សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

​នាយក​វិទ្យាល័យ​ព្រះ​សីហ​នុ​រង​ការ​​រិះគន់​ថា​លក់​ពាក្យ​ចូល​រៀន​ឱ្យ​សិស្ស​

អាណាព្យាបាល​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​ព្រះ​សីហ​នុ​ ខេត្ដ​កំពង់ចាម​ បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​លោក​ទុំ​ លឹ​ម​យុន​ នាយក​វិទ្យាល័យ​ព្រះ​សីហ​នុ​ ដែល​បានឱ្យ​លោកគ្រូ​ក្រោម​ឱវាទ​យក​លុយ​ថ្លៃ​​លក់​ពាក្យ​ចូល​រៀន​ក្នុង​ម្នាក់ៗ​ចំនួន​២​ពាន់​ រៀល​ និង​ប្រាក់​ពិន័យ​ពី​សិស្ស​ដែល​ដាក់​ ពាក្យ​យឺត​មិន​ទាន់​ពេលវេលា​ក្នុង​ម្នាក់ៗ​ ពិន័យ​៥​ពាន់​រៀល​ ។​


ប្រភព​ព័ត៌មាន​ពី​មាតាបិតា​សិស្ស​ ដែល​រៀន​នៅ​ថ្នាក់​ទី​១០​ បានឱ្យ​ដឹង​ថា​ ចាប់តាំងពី​ថ្ងៃ​បវេសនកាល​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១​ ក្នុង​២​ឆ្នាំ​នេះ​ ទីចាត់ការ​ វិទ្យាល័យ​ព្រះ​សីហ​នុ​ ខេត្ដកំពង់ចាម​ បាន​លក់​ពាក្យ​ឱ្យ​សិស្ស​ថ្នាក់​ទី​១០​មាន​ ប្រមាណ​១០​ថ្នាក់​ ក្នុង​១​ច្បាប់តម្លៃ​២​ពាន់​ រៀល​ ហើយ​បើ​សិស្ស​មានការ​យឺតយ៉ាវ​ ទិញ​ពាក្យ​បង់​មិន​ទាន់​ត្រូវ​ពិន័យ​ប្រាក់​ ៥​ពាន់​រៀល​ និង​អត្ដ​សញ្ញាប័ណ្ណ​សិស្ស​ក្នុង​ ម្នាក់​២​ពាន់​រៀល​...​។​ល​។​


យោង​តាម​របាយការណ៍​របស់​លោកគ្រូ​ សំ​រិ​ទ្ធ​ វិទ្យា​ ចុះ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ និង​មាន​ចំណារ​បានឃើញ​ និង​ឯកភាព​ពី​ នាយក​វិទ្យាល័យ​ព្រះ​សីហ​នុ​ លោក​ទុំ​ លឹ​ម​យុន​ បានឱ្យ​ដឹង​ថា​ សិស្ស​ចូល​រៀន​ សម្រាប់​ថ្នាក់​ទី​១០​ ដាក់​ពាក្យ​និង​ពិន័យ​ រួម​មាន​ ៖ ចំនួន​សិស្ស​ដែល​ទិញ​ពាក្យ​ ចំនួន​៧២២​នាក់​ តម្លៃ​២​ពាន់​រៀល​ក្នុង​១​ ច្បាប់​,​ ចំនួន​សិស្ស​ដែល​យកពាក្យ​ដាក់​ ហើយ​បង់​២​ពាន់​រៀល​ បន្ថែម​មាន​ចំនួន​ ៥៨៥​នាក់​,​ ចំនួន​សិស្ស​ដែល​ត្រូវ​ពិន័យ​ ចំពោះ​ការ​លក់​ពាក្យ​យឺត​មាន​ចំនួន​៦៧​ នាក់​ដែល​ក្នុង​ម្នាក់​ត្រូវ​បង់​៥​ពាន់​រៀល​,​ ចំនួន​សិស្ស​ដែល​មិន​បាន​បង់ប្រាក់​នៅ​ពេល​ ដាក់​ពាក្យ​ចូល​រៀនមាន​ចំនួន​៧០​នាក់​ ។​


ប្រភព​ព័ត៌មាន​ពី​លោកគ្រូ​ អ្នកគ្រូ​ ក្នុង​វិទ្យាល័យ​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ វិទ្យាល័យ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ និង​ (​PB)​ក្នុង​១​ឆ្នាំៗ​ប្រហែល​៧០​លាន​រៀល​ សម្រាប់​ឱ្យ​សាលា​ចាត់ចែង​ចំណាយ​ផ្សេងៗ​ ដូច​ជា​ការ​ដាក់​ពាក្យ​ចូល​រៀន​របស់​សិស្ស​ ជាដើម​ ហេតុ​អ្វី​ក៏​លោកនាយក​វិទ្យាល័យ​ យក​លុយ​សិស្ស​បែប​នេះ​ទៅ​វិញ​?


ទ​ង្វើ​របស់​លោកនាយក​វិទ្យាល័យ​ព្រះ​ សីហ​នុ​បែប​នេះ​ ធ្វើ​ឱ្យ​អាណាព្យាបាល​ សិស្ស​ក្រីក្រ​មានការ​ថ្នាំងថ្នាក់​ និង​រិះគន់​ លើ​ការ​គាបសង្កត់​យក​លុយ​ពី​សិស្ស​ ដែល​ផ្ទុយ​ពី​គម្រោង​ថវិកា​របស់​ PB ។​


អាណាព្យាបាល​សិស្ស​សុំ​ឱ្យ​លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ មេត្ដា​ពិនិត្យ​ករណី​នេះ​ ដើម្បី​ឱ្យ​សាលា​មាន​តម្លាភាព​ផង​ ។​


លោក​ទុំ​ លឹ​ម​យុន​ នាយក​វិទ្យាល័យ​ ព្រះ​សីហ​នុ​ ខេត្ដកំពង់ចាម​ នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ មិន​អាច​ទាក់ទង​ ពន្យល់​ចំពោះ​ការ​រិះគន់​យក​លុយ​ថ្លៃ​ទិញ​ ពាក្យ​ចូល​រៀន​ និង​តម្រូវ​ឱ្យ​ផាកពិន័យ​ ចំពោះ​សិស្ស​ដែល​យឺតយ៉ាវ​ការ​ដាក់​ ពាក្យ​ចំនួន​៥​ពាន់​រៀល​បាន​ទេ​ ៕

No comments:

Post a Comment

yes