សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 15, 2012

លិចនាវាប៉ាកឺបូមួយគ្រឿងនៅអ៊ីតាលីស្លាប់3នាក់ បាត់ខ្លួន40នាក់


អាជ្ញាធរ​​អ៊ី​តាលី​បានផ្អាក​កាលពីថ្ងៃទី​​១៤ មករា នូវ​​​ប្រតិបត្តិ​ការ​​តាម​រុករក​​​​ពួក​​អ្នកបាត់ខ្លួន​​​​ប្រមាណជា​​​​​​៤០នាក់ ក្នុង​ការលិច​នាវា​ប៉ាកឺ​បូ មួយ​គ្រឿង​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​៣នាក់ ​នៅ​ជិតកោះ​តូស្កាន របស់​អ៊ី​តាលី ​ចំណែក​តុលា​ការ​​បានចាប់ខ្លួន​​​មេបញ្ជា​ការ​​នាវា​នេះ​ ពិសេស​​ពីបទ​​បោះបង់​​​​ចោលនាវា​។​ យោងតាម​​ព័ត៌មាន​ដំបូង​នានា​ថា ​គ្រោះថ្នាក់​​នេះ​កើត​មាន​​កាលពីយប់​​ថ្ងៃទី​១៣ មករា​ ​​ពេល​នាវា​ឈ្មោះ COSTA  CONCORDIA ដែល​ដឹក​មនុស្ស​​​​​​ដល់ទៅ ​​៤.២២៩​នាក់ ក្នុង​នោះ​ភាគ​ច្រើន​​ជាអ្នក​ទេស​ចរ​អ៊ី​តាលី បារាំង ​​និង​អាល្លឺម៉ង់ បាន​បុក​​ប៉ះ​​ផ្ទាំង​ថ្ម​​​នៅ​ជិត​កោះ GIGLIO ។


មេ​បញ្ជា​ការ​​​​​នាវា​នេះ លោក FRANCESCO SCHETTINO ព្រមទាំង​​អ្នក​ទទួលខុសត្រូវ​​ម្នាក់​ទៀត​​​របស់​នាវា​ លោក CIRO AM-BROSIO ទទួល​ការ​​​​​ចោទប្រកាន់​ពី​បទសម្លាប់​​​មនុស្សយ៉ាងច្រើន ​​​ធ្វេស​ប្រហែស​​​​​បណ្តាល​ឱ្យ​លិច​​នាវា​នេះ​ ហើយបោះ​បង់​ចោល​​នាវា​។​ យោងតាមម៉ាស៊ីន​​​ឃោសនា​​​អ៊ី​តាលី​​ថា នាវា​​ COSTA CONCODIA បានចាកចេញ​​ពីកំពង់​ផែ​​​​ SAVONE នា​វេលាម៉ោង​​​១៩ម៉ោង​ក្នុង​ស្រុក​ ដើម្បី​ចាប់ផ្តើម​​ដំណើរ​​​​​កម្សាន្ត​​​​តាមនាវា រយៈ​ពេល​​៧ថ្ងៃ​​​នៅ​​សមុទ្រ​​មេឌីទែររ៉ាណេ ក៏ប៉ុន្តែ​​​គ្រោះអកុស​ល​​​​​២ម៉ោង​ ក្រោ​យការចេញ​ដំណើរ​​នាវា​នេះ​​បានលិច​​ដោយ​បុក​​ប៉ះ​​​​នឹងផ្ទាំង​ថ្ម ។


អាជ្ញា​ធរ​​អ៊ី​តាលី​​បានបញ្ជូន​​ភ្លាម​ៗ​​​នូវពួក​អ្នក​ជួយសង្គ្រោះ​​​ទៅ​កាន់​កន្លែងនាវា​​នេះ​លិច​។ ​ខណៈ​ដែល​​នាវា​​​​ចាប់​ផ្តើម​​​​​ផ្អៀង​លិច​​​​​ គេ​បាន​ស្នើ​ដល់​ពួក​អ្នក​ដំណើរ​​​​ឱ្យនាំគ្នា​​ពាក់អាវ​​ពោង​​ការពារ ហើយ​នាំគ្នា​​​ឡើងលើ​កាណូត​ទាំងឡាយ ៕​

No comments:

Post a Comment

yes