សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

ពលរដ្ឋបឹងកក់ស្រែកតវ៉ាមុខសាលាក្រុងឲ្យបំភ្លឺពីការបោះព្រំប្រទល់ដី១២.៤៤


ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងកក់ប្រមាណជាង១០០នាក់នៅរសៀលថ្ងៃទី១៨ វិច្ឆិកា បាន​ធ្វើ
ការប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដោយធ្វើការស្រែតវ៉ាទាមទារអោយមន្ត្រីសាលាក្រុង
ធ្វើការបកស្រាយពីបញ្ហាក្រុមមន្ត្រីក្រសួងបរិស្ថានចុះទៅធ្វើជំរឿនប្រជាពលរដ្ឋនៅតំបន់បឹងកក់
ដោយមិនមានភាពមិនប្រក្រតី និងអោយបញ្ឆាក់ពីការបោះព្រំប្រទល់ដីទំហំ១២.​៤៤ហិកតា ដែល
លោក ហ៊ុន សែន ផ្តល់ប្រទានកម្មដល់ប្រជាពលរដ្ឋ។

ការទៅប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់គឺបន្ទាប់ពីពួកគាត់បានទៅប្រមូលផ្តុំគ្នានៅមុខសាលាសង្កាត់ស្រះចកកាលពីព្រឹកមិញពីបញ្ហាក្រុមមន្ត្រីក្រសួង
បរិស្ថាន ចុះទៅសួរនាំប្រជាពលរដ្ឋដោយបង្កប់នូវភាពមិនប្រក្រតី​ ជាហេតុធ្វើអោយប្រជាពលរដ្ឋ
មានសង្ស័យ។

អ្នកស្រី ទេព វណ្ណី បានអោយដឹងថា នៅពេលដែលពួកគាត់នាំគ្នាទៅសួរចៅសង្កាត់ស្រះចកនៅព្រឹក
មិញពីបញ្ហាអស់ទាំងនេះដើម្បីអោយធ្វើការបញ្ឆាក់អោយច្បាស់លាស់​ ប៉ុន្តែការតវ៉ានេះមិនទទួល
បានលទ្ធផលអ្វីនោះទេ។ ដោយរុញដាក់គ្នាទៅវិញទៅមក សង្កាត់រុញទៅខណ្ឌ ខណ្ឌរុញមកសាលា
រាជធានីភ្នំពេញនៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រជាពលរដ្ឋបឹងកក់បានទាមទារចំនួន៤ចំនុចក្នុង
នោះមានដូចជា អោយប្រជាពលរដ្ឋដែលត្រូវកាត់ចេញទាំងប៉ុន្មានមានសិទ្ធិធ្វើប្លង់លើទំហំដី១២.​៤៤
ហិកតានៅតំបន់បឹងកក់ទាំងអស់គ្នាដែលលោក ហ៊ុន សែន បានធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋ
សម្រាប់ធ្វើការអភិវឌ្ឍន៍នៅនិងកន្លែង។ អោយប្រជាពលរដ្ឋទាំងអស់គ្នាបានទទួលប្លង់កម្មសិទ្ធិដីតាម
ទំហំដី និងផ្ទះ ដែលមានជាក់ស្តែង។ សូមអោយក្រុមហ៊ុន និងអាជ្ញាធរចុះមកធ្វើប្រព័ន្ធលូអោយ
បានឆាប់ជៀសវាងការលិចលង់ភូមិប្រជាពលររដ្ឋ។ កុំអោយមានឈ្មោះលោក ឡាវ ម៉េងឃីន​ រឺអ្នក
ណាផ្សេងដែលមិនមែនជាប្រជាពលរដ្ឋរងគ្រោះរស់នៅតំបន់បឹងកក់មានសិទ្ធិធ្វើប្លង់នៅលើទំហំដី
១២.​៤៤ហិកតា អោយបោះព្រំប្រទល់ដីទំហំ១២.​៤៤ហិកតាដែលលោក ហ៊ុន សែន ធ្វើប្រទានកម្ម
ដីសម្រាប់ជូនប្រជាពលរដ្ឋធ្វើការអភិវឌ្ឍន៍នៅនិងកន្លែងនៅតំបន់បឹងកក់អោយបានច្បាស់លាស់
ជាបន្ទាន់ជៀសវាងមានជម្លោះរវាងក្រុមហ៊ុន ស៊ូកាគូអ៊ីន មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋឥតឈប់ឈរ
ធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋកាន់តែធ្លាក់ដុនដាប។

ទាក់ទងទៅនិងការទាមទាររបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ខាងលើនេះនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេពីសាលារាជធានីភ្នំពេញ៕

No comments:

Post a Comment

yes