សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 18, 2012

ចៅក្រមស៊ើបសួរយល់ព្រមពន្យារពេលឲ្យលោក ជូង ជូងី ចូលបំភ្លឺនៅតុលាការខេត្តកណ្តាល


ភ្នំពេញ៖ ​តាមរយៈ​មេធាវី លោក ជូ​ង ជូ​ងី មេធាវី​ប្រចាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​សុំ​ចៅ​ក្រម​ស៊ើប​សួរ​​របស់​តុលាការខេត្ត​កណ្តាល ដើម្បី​ពន្យារពេល ចូល​ឆ្លើយបំភ្លឺ​។ តុលាការ​កំណត់​ឲ្យ​លោក​មេធាវី ជូ​ង ជូ​ងី ចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់​លោក​មេធាវី យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី និង​ជា​មេធាវី​ម្នាក់ ក្នុង​ចំណោម​​មេធាវី ៧ រូប ដែល​ការពា​រលោក​ជូ​ង​ជូ​ងី​ ។​

​លោក​មេធាវី យឹម សារី បានឲ្យដឹងថា មេធាវី​ការពា​រលោក​ជូ​ង​ជូ​ងី បាន​ដាក់​លិខិត កាលពី​ថ្ងៃ​ច័ន្ទ ​រួចហើយ ហើយក៏​បាន​ទាក់ទង​លោក​ចៅក្រម ស្តីពី​ការពន្យារពេល​នេះ​ហើយ​ដែរ​។ បន្ទាប់​មក​លោក​ចៅក្រម​ស៊ើបសួរ របស់​តុលាការខេត្ត​កណ្តាល បាន​អនុញ្ញាត​ឲ្យមាន​កា​រ​ពន្យារពេល​ហើយ​។​

លោក ជូង ជូងី មេធាវីការពារក្ដីឲ្យគណបក្សប្រឆាំង សម រង្ស៊ី បានប្រកាសថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នេះ លោកនឹងមិនទាន់ចូលទៅបំភ្លឺនៅតុលាការខេត្តកណ្ដាលទេ ។

តាមលិខិតរបស់លោក ជូង ជូងី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ បានលើកឡើងថា នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នេះ លោកនឹងមិនទាន់ចូលទៅ​ឆ្លើយបំភ្លឺនៅតុ​លាការ​ខេត្ត​កណ្ដាល​ តាមការ​បង្គាប់​របស់ចៅក្រមស៊ើបសួរនោះទេ ពីព្រោះមេធាវីទាំង ៧រូប ដែលគណៈ​មេធាវីបាន​ចាត់តាំង​ឲ្យជួយការពារក្ដីឲ្យរូបលោកនៅតុលាការ បានសុំពន្យារ​ពេល​ការចូល​ខ្លួន​របស់លោក ដើម្បីរង់​ចាំ​ទទួលបានសំណុំរឿង នឹងទទួលបានលិខិតអញ្ជើញពីតុលាការសិន។

នៅក្នុងលិខិតដដែល លោក ជូង ជូងី បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ មេធាវីទាំង ៧រូប ដែល​ជួយការពាររូនលោក មិនទាន់ទទួលបានសំណុំរឿង និងមិនទាន់ទទួល​បានលិខិត​អញ្ជើញ​ពីតុលា​ការនៅឡើយទេ
                                                                     
លោក ស៊ិន វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលបានបញ្ជាក់ថា ការអះអាង​របស់​ជូង ជូងី ថាគាត់មិនបានទទួលដីការកោះនោះ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែជាក់ស្ដែង​លោកចៅ​ក្រមបានទទួល​ដីការបង្វិល ដោយមានការបោះត្រាមេធាវីរបស់គាត់ ហើយបាន​ដាក់​បញ្ចូល​ក្នុងសំណុំរឿងរួច​ហើយ​។ ប៉ុន្តែជាក់ស្ដែងគណៈមេធាវីបានបញ្ជូនក្រុមមេធាវីការពារលោក ជូង ជូងី ចំនួន ៧នាក់ ហើយក្រុម​មេធាវីទាំង ៧នាក់ បានដាក់ពាក្យ​ស្នើសុំពន្យារ​ពេលនៃ​ការចូល​ឆ្លើយ​បំភ្លឺនៅថ្ងៃទី១៨ ខែមករា នេះ។ លោកចៅក្រមក៏បានយលព្រមពន្យារកោះហៅលោក ជូង ជូងី មកសាកសួរតាមសំណើរ​របស់មេធាវី​គាត់ ទាំង ៧រូប ប៉ុន្តែលោកនឹងបង្គាប់ឲ្យលោក ជូង ជូងី ចូលខ្លួនជាលើកទី២ នៅថ្ងៃណាមួយទៀត​នាពេលខាងមុខនេះ ដោយលោក​កំពុង​ពិនិត្យកម្មវិធីទំនេរនៅពេលណា ។

