សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 19, 2012

ព្រះមហាក្សត្រ និងព្រះរាជមាតាបិតា យាងទៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកនេះ


ភ្នំពេញ៖ អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្តេច​ម៉ែ និង​ព្រះមហាក្សត្រ សម្តេច​ព្រះ​​បរមនាថ នរោត្តម សីហ​មុនី ​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅក្នុង​ព្រឹកថ្ងៃទី​១៩​ខែមករាឆ្នាំ២០១២នេះ ​។ ដំណើរ​យាង​ទៅ​កាន់​ប្រទេស​ចិន​ពេលនេះគឺ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរោគរបស់​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជំនួយការ​ផ្ទាល់​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ធ្លាប់បាន មាន​ព្រះបន្ទូលប្រាប់ ​ថា ព្រះករុណា​ទាំងបី​ព្រះអង្គ យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាម​អនុសាសន៍​របស់​គ្រូពេទ្យ​ចិន ដែល​បាន​ទូល​យាង​ព្រះករុណា​សម្តេចឪ ទៅ​កាន់​ទីក្រុង​ប៉េកាំង ដើម្បី​គ្រូពេទ្យ​ចិន​មានលទ្ធភាព និង​មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការព្យាបាល​ព្រះរោគ​ថ្វាយ​ព្រះអង្គ​។​

ព្រះអង្គម្ចាស់ ធម្មិកោ បាន​បន្ថែមថា កន្លងមក ព្រះករុណា​ជា​អម្ចាស់បាន​មាន​ព្រះរាជឱង្កា​រួចហើយ​ថា ព្រះអង្គ​នឹង​គង់ប្រថាប់​នៅ​ជាមួយ​កូនចៅ ចៅ​ទូ​តរបស់​ព្រះអង្គ ប៉ុន្តែ​ព្រះរាជ ដំណើរ​ទៅកាន់​ប្រទេស​​ចិន​លើក​នេះ ធ្វើឡើង​តាម​ការ​ទូល​សុំរបស់​ក្រុម​គ្រូពេទ្យ​ចិន ដោយ​ថា គ្រូពេទ្យ​ចិនអាច​នឹង​មក​ពិនិត្យ​ព្រះរាជសុខភាព​ថ្វាយ​ព្រះអង្គ​បាន ​នៅក្នុង​ព្រះរាជវាំង​នៅ​ភ្នំពេញ តែ​គ្រូពេទ្យ​ចិន​មិន​អាច​យក​ឧបករណ៍​សម្ភារៈ​ពេទ្យ ដើម្បី​ព្យាបាល​ព្រះរោគ​របស់​ព្រះករុណា​បានឡើយ​។​

​យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនដឹងថា ពេល​ណា​ទើប​ព្រះករុណា​ព្រះមហាវីរ​ក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រមទាំង​ព្រះរាជអគ្គមហេសី និង​ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​យាង​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​ឡើយ​។​

នៅ​ក្នុង​ព្រះរាជ​បណ្តាំ សរសេរ​ជា​ភាសា​បារាំង ដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១២ អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​ផ្តាំផ្ញើ​អោយ​រៀបចំ​ព្រះ​រាជ​​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​សោយ​ទីវង្គត​។ ព្រះរាជសារ​នោះ មាន ៣ ចំណុច ដែល​ព្រះអង្គ​មាន​ព្រះរាជ​សំណេរ​ខ្លីៗ​។ ទី​១ គឺ​ព្រះអង្គ បញ្ជាក់​ពី​ការលុប ចោល​ព្រះរាជ​បណ្តាំ​មុនៗ ដែល​ព្រះអង្គ​ធ្លាប់​ប្រកាសថា មិន​អោយ​គេ​បូជាព្រះសព​របស់​ព្រះអង្គ​។ ទី​២ នៅពេល​ដែល​ព្រះអង្គសោយ​ទីវង្គត ព្រះអង្គ​ផ្តាំ​អោយមាន​ការរៀបចំ​ពិធី​បូជា ព្រះសព​របស់​ព្រះអង្គ នៅលើ​វាល​មេរ​ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ និង​ទី​៣ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បូជាព្រះសព ព្រះអង្គ​បាន​ផ្តាំផ្ញើ​ថា អដ្ឋិធាតុ​របស់​ព្រះអង្គ នឹង​ត្រូវ​លាង​សំអាត ហើយ​ដាក់​នៅក្នុង​កោដ្ឋ​មួយធ្វើ​អំពី​មាស​ក៏បាន ឬ​កោដ្ឋិ​ធម្មតា​ក៏​បាន​។​

ព្រះរាជសារ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម ៩០ ព្រះវស្សា បាន​បន្តថា កោដិ្ឋនោះត្រូវ​យក​ទៅ​តម្កល់​នៅក្នុងចេ​តីយ៍គ​ន្ធ​បុប្ជា នៅ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត ក្នុង​ព្រះបរមរាជវាំង​។​

សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​បញ្ជាក់​ក្នុង​ព្រះរាជសារ​ដដែល​ថា នៅពេល​ដែល​សម្តេចម៉ែ​សោយ​ទីវង្គត ព្រះអង្គ​ក៏​សូមអោយ​គេ​រៀបចំ​ធ្វើ​ដូច​ករណី​របស់​ព្រះអង្គ​ដែរ​។​

ក្នុង​ព្រះរាជ​ពិធី​រម្លឹក​ខួប ២០ឆ្នាំ នៃ​ការយាង​មាតុភូមិ​និវត្ត​មក​កម្ពុជា និង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់ ៩០ ព្រះវស្សា កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១១ សម្តេចព្រះ នរោត្តម សីហនុ បាន​ប្រកាស​ពី​ការសម្រេច​ព្រះទ័យ​ថា ព្រះអង្គ និង​សម្តេចម៉ែ នឹង​គង់ប្រថាប់​នៅ​កម្ពុជា​ជា​រៀងរហូត​

No comments:

Post a Comment

yes