ភ្នំពេញ៖ លោក ថនបាញ់ស៊ែង អាផន រដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណៈរដ្ឋប្រជាមានិតឡាវ នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជាត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បាន
អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមកាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០១២នៅវិមានសន្តិភាព។
បន្ទាប់ពីបញ្ចប់ជំនួបនោះលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោក ហ៊ុន សែន បានមាន ប្រ សាសន៏ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន លោក
ថនបាញ់ស៊ែង អាផន បាន រាយការណ៍ជូនលោក ហ៊ុន សែន ពីជំនួបរវាងលោកជាមួយរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃប្រទេសកម្ពុជាដែលក្នុងនោះបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍ដែលប្រទេសទាំងពីរបានសហការជាមួយគ្នាកន្លងមកកាលពីឆ្នាំ២០១១ហើយនៅក្នុងកិច្ចសហប្រតិបត្តិការណ៍នោះដែរមានការផ្លាស់ប្តូរព័ត៌មាននិងផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំរវាងក្រសួងនិងក្រសួង រវាងខេត្តនិងខេត្តហើយនៅពេលនេះក្រសួងនិងក្រសួង ខេត្តនិងខេត្ត ប្រជាជននិងប្រជាជន មាន ភាពស្និទស្នាលជាមួយគ្នាយ៉ាងខ្លាំង ហើយក៍មានកិច្ច សហប្រតិ បត្តិការណ៍ល្អជាមួយគ្នាផងដែរ។
ជាការឆ្លើយតបលោក ហ៊ុន សែន បានធ្វើការកោតសរសើរលើកិច្ចសហប្រតិបត្តិការណ៍ល្អស្និទ ស្នាលល្អ រវាងប្រទេសទាំងពីរជាពិសេសរវាងក្រសួងនិងក្រសួងរ វាងខេត្តនិងខេត្តនិងរវាង ប្រជា ជននិងប្រជាជន។លោក ហ៊ុនសែន ថាភាពជិតស្និទរវាងក្រសួងនិងក្រសួងខេត្តនិងខេត្ត ប្រជា ជន និងប្រជាជនគឺជាភាពចំបាច់ណាស់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការណ៍ លើគ្រប់វិស័យ ជាពិសេស នៅតាមតំបន់ព្រំដែនដើម្បីធានាការពារសន្តិសុខជូនប្រជាជនប្រទេសទាំងពីរនៅតាមបណ្តោយព្រំដែន។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា លោក ហ៊ុន សែន ក៍បានស្នើឲ្យបន្ត កិច្ចសហប្រតិបត្តិការណ៍ឲ្យបានកាន់តែស៊ីជម្រៅទៀតដើម្បីទប់ស្កាត់អំពើរត់ពន្ធឆ្លងដែននិងអំពើខុសច្បាប់នៅតាម
ព្រំដែន។ហើយលោក ហ៊ុន សែន ក៍ស្នើសុំឲ្យខេត្តចំប៉ាសក្តិនិងខេត្តប៉ាកសេមានកិច្ចសហការគ្នា
ឲ្យបានល្អជាមួយខេត្តស្ទឹងត្រែង(កម្ពុជា)ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នារួមទាំងព័ត៌មានពាក់ពន្ធ័
អាកាសធាតុភ្លៀងដើម្បីចៀសវាងនូវគ្រោះធម្មជាតិដែលកើតមានឡើង៕
No comments:
Post a Comment
yes