សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 5, 2012

កញ្ញា សេង ធារី ដកខ្លួនចេញពីដើមបណ្ដឹងរដ្ឋប្បវេណី ព្រោះមិនចង់ទទួលយុត្តិធម៌អេតចាយ


ភ្នំពេញ៖ កញ្ញា សេង ធារី អតីតដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់នៅក្នុងសំណុំរឿង ឧក្រិដ្ឋកម្មលេខ ០០២ កាត់ទោសពួកអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ៤រូប រួមមាន នួន ជា ខៀវ សំផន អៀង សារី និងអ្នកស្រី អៀង ធារិទ្ធ នោះ បានឲ្យដឹងថា ខ្លួននៅតែតាមឃ្លាំមើលជាប្រចាំនូវ ដំណើរការ កាត់ទោសមេដឹកនាំខ្មែរក្រហមជាប់ជានិច្ច ចេញចូលដូចជាមើលល្ខោន និងមានការយក ចិត្តទុក ដាក់ជាងពេលមុនៗទៅទៀត។

កញ្ញា សេង ធារី បានឲ្យដឹងទៀតថា ប៉ុន្តែខ្ញុំអត់ចង់ឲ្យគេប្រើនាងខ្ញុំដែលគ្មានន័យ ហើយខ្ញុំឃើញ
ថា ជនរងគ្រោះឥឡូវដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមែនទែន ឥឡូវគ្មានខ្លឹម សារអីសោះ ម៉ង។ កញ្ញាបានបញ្ជាក់ថា ពុំមានការយកចិត្តទុកដាក់ពីតួនាទីរបស់ប្រជាពលរដ្ឋខ្មែរ ជាជន រង គ្រោះដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទេ នៅក្នុងសវនាការគេទុកជាសាក្សី ហើយនៅក្នុង ប្រព័ន្ធតុលាការជាតិ និងអន្តរជាតិ សាក្សីគឺជារឿងធម្មតា មិនមែនជាការភ្ញាក់ ផ្អើលរឿង ថ្មីនោះ ទេ។

កញ្ញា សេង ធារី បានអះអាងបន្តថា មន្ត្រីតុលាការខ្មែរក្រហម ប្រើជនរងគ្រោះ ក្នុងការ បង្កាច់ បំភ្លើសព័ត៌មាន ខណៈដែលពួកគាត់ជាជនរងគ្រោះអត់យល់ពីនីតិវិធីស្មុកស្មាញនេះ ពួកគាត់ចេះ តែធ្វើតាមគេ។ កញ្ញាបន្តថា បើទោះបីជា កញ្ញាបានដកខ្លួនចេញពីដើមបណ្ដឹងរដ្ឋប្បវេណីក្ដី ក៏កញ្ញានៅតែមានសិទ្ធិចូលរួម នៅក្នុងសាលាក្ដី ហើយកាន់តែមានសំឡេងខ្លាំងជាងមុន។ កញ្ញា បញ្ជាក់ថា នៅក្នុងដើមបណ្ដឹងរដ្ឋប្បវេណីនឹង ខ្ញុំគិតថា រឿងនេះមួយអត់ទាន់មាន នរណាបំភ្លឺ ច្បាស់លាស់ រាល់ពេលខ្ញុំអានកាសែតម្ដងៗ ថ្នាក់ជាតិក៏ដោយ ថ្នាក់អន្តរជាតិក៏ដោយ និយាយ ព័ត៌មានមិនខុសទេ ប៉ុន្តែអត់មានខ្លឹមសារ គាត់ប្រើអ្វីដែលកើតឡើង ៣-៤ឆ្នាំមុន មកប្រើជា​សភាព​​ការឥឡូវ។ សភាពការឥឡូវប្រៀបធៀប ៣-៤ឆ្នាំមុនខុសគ្នា ផ្លែកទាំងស្រុង នេះជាមូល​ហេតុមួយដែលជំរុញឲ្យខ្ញុំដកខ្លួន ពីព្រោះខ្ញុំអត់ចង់ឲ្យគេប្រើខ្ញុំ ប្រើខ្ញុំជានាមជនរងគ្រោះ ជាដើម​បណ្ដឹងរដ្ឋប្បវេណី ខ្ញុំដឹងរឿងជ្រៅជាក់ស្ដែង គឺអត់មានខ្លឹមសារ ឥឡូវនេះជាក់​ស្ដែងអត់មាន​ខ្លឹម​សារ។

