ភ្នំពេញ៖ មន្ត្រីយោធាកម្ពុជាចំនួនបួនរូបត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ៗ ក្នុងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី១៤ ខែមករា ក្នុងនោះក៏មានកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមួយរូបផងដែរ។
មន្ត្រីយោធាទាំង៤រូបដែលត្រូវបានតែងតាំងនោះរួមមាន លោកនាយឧត្តមសេនីយ៍ឯកជាតារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានបន្ថែមតួនាទីជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចយោធានៃអគ្គមេបញ្ជាការ ជំនួស លោកឧត្តមសេនីយ៍ឯក មល់ រឿប ដែលទើបទទួលមរណភាពកាលពីពេលថ្មីនេះ។
លោក វរសេនីយ៍ទោ ហ៊ុន ម៉ានិត កូនប្រុសលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដំឡើងជា វរសេនីយ៍ឯកនិងទទួលតំណែងជានាយរងនាយកដ្ឋានស្រាវជ្រាវចារកិច្ចយោធានៃអគ្គបញ្ជាការ។ លោកឧត្តមសេនីយ៍ឯក សុខភាព នាយកទីចាត់ការ ព្រំដែននៃអគ្គបញ្ជាការត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ត្រូវបានតែងតាំងជានាយកទីចាត់ការព្រំដែននៃអគ្គមេបញ្ជាការជំនួសកន្លែងលោកឧត្តមសេនីយ៍ឯកសុខភាព៕
No comments:
Post a Comment
yes