សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 15, 2012

លោក ម៉ា អ៊ីងជឺ ឈ្នះការបោះឆ្នោត ជាប្រធានាធិបតី កោះតៃវ៉ាន់ អាណត្តិទី២


 មេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងជឺដែលស្និទ្ធ ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង អាចឈរជើង ជា ប្រធានាធិបតី កោះតៃវ៉ាន់អាណត្តិទី២ ដែមានរយៈពេល៤ឆ្នាំ ហើយលោក បានសន្យាថា នឹងធ្វើ ឱ្យ ប្រសើរនូវទំនាក់ទំនងជាមួយប្រទេសចិន បន្ទាប់ពីការបោះឆ្នោត ត្រូវបានឃ្លាំមើល យ៉ាងយក ចិត្ត ទុកដាក់ ដោយសហរដ្ឋអាមេរិក។


យោងតាមព័ត៌មានពីគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១២ ថា លោក ម៉ា អ៊ីងជឺ អាយុ៦១ឆ្នាំ បានមានប្រសាសន៍ប្រាប់ ទៅកាន់ក្រុម អ្នកគាំទ្រ លោក ថា នៅក្នុងរយៈពេល៤ឆ្នាំទៀត ទំនាក់ទំនងជាមួយចិន នឹងមានការចុះសម្រុងគ្នាកាន់តែច្រើន ហើយ នឹងមានទំនុកចិត្ត ទៅលើគ្នាទៅវិញទៅមកក៏កាន់តែច្រើន ព្រមទាំងឱកាសនៃជម្លោះ គឺកាន់តែ តូច ជាង មុន។


ប្រធានាធិបតីកោះតៃវ៉ាន់ លោក ម៉ា អ៊ីងជឺ បានលើកឡើងថា “ យើងឈ្នះ ការបោះឆ្នោតហើយ ហើយខ្ញុំនឹងធានាពីបរិយាកាសសន្តិភាព ដែលមានស្ថិរភាពសម្រាប់កោះតៃវ៉ាន់”។


ចំពោះលោកស្រី តាយ អ៊ីង វិន អាយុ៥៥ឆ្នាំ បានចាញ់ការបោះឆ្នោត ហើយលោកស្រីបានសម្តែង ការខកចិត្ត ព្រមទាំងបានប្រកាសថា លោកស្រីនឹងចុះចេញពីតំណែង ជាប្រធានគណបក្ស វិវត្តន៍ ប្រជាធិបតេយ្យ។


ជាងនេះទៅទៀត លោកស្រី បានលើកឡើងថា “ យើងទទួលស្គាល់ចំពោះ ការសម្រេចចិត្ត របស់ ប្រជាជនកោះតៃវ៉ាន់ ព្រមទាំងអបអរសាទរលោកម៉ា ដែលជាប់ឆ្នោតជាប្រធានាធិបតីលើកទី២”។


ពាណិជ្ជករស្រ្តីម្នាក់ បាននិយាយថា លោកស្រីបោះឆ្នោតឱ្យលោក ម៉ា ពីព្រោះលោកស្រីកំពុងតែ មានពាណិជ្ជកម្មជាមួយប្រទេសចិន ហើយលោកស្រីតែងតែធ្វើដំណើរ ទៅប្រទេសចិន ជាញឹក ញាប់។ ជាងនេះទៅទៀត វាមានភាពងាយស្រួល ជាងមុនសម្រាប់លោកស្រី ហើយ វាពិតជា ល្អ សម្រាប់ ពាណិជ្ជកម្ម របស់លោកស្រី នៅពេលលោក ម៉ា នៅតែកាន់តំណែងនោះ៕








DAP-NEWS

No comments:

Post a Comment

yes