​សូមរំលឹកផងដែរថា លោក​មេធាវី ជូ​ង ជូ​ងី ត្រូវបាន​តុលាការខេត្ត​កណ្តាល ចោទប្រកាន់​ពីបទ​ផ្តល់​មធ្យោបាយ​ឲ្យ​ជនជាប់ចោទ ជា​សកម្មជន​គណបក្ស​ប្រឆាំង សម រង្ស៊ី ឈ្មោះ មាស ប៉េង ដែលជា​កូនក្តី​របស់​លោក​មេធាវី​ ជូ​ង​ ជូ​ងី រត់ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១​។

គួរជំរាបថាលោក​មេធាវី ជូ​ង ជូ​ងី បាន​កោរសក់ តាំង​សមាធិ កាន់សីល ៨ ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​គណបក្ស​ សម ​រង្ស៊ី​ ។ លោក​មេធាវី​ប្រចាំគណបក្ស​ សម ​រង្ស៊ី ក៏បាន លុប​ចោល​គម្រោង​ទៅ​អង្គុយ​តាំងសមាធិ ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១២ នៅ​មុខ​តុលាការខេត្ត​កណ្តាល សាលាឧទ្ធរណ៍ តុលាការ​កំពូល ក្រសួង​យុត្តិធម៌ និង​គណៈ​មេធាវី​។ តែ​លោក​មេធាវី​ជូ​ង​ជូ​ងី បានសម្រេច​អង្គុយ​តាំង​សមាធិ កាន់សីល ៨ ដើម្បី​ឲ្យមាន​យុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ នៅក្នុង​ផ្ទះ​របស់​លោក​ជំនួស​វិញ​។​

​លោក​មេធាវី យឹម សារី បាន​លើកឡើង​ថា “​លោក​មេធាវី​ជូ​ង​ជូ​ងី ត្រូវ​អង្គុយ​តាំង​សមាធិ ដល់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ ទើប​ចប់​។ តែ​ពេល​នេះ ខ្ញុំ​មិនដឹងថា លោក​ជូ​ង​ជូ​ងី តាំងសមាធិ​នៅទីណា​ទេ​។ កាលពី​សប្តាហ៍​មុន លោក​ជូ​ង​ជូ​ងី បាន​ទាក់ទង​មក​ខ្ញុំ​ម្តង”​ ។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​មេធាវី យឹម សារី ក៏បាន​លើកឡើង​ថា លោក​ជូ​ង​ជូ​ងី ក៏​បាន​សុំ​ពន្យារពេល ៣ ថ្ងៃ ដើម្បី​ចូល​ឆ្លើយ​បកស្រាយ នៅ​ចំពោះមុខ​ក្រុម​ប្រឹក្សា​​គណៈមេធាវី​ផង​ដែរ​។​

​គណៈមេធាវី បាន​ចោទប្រកាន់​លោក​ជូ​ង​ជូ​ងី ពី​បទ​ប្រព្រឹត្ត​ខុស​នឹង​ប្រការ ១៥ នៃ​ក្រម​សីលធម៌ បទ​បញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​មេធាវី ដោយសារតែ​លោក​មេធាវី ជូ​ង ជូ​ងី ធ្វើ​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស ​សម​ រង្ស៊ី ស្តី​ពី​ដំណឹង​នៃ​ការ​តាម​ចាប់​ខ្លួន​រូបលោក​។ គណៈមេធាវី តម្រូវ​ឲ្យ​លោក​ជូ​ង​ជូ​ងី ចូល​ឆ្លើយបំភ្លឺ​ការពារ​ខ្លួន នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ខាង​មុខនេះ ៕​

No comments:

Post a Comment

yes