សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

មន្ត្រី​​ជាន់​ខ្ពស់​អះ​អាង​ថា ភូមា​នឹង​វិវត្ត​ទៅ​​ជា​សង្គម​ប្រជាធិបតេយ្យ

 ប្រទេស​ភូមា​នឹង​វិវត្ត​ទៅ​ជា​សង្គម​ប្រជាធិបតេយ្យ នេះ​ដោយ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ស្វាគមន៍​ចំពោះ​សញ្ញា​វិជ្ជមាន​នៃ​កំណែ​ទម្រង់​នៅ​ក្នុង​រដ្ឋ​ឯកោ​មួយ​នេះ ប៉ុន្តែ លោក អូបាម៉ា បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត។
លោក កូកូ ឡាំង ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​ភូមា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «សូម​ធានា​ថា យើង​កំពុង​តែ​វិវត្ត​ទៅ​ជា​សង្គម​ប្រជាធិបតេយ្យ ហើយ​យើង​នឹង​​បំពេញ​នូវ​រាល់​ការ​ទទួល​ខុស​ត្រូវ និង​កាតព្វកិច្ច​របស់​យើង​ទាំងអស់​ក្នុង​ឋានៈ​ជា​រដ្ឋាភិបាល​ប្រកប​ដោយ​ទំនួល​ខុស ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ប្រជាជន​ភូមា»។
មន្ត្រី​ភូមា​រូប​នេះ បាន​ថ្លែង​បន្ត​ថា​៖ «យើង​នឹង​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​ឋានៈ​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ជា​សង្គម​ប្រជាធិបតេយ្យ»៕ 

No comments:

Post a Comment

yes