សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 5, 2012

ទស្សនៈអ្នកនិពន្ធឯករាជ្យ « លេចឮព័ត៌មានល្បីរន្ទឺថា លោកកឹម សុខា មានប្រពន្ធចុងច្រើន ! »


ដោយៈ គង់ សម្បត្តិ


 អ្នកយោបាយ​​ដែលនឹងអាចទទួ​​បានជោគជ័យក្នុងការទាក់ទាញសំឡេងគាំទ្រពីប្រជាពលរដ្ឋ គឺជាមនុស្សដែលមាននូវភាព​​ឈ្លាសវៃ គិតគូរអំពីផលប្រយោជន៍ជាតិជាធំមានឧត្តមមគតិខ្ពស់ស្រឡាញ់​​កិត្តិយស កេរ្តិ៍ឈ្មោះល្អថែរក្សាវង្សត្រកូលនិងមិនមានរឿងអាស្រូវជាប់កាយជាពិសេស គឺត្រូវតែជៀសវាងឱ្យបានជាដាច់ខាតនូវអំពើ​​លួចមានសាហាយស្មន់ និង​​​មានប្រពន្ធចុងច្រើន ប្រព្រឹត្តក្បត់ចិត្តភរិយា
ប៉ុន្តែ នាពេលថ្មីៗនេះមានលេចឮនូវពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយពីតំបន់​ មួយទៅ​ តំបន់មួយ ល្បីរន្ទឺថាលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានប្រព្រឹត្ត ក្បត់ចិត្ត ភរិយា ដោយទៅមានប្រពន្ធ​​ចុងលួចលាក់​​​ជាច្រើននាក់នៅខាងក្រៅផ្ទះ​​ ហើយកាលពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះមានព័ត៌មានធ្លាយចេញមកថា​ ​ប្រពន្ធចុងរបស់លោក កឹម សុខា ទើបនឹង​ សម្រាល​ បានកូនប្រុសមួយថែមទៀដែលជាបន្ទុកនៃការទទួលខុសត្រូវរបស់លោកកឹម សុខាជាឳពុកក្មេងនោះ
អំពើផិតក្បត់ គឺជាទោសព្រហ្មទណ្ឌ ជនដែល​​ប្រព្រឹត្តបទល្មើសអាច នឹង​​ត្រូវបានតុលាការ ផ្តន្ទាទោស ឱ្យជាប់ពន្ធនាគា​​​​ ដូចមាន​​ចែងក្នុង​​ច្បាប់ឯកព័ន្ធភាព ដូច្នេះលោក កឹម សុខា អាច​ ប្រឈម​​ នឹងបញ្ហាផ្លូវច្បាប់បើនោះជារឿង​​ពិតមែន។
ព័ត៌មានជុំវិញរឿងប្រពន្ធ​​​ចុងរបស់លោក កឹម សុខា ដែលទើបនឹង​​សម្រាល​ បុត្រនៅសម្ភ ព​ មួយ​ ក្នុងទីក្រុ​​ភ្នំពេញនេះបានកើតមានឡើងស្របពេលនិងដំណាលគ្នា​ នៃសកម្ម​​ភាព​​ ឃោសនា ខុស រដូវកាលរបស់លោក កឹម សុខា ដែលបាននិងកំពុងប្រព្រឹត្តធ្វើ ដើម្បីស្វែងរកការ​ គាំទ្រ សំ​ ឡេង​ ឆ្នោតពីប្រជាពលរដ្ឋ។ សួរថាតើជីវិតនយោបាយរបស់លោក កឹម សុខា អាចមានប្រៀបជាង​ រឿង​ អាស្រូវស្នេហាដែលកំពុងតែជះក្លិនស្អុយ អាសោចបញ្ចាស់ខ្យល់នេះបាន​​ដែរឬទេ?
មហាជនភាគច្រើនបានសម្តែងការហួសចិត្តជាពន់ពេកពេលឮដំណឹងថាលោកកឹម សុខា មានប្រពន្ធចុង ច្រើននាក់ហើយមានពេលខ្លះថាលួចដឹកស្រីក្មេងចូលផ្ទះសំណាក់និងសណ្ឋា គារទៀត​ ផង ស្ត្រីខ្មែរមួយចំនួនដែលរស់នៅជាមួយស្វាម៉ីរបស់ខ្លួនកំពុងតែមានការស្រឡាញ់គ្នាស្មោះស្ម័គ្រ ​​ពួក​ គេបានគក់ទ្រូងអាណិតអាសូរដល់ជីវិតដ៏កំសត់របស់ប្រពន្ធស្របច្បាប់លោកកឹម សុខា តើគាត់ ឈឺ​ គ្រាំ ចិត្តប៉ុណ្ណា?
