សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 4, 2012

លោក ជាម យៀប៖សមាជិកបក្សនរោត្តម រណឬទ្ធិ និងហ៊្វុនស៊ិនប៉ិចសន្យា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស នរោត្តម រណឬទ្ធិ និងគណបក្ស ហ៊្វុនស៊ិនប៉ិច បានអះ អាងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាថ្ងៃទី២៩ មករា ឆ្នាំ ២០១២ ខាងមុននេះ​បើទោះបីជាមិនមានការឈរឈ្មោះ​ក៍ដោយក៍​គណ​បក្ស មិនបានអោយអង្គបោះ​ឆ្នោតរបស់ខ្លួន​បោះអោយ​គណបក្ស​នយោ​បាយ​ណា មួយទេគឺជាឆន្ទះរបស់អង្គបោះឆ្នោត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​គណបក្ស ប្រជា​ជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃបានបង្ហើបអោយដឹងថា ថ្នាក់​ដឹកនាំ និងសមាជិកគណបក្ស នរោត្តម រណឬទ្ធិ និងគណបក្ស ហ៊្វុនស៊ិនប៉ិច បាន សន្យាបោះ​ឆ្នោតអោយ​គណបក្ស ប្រជាជនកម្ពុជា សម្រាប់ការ​បោះឆ្នោត​ព្រឹទ្ធ សភា។


​លោក ប៉ែន សង្ហា មន្ត្រីអ្នកនាំពាក្យគណបក្ស នរោត្តម រណឬទ្ធិ បានអោយដឹ ងថា សម្រាប់​ការបោះ​ឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានាពេលខាងមុខ​នេះគណបក្ស នរោត្តម រណឬទ្ធិ មិនបានឈរ ឈ្មោះទេ ហើយដោយឡែក​គណបក្សក៍មានអង្គបោះឆ្នោតដែរ ដោយសារតែ សមាជិកក្រុមប្រឹក្សា​នៅក្នុង​តំណែងនៅក្នុងគណបក្ស នរោត្តម រណឬទ្ធិ ហើយ និងតំណាងរាស្ត្រមាន​ចំនួន​​សរុប៤២៧​ដែលជាអង្គបោះឆ្នោត។ ដោយលោក បានបញ្ចាក់ថា សម្រាប់​​អង្គបោះឆ្នោតនេះគឺ​យើងមិនមាន​កំណត់ថាតើគួរបោះឆ្នោត​អោយ​អ្នកណាទេគឺថាតាមឆន្ទះរ​បស់​​បងប្អូនដែល ជាអង្គបោះ​ឆ្នោត 
បើអង្គបោះ​ឆ្នោតជ្រើសរើសថាគួរយកអ្នកណានោះជាសិទ្ធិ របស់អង្គបោះឆ្នោត គណបក្ស​មិន​មានគោលការណែនាំយ៉ាងណាៗចំពោះក្រុ មប្រឹក្សាឃុំសង្កាត់ទេ ការ​សម្រេច​ចិត្តយ៉ាង​ណានោះ​ជាសិទ្ធិរបស់អង្គបោះឆ្នោ ត អង្គបោះឆ្នោតមាន​សិទ្ធិ​គ្រប់យ៉ាងក្នុងការសម្រេចចិត្ត

​ចំណែកមន្ត្រីអ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ បានអោយ ដឹងដែរថា គោល​ការគណបក្សសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាបានប្រគល់ អោយក្រុមប្រឹក្សា​ម្នាក់ៗគឺគេស្វ័យ​សម្រេច​ខ្លួនឯង ហើយគណបក្សមិនមានកំ ណត់អោយបោះឆ្នោតអោយគណបក្សណាទេ ប៉ុន្តែជាស្វ័យសម្រេចរបស់ក្រុមប្រឹក្សាម្នាក់ៗពីព្រោះ​​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មាន២៧០​សម្លេ
 ហើយគណ បក្សមិនឈរឈ្មោះព្រឹទ្ធសភាដោយសារតែមិនគ្រប់​សម្លេង ហើយមិនបាន ចូលរួម​បោះឆ្នោតព្រឹទ្ធសភាប៉ុន្តែសមាជិកក្រុមប្រឹក្សាអោយចូលរួម។

រីឯលោក ជាម យៀប សមាជិកគណកម្មាការកណ្តាលអចិន្ត្រៃយ៍ នៃកណបក្ស ប្រជាជានកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំក្តីសមាជិក សមាជិកា​​​នៃ គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឬទ្ធិ មួយចំនួនធំគឺថាគេ សន្យាថាដោយគេមិនមានឈរឈ្មោះ​សមាជិកព្រឹទ្ធសភាទេ​នោះមួយចំនួនធំគេសន្យាបោះឆ្នោតអោយគណបក្ស ប្រជាជនកម្ពុជា ដូចជាកន្លងទៅឯកឧត្តម សៅ រ៉ានី បានប្រកាសថានិងបោះឆ្នោតជូនកណបក្ស ប្រជាជនកម្ពុជា

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៣ដែល ប្រព្រឹត្តទៅនាថ្ងៃទី២៩ មករា ឆ្នាំ២០១២ខាងមុននេះគឺមានតែគណបក្សប្រជាជ នកម្ពុជា ដែលកំពុងតែកាន់អំណាចសព្វថ្ងៃ និងគណបក្សប្រឆាំង សម រង្ស៊ី តែ ប៉ុណ្ណោះសម្រាប់គណបក្សនយោ​បាយផ្សេងទៀតមិន​បានឈរ​ឈ្មោះប្រកួត ប្រជែងនោះទេ។ ហើយសម្រាប់មណ្ឌលបោះឆ្នោតមាន៨ភូមិភាគ ៕


KMN-Radio




No comments:

Post a Comment

yes