សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

ការលើកកំពស់ភាពជាពលរដ្ឋប្រជាធិបតេយ្យ និងការចូលរួមបោះឆ្នោតរបស់ យុវជនកម្ពុជា

 មូលនិធិ ខុនរ៉ាដ អាឌិណៅអ៊ែប្រចាំកម្ពុជា និងអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ បានសហការ 
គ្នាធ្វើសិក្សាសាលានៅថ្ងៃទី៣០ វិច្ឆិកា​ ស្តីពីការលើកកំពស់ភាពជាពលរដ្ឋ និងការចូលរួមរបស់
យុវជនតាមបែបប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅកម្ពុជា នៅសណ្ឋាគារ សាន់វ៉េ ក្នុងរាជ
ធានីភ្នំពេញ។

 ថ្លែងនៅក្នុងសិក្ខាសាលាតំណាងមូលនិធិខុនរ៉ាដ អាឌិណៅអ៊ែ ប្រចាំនៅកម្ពុជាលោក Denis Schrey បានមានប្រសាសាន៍ថា គោលបំណងនៃសិក្ខាសាលានេះ ដោយសារប្រទេសកម្ពុជា និង
រៀបចំនូវការបោះឆ្នោតធំៗចំនួន២នៅក្នុងឆ្នាំ២០១២  និង២០១៣ខាងមុខនេះ មូលនិធិខុនរ៉ាដ
អាឌិណៅអ៊ែ រួមជាមួយអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ មានគោលបំណងផ្តួចផ្តើមនៅកិច្ច
សន្ទនា និងផ្តល់នូវវេទិកាសម្រាប់ការជជែកផ្លាស់ប្តូរយោបល់ទៅវិញ ទៅមករវាងរាជរដ្ឋាភិបាល
អង្គការមិនមែនរដ្ឋាភិបាល បណ្តាញសារព័ត៍មាន តំណាងយុវជនរបស់គណបក្សនយោបាយ និង
អង្គការអន្តរជាតិនានា ព្រមទំាងភាគីពាក់ព័ន្ធដទៃទៀត អំពីការប្រឈមនានាសម្រាប់ការចូលរួម
របស់យុវជននៅក្នុងប្រទេសកម្ពុជា និងដើម្បីធ្វើការពិភាក្សាអំពីដំណោះស្រាយ និងឱកាសជា
សក្តានុពលនានា ដែលបណ្តាញសារព័ត៍មាន និងគណបក្សនយោបាយអាចកំណត់បាន ដើម្បីធ្វើ
អោយការចូលរួមរបស់គណបក្សនយោបាយនិងពលរដ្ឋ ការចុះឈ្មោះអ្នបោះឆ្នោត ការចូលរួម
របស់យុវជនក្នុងការបោះឆ្នោតមានលក្ខណៈកាតាន់តែប្រសើរឡើង។

 លោក Denis Schrey បានបន្តថា តួអង្គសំខាន់ៗសម្រាប់ការចូលរួមរបស់យុវជនគឺគណបក្ស
នយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការក្រៅរដ្ឋាភិបាលគឺជាអ្នកឃ្លាំមើលឯករាជ្យ
មួយនូវគោលនយោបាយនានារបស់រដ្ឋាភិបាល ហើយក៍ជាអ្នកផ្តល់សេវាយ៉ាងសំខាន់មួយផង
ដែរ ក្នុងការផ្តល់នូវឱកាសសម្រាប់យុវជនក្មេងក្នុងការប្រឡូក និងការពារនូវបញ្ហាទាំងឡាយ
ដែលជាក្តីបារម្ភរបស់សង្គម៕

No comments:

Post a Comment

yes