ក្នុងខណៈពេលនេះអ្នកនិពន្ធយើងខ្ញុំ​​សូមលើកមក​​បង្ហាញឈ្មោះប្រពន្ធចុងរបស់លោក កឹម សុខា ត្រឹមតែ​​ចំនួនពីរនាក់​​ប៉ុណ្ណោះទីមួយមានឈ្មោះនាងមុំ និងប្រពន្ធចុងទី ឈ្មោះនាងម៉ៅ តាមព័ត៌មានពីអ្នកជិតខាងដែលរស់នៅជាប់ផ្ទះនាងម៉ៅបានឱ្យដឹងថានាងម៉ៅនេះជា(អនីតិជន) ហើយគេបានដឹងថាប្រពន្ធ​​មួយក្នុងចំណោមនោះ​​នៅឯខេត្តកំពង់ចាមគេតែងតែហៅថាម៉ាក់​ អានីតា។ ក្រៅពីនេះមានព័ត៌មានជាច្រើន​​ក៏បានឱ្យដឹងផងដែរថាលោក កឹម សុខា បានយក​ លុយ​ ទៅ​ ចិញ្ចឹមស្រីក្មេងជាច្រើននាក់ទៀតដើម្បីទុក​​បំរើការសប្បាយរបស់ខ្លួនហើយដែលលុយ ទាំងនោះ​ បានមកពីជំនួយរបស់សបុរសជននៅឯក្រៅប្រទេស
ពាក្យចចាមអារ៉ាមទាំងនេះបើលោកកឹម សុខា ដែលត្រូវបានគេចោទប្រកាន់ជុំវិញបញ្ហានេះមិនមាន​ នូវ​​សេចក្តីក្លាហានក្នុងការចេញមុខមកបកស្រាយជាផ្លូវការ ​​និងផ្សព្វផ្សាយ​ ជាសាធារណៈ​ ទេនោះព័ត៌មាននេះនឹងអាចយកជាការពិតមួយរយភាគរយនិងស ម្រាប់ពលរដ្ឋ ខ្មែរធ្វើការ​ ពិចារ ណា អំពីអត្តចរិតរបស់អ្នកនយោបាយ​​រូបនេះ
ថ្មីៗនេះលោកកឹម សុខា ទើបនឹងចេញមុខបក ស្រាយទាំងកំហឹងក្រេវ​ ក្រោតប្រឆាំង​ ជាមួយ​ នឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន​ ​ពាក់ព័ន្ធទៅនឹងបទ​​អត្ថាធិប្បាយ​ នយោបាយ​​ មួយ​ ជុំវិញពាក្យសម្តីរបស់លោក ដែលថា​ « ដូរ មិនដូរ » ប៉ុន្តែត្រូវបានលោកកឹម សុខា ថ្លែងថាគណបក្សសិទ្ធិមនុស្សរបស់លោក ចង់ឱ្យមានការផ្លាស់ប្តូរ​​អ្នកដឹកនាំមិនមែនផ្លាស់ប្តូររបបទេ បើទោះ​ ជាយ៉ាងនេះក្តីលោកកឹម សុខា ភ្លេចគិតថាហេតុអ្វីបានជាលោកប្រកូកប្រកាស ញុះញង់បំផុសប្រជាពលរដ្ឋឱ្យប្តូរអ្នកដឹកនាំក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេចតេជោ និងមិនទាន់ដល់រដូវ​ ឃោសនាបោះ​ ឆ្នោតផងនោះទៅវិញ សួរថាតើសេចក្តីថ្លែងការណ៍ផ្លូវ​ ការរបស់​ គណបក្ស​ សិទ្ធិមនុស្ស​​​​​នេះអាចចាត់ទុកថាបានដកហូតសិទ្ធិស្របច្បាប់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃបានដែរឬទេ? ហើយបើពិតជាបាន​​រំ​ លោភលើ​​សិទ្ធិ​ របស់​ សម្តេចតេជោមែននោះលោកកឹមសុខា មាន​​បាន​​គិតខ្លះទេ ថាតើប្រជាពលរដ្ឋ ដែលបាន​​ គាំទ្រ នូវការ​ ដឹកនាំរបស់សម្តេចតេជោ​ ​​ចំនួនដ៏​​ច្រើនលើសលប់ ពួកគាត់​​គិត​​​យ៉ាងណាដែ នៅពេលបានឮលោក កឹម សុខា  ប្រកាស ដូរថ្នាក់ដឹកនាំដែលជាទីស្រឡាញ់របស់ប្រជាពលរដ្ឋនោះ?
យើងខ្ញុំសុំមិនបកស្រាយអំពីរឿងនេះទេ ទុកឱ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត គ្រប់គ្នា​ ជាអ្នក​ វិនិច្ឆ័យ ។ អ្នកនិពន្ធ​​ក៏សូមបញ្ចប់ការរៀបរាប់អំពីរឿងអាស្រូវស្នេហាផិតក្បត់របស់លោក កឹម សុខា ត្រឹមប៉ុណ្ណេះសិនចុះប៉ុន្តែនឹងសូម​​រក្សាសិទ្ធិ​​ ដើម្បីធ្វើការបកស្រាយ ឱ្យបានពិស្តារ​​​ ជាងនេះបន្ថែម​​ នៅក្នុង​ អត្ថបទជាទស្សនៈវិភាគជាច្រើនទៀត​​ ពាក់ព័ន្ធ​​ទៅ​​នឹងសកម្មភាពឃោសនាភូតកុហកបំភ័ន្ត​ សាធារ ណមតិ ធ្វើប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃរបស់លោក កឹម សុខា នៅលើគេហទំព័រ និងសារព័ត៌មាននានាក្នុងអត្ថបទលើកក្រោយ

No comments:

Post a Comment

yes