កញ្ញា សេង ធារី បានបញ្ជាក់ថា នៅអង្គភាពជនរងគ្រោះក្នុងមួយ ឬពីរឆ្នាំកន្លងមកនេះ អត់មាន​បរទេសសូម្បីតែម្នាក់ មកធ្វើកិច្ចការនេះទេ ក្នុងតុលាការកូនកាត់ត្រូវតែមានជនបរទេសចូលរួម តែគ្មានបរទេសមកចូលរួមធ្វើការទេ។ កញ្ញាបានបញ្ជាក់ទៀតថា មេធាវីដែលធ្វើការនៅក្នុង​អង្គ​ភាព​ជនរងគ្រោះ គឺមេធាវីខ្មែរអត់មានគុណភាព ហើយមេធាវីបរទេសគឺគុណភាពសូន្យតែម្ដង ដែលមេធាវីបរទេសទាំងនោះ ទើបនឹងមកដល់ប្រទេសកម្ពុជានៅដើមឆ្នាំ២០១០។ មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីមាន ៣០នាក់ ក្នុងនោះមានមេធាវីខ្មែរ ១០នាក់ ជាពិសេស​មេធាវីបរទេសដែលទើបមកដល់ប្រទេសកម្ពុជា មិនបានសិក្សាសំណុំរឿងឲ្យបានស៊ីជម្រៅទេ និងមេធាវីមួយចំនួនទៀត ពុំមានវត្តមានជាប់លាប់នៅក្នុងប្រទេសកម្ពុជាទេ និងមានវ័យ​ក្មេងៗ​ថែមទៀត ដែលពួកគេពិបាកស្វែងរកឯកសារសម្រាប់យកមកសិក្សា និងជួបជាមួយ​ជនរង​គ្រោះ។ កញ្ញាសេង ធារី បញ្ជាក់ថា មេធាវីបារាំងក្មេងពីរ ឬបីនាក់ ប៉ុណ្ណោះដែលមាន​វត្តមាន​នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខ្ចីៗក្មេងៗខ្ចីៗសរសេរអក្សរមិនទាន់ត្រូវបន្ទាត់ផងផ្នែកច្បាប់ ហើយ​ពួកគេចេញចូលក្រៅប្រទេសបីអាទិត្យម្ដង តើពួកគេចាប់នេះបានឬទេ?

កញ្ញា សេង ធារី បានរិះគន់តុលាការខ្មែរក្រហមថា តុលាការនេះប្រើភាសាពីរោះ ប៉ុន្តែខ្លឹម​សារ​ស្នូលអត់មានសោះ ដែលជាបញ្ហាធ្វើឲ្យកញ្ញាខឹងណាស់ ទើបសម្រេចចិត្តដកខ្លួន​ពីដើមបណ្ដឹង​រដ្ឋប្បវេណី ទោះជាយ៉ាងណាក៏ដោយ កញ្ញាតាមឃ្លាំមើលរាល់ដំណើរការ​នៃសាលាក្ដីខ្មែរ​ក្រហម​ជាពិសេស ដំណើរការកាត់ទោសពួកអតីតមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម​ក្នុងសំណុំរឿង​លេខ០០២ ពីព្រោះវាប៉ះពាល់ដល់ផ្នត់គំនិតរបស់ខ្ញុំដែលយល់ថា គួរផ្លាស់ប្ដូរក្នុងសង្គមខ្មែរ ដែល​ជាផ្នត់គំនិតទទួលយកយុត្តិធម៌អេតចាយ ដែលគេថា ប្រសើរជាងភាពខ្មៅងងឹតពីខ្មែរក្រហម ប៉ុន្តែ​យើងត្រូវមានការរំពឹងទុកលើសជាងនឹង ឲ្យស្របទៅនឹងអ្វីដែលយើងចង់បាន ឲ្យស្របនឹង​សម័យឆ្នាំ២០១២ បើយើងគិតថា វាល្មមហើយនូវកំទេចដែលគេឲ្យនឹង គឺកញ្ញាមិនអាច​ទទួល​យកបានទេ។

សូមបញ្ជាក់ថា កញ្ញាសេង ធារី ត្រូវបានអញ្ជើញជាវាគ្មិនដ៏សំខាន់ក្នុងកិច្ចពិភាក្សាស្ដី​ពីនីតិវិធី​នៃ​សាលាក្ដីខ្មែរក្រហម បង្ហាញដល់ក្រុមនិស្សិតច្រើនរាប់នាក់មកពីបណ្ដាលប្រទេសនានា លើពិភព​លោក នៅខែកុម្ភៈខាងមុន នៅសាកលវិទ្យាល័យមួយ នារដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោម​ការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ កញ្ញា សេង ធារី បានឲ្យដឹងទៀតថា ប្រធានបទដែលកញ្ញា​គ្រោងនឹងលើក​ទៅ​និយាយដែរនោះ គឺការបែកបាក់នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឧទាហរណ៍ដូចជានៅ​តុលាការ​កូនកាត់ខ្មែរក្រហមនៅប្រទេសកម្ពុជា ជាភស្ដុតាងស្រាប់៕

សូមជម្រាបថា តុលាការខ្មែរក្រហមបាននិងកំពុងរៀបចំបញ្ចប់សំណុំរឿងលេខ០០១ នៅពាក់​កណ្ដាលខែកុម្ភៈ ឆ្នាំ២០១២ ពាក់ព័ន្ធនឹងការកាត់ទោស កាំ ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុក​ទួល​ស្លែង និងកំពុងបន្តសវនាការតាមនីតិវិធីលើសំណុំរឿងលេខ០០២ កាត់ទោស​ពួកអតីតមេដឹក​នាំជាន់ខ្ពស់ខ្មែរក្រហម ៤រូប មាន នួន ជា ខៀវ សំផន អៀង សារី និងអ្នកស្រី អៀង ធីរិទ្ធ។ តុលាការខ្មែរក្រហមបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិទាំងថវិកា និងផ្នែកច្បាប់ ហើយ​បណ្ដាលប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ក៏បានចូលរួមវិភាគទានថវិកា​សម្រាប់​ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម ដែលបានសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ ចន្លោះឆ្នាំ១៩៧៥-១៩៧៩។ អង្គការចាត់តាំងនយោបាយខ្មែរក្រហមបានដួលរលំទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលប្រទេស​កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស មានការឯកភាពទឹកដី និងមានការ​បង្រួប​បង្រួមជាតិ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ៕


KMN-Radio

1 comment:

  1. តើអត្ថបទនេះ ដកស្រងពីបណ្ដាញសារព័ត៌មានណាមួយ?

    ReplyDelete

yes