញាតអោយយកសាកសពបញ្ឆូនមកកាន់ប្រទេសកម្ពុជា
វិញទេ។ ការដឹងដំណឹងថា ពលករខ្មែរស្លាប់ គឺដោយសារតែមិត្តភ័ក្តិដែលធ្វើកា រនៅប្រទេស ម៉ាឡេស៊ី ជាមួយគ្នាបានទូរស័ព្ទមកប្រាប់ក្ រុមគ្រួសារជនរងគ្រោះ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី រូបបនោះបានបន្តទៀតថា ពលករខ្មែរដែលទៅធ្វើការនៅ
ប្រទេស ម៉ាឡេស៊ី ហើយស្លាប់បាត់បង់ជីវិតនោះគឺបា នទៅធ្វើការតាមរយៈក្រុមហ៊ុន វីស៊ីមេនផៅវើ លីមីធីត ។ លោកសូមសំណូមពរអោយរដ្ឋាភិបាលខ្មែ រយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ដែលទៅធ្វើការនៅក្រៅស្រុក ពីព្រោះការបញ្ឆូនពលករទៅធ្វើការនៅក្រៅប្រទេសមិនមានភាព
ទទួលខុសត្រូវ។
ក្រុមគ្រួសារជនរងគ្រោះមិនអាចសុំ ការទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី ១៤ វិច្ឆិកា ដោយទូរស័ព្ទ
មិនអាចធ្វើការទំនាក់ ទំនងបាន។ ចំណែកក្រុមហ៊ុន វីស៊ីមេនផៅវើ ក៍មិនអាចសុំការទំនាក់ទំនង
បានដែរ ៕
No comments:
Post a Comment